Trending now

បញ្ជាការដ្ឋានយោធាខេត្ត Long An (កងទ័ពប្រជាជនវៀតណាម) ជូនពរចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនៅខេត្តព្រៃវែង

22:18 | 03/04/2024 យោងតាមការសែតកងទ័ពប្រជាជន

នាថ្ងៃទី ២ ខែមេសា គណៈប្រតិភូនៃបញ្ជាការដ្ឋានយោធាខេត្ត Long An ដឹកនាំដោយលោកវរសេនីយ៍ឯក Tran Dinh Hung មេបញ្ជាការរង នាយសេនាធិការ នៃបញ្ជាការដ្ឋានយោធាខេត្ត បានអញ្ជើញទៅជូនពរចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រៃវែង និងតំបន់ប្រតិបត្តិការសឹករងព្រៃវែង។

កងទ័ពប្រជាជនវៀតណាម អញ្ជើញទៅសួរសុខទុក្ខ និងជូនពរចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នៅកម្ពុជា កងទ័ពប្រជាជនវៀតណាម អញ្ជើញទៅសួរសុខទុក្ខ និងជូនពរចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នៅកម្ពុជា
បញ្ជាការដ្ឋានយោធាខេត្ត Kon Tum (វៀតណាម) បើកវគ្គបណ្តុះបណ្តាលជំនាញវេជ្ជសាស្រ្ដសង្គ្រោះ ក្នុងគ្រោះមហន្តរាយពេទ្យយោធានៃប្រទេសទាំងបីវៀតណាម-ឡាវ-កម្ពុជា បញ្ជាការដ្ឋានយោធាខេត្ត Kon Tum (វៀតណាម) បើកវគ្គបណ្តុះបណ្តាលជំនាញវេជ្ជសាស្រ្ដសង្គ្រោះ ក្នុងគ្រោះមហន្តរាយពេទ្យយោធានៃប្រទេសទាំងបីវៀតណាម-ឡាវ-កម្ពុជា
លោកវរសេនីយ៍ឯក Tran Dinh Hung ប្រគល់អំណោយជូនតំបន់ប្រតិបត្តិការសឹករងកងទ័ពជើងគោកខេត្តព្រៃវែង
លោកវរសេនីយ៍ឯក Tran Dinh Hung ប្រគល់អំណោយជូនតំបន់ប្រតិបត្តិការសឹករងកងទ័ពជើងគោកខេត្តព្រៃវែង

ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ តាងនាមបញ្ជាការដ្ឋានយោធាខេត្ត Long An លោកវរសេនីយ៍ឯក Tran Dinh Hung បានជូនពរឆ្នាំថ្មីជូនចំពោះលោក​មេបញ្ជាការ និងនាយទាហាន និងពលទាហានទាំងអស់។ ទន្ទឹមនឹងនោះ លោកវរសេនីយ៍ឯក Tran Dinh Hung បានសម្តែងក្តីសប្បាយក្រៃលែងចំពោះទំនាក់ទំនង កិច្ចសហប្រតិបត្តិការ ការរួមគ្នាថែរក្សាការពារព្រំដែនប្រកបដោយសន្តិភាព និងស្ថិរភាព ជាពិសេសការសម្របសម្រួលយ៉ាងជិតស្និទ្ធរវាងភាគីទាំងពីរក្នុងការងារបង្ការ និងប្រយុទ្ធប្រឆាំងនឹងការជួញដូរមនុស្ស និងការឆ្លងដែនខុសច្បាប់។

លោក​ឧត្ដមសេនីយ៍ត្រី ឈួន គឹមសាន មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រៃវែង បានសម្តែងនូវសេចក្តីសោមនស្សរីករាយ ដែលបញ្ជាការដ្ឋានយោធាខេត្ត Long An បានបញ្ជូនគណៈប្រតិភូអញ្ជើញមកជូនពរឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។ ជាមួយគ្នានោះ លោកឧត្ដមសេនីយ៍ត្រី ឈួន គឹមសាន មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រៃវែង បានជូនពរគណៈប្រតិភូបញ្ជាការដ្ឋានយោធាខេត្ត Long An និងនាយទាហាន នាយទាហានរង ពលទាហាន​ នៃកងកំលាំងប្រដាប់អាវុធខេត្ត Long An មានសុខភាពល្អ និងសុភមង្គល។

អញ្ជើញមកជូនពរឆ្នាំថ្មីនៅតំបន់ប្រតិបត្តិការសឹករងខេត្តព្រៃវែង លោកវរសេនីយ៍ឯក Tran Dinh Hung មានក្តីសប្បាយក្រៃលែងចំពោះទំនាក់ទំនងសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរវាងបញ្ជការដ្ឋានយោធាខេត្ត Long An និងតំបន់ប្រតិបត្តិការសឹងរងខេត្តព្រៃវែង ដែលតែងតែត្រូវ​បាន​រក្សាយ៉ាងជិតស្និទ្ធ។ លោកវរសេនីយ៍ឯក Tran Dinh Hung បានជូនពរលោកមេបញ្ជាការ មេបញ្ជាការរង និងនាយទាហាន នាយទាហានរង ពលទាហាន នៃតំបន់ប្រតិបត្តិការសឹងរងព្រៃវែង ឱ្យទទួលបាននូវភាពសប្បាយរីករាយ និងកក់ក្តៅ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ហើយជូនពរឱ្យទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងអង្គភាពទាំងពីរមានការរីកចម្រើនជានិច្ច៕

យោងតាមការសែតកងទ័ពប្រជាជន

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សហគមន៍អន្តរជាតិវាយតម្លៃខ្ពស់ចំពោះសមិទ្ធិផលរបស់វៀតណាមក្នុងកិច្ចការពារ និងលើកកម្ពស់សិទ្ធិមនុស្ស
វៀតណាមយកចិត្តទុកដាក់យ៉ាងខ្លាំងដល់គម្រោងព្រែកជីកហ្វូណន-តេជោរបស់កម្ពុជា
លោកសាស្ត្រាចារ្យ បណ្ឌិត វង់ សុធារ៉ា៖ ប្រវត្តិវិទូកម្ពុជាលើកសរសើរជ័យជំនះ Dien Bien Phu
វៀតណាមរៀបចំសប្តាហ៍វប្បធម៌នៅកម្ពុជាឆ្នាំ២០២៤
ទីក្រុងហូជីមិញ​ - សមាជិកនៃបណ្តាញទីក្រុងសិក្សាសកលរបស់អង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ