Trending now

ការនាំចេញនាំចូលរបស់វៀតណាមសម្រេចបានទំហំជាង ៣១៦ ពាន់លានដុល្លារអាមេរិកក្នុងឆមាសទីមួយនៃឆ្នាំនេះ

14:52 | 03/07/2023

យោងតាមទិន្នន័យថ្មីបំផុតរបស់អគ្គនាយកដ្ឋានគយ ទំហំនៃការនាំចេញនាំចូលរបស់វៀតណាមបានលើសពី ៣១៦ ពាន់លានដុល្លារអាមេរិកក្នុងរយៈពេល ៦ ខែកន្លងមក។

វៀតណាមរក្សាឋានៈ​ជាអ្នកផ្គត់ផ្គង់អង្ករឈានមុខគេរបស់​ហ្វីលីពីន វៀតណាមរក្សាឋានៈ​ជាអ្នកផ្គត់ផ្គង់អង្ករឈានមុខគេរបស់​ហ្វីលីពីន
វៀតណាម៖​ ពិធីអុជទៀនបង្សុកូលឧទ្ទិសដល់វិញ្ញាណក្ខ័ន្ធវីរជននិងយុទ្ធជនពលី វៀតណាម៖​ ពិធីអុជទៀនបង្សុកូលឧទ្ទិសដល់វិញ្ញាណក្ខ័ន្ធវីរជននិងយុទ្ធជនពលី
ផ្លែទុរេន ជាមុខទំនិញដែលមានកំណើនខ្លាំង ក្រោយពីប្រទេសចិនបានបើកឱ្យនាំចូលជាផ្លូវការ។
ផ្លែទុរេន ជាមុខទំនិញដែលមានកំណើនខ្លាំង ក្រោយពីប្រទេសចិនបានបើកឱ្យនាំចូលជាផ្លូវការ។

ជាក់ស្តែង ទំហំនៃការនាំចេញទំនិញក្នុងខែមិថុនា ត្រូវបានប៉ាន់ប្រមាណថាសម្រេចបានចំនួន ២៩,៣ ពាន់លានដុល្លារអាមេរិក កើនឡើង ៤,៥% បើធៀបនឹងខែមុន។ ដូច្នេះហើយ អាស្រ័យលើឥទ្ធិពលនៃការជំរុញខ្លាំងនូវសកម្មភាព ពាណិជ្ជកម្ម នេះជាខែទីពីរដែលទំហំនៃការនាំចេញទំនិញមាននិន្នាការកើនឡើងក្រោយពីការធ្លាក់ចុះយ៉ាងខ្លាំងក្នុងរយៈពេលវែង។ បន្លែផ្លើឈើជាមុខទំនិញមួយក្នុងចំណោមមុខទំនិញដែលមានកំណើនខ្លាំង ហើយបច្ចុប្បន្នជាក្រុមទំនិញនាំចេញធំជាងគេក្នុងវិស័យកសិផល។ ជាពិសេស ផ្លែទុរេន ជាមុខទំនិញដែលមានកំណើនខ្លាំង ក្រោយពីប្រទេសចិនបានបើកឱ្យនាំចូលជាផ្លូវការ។

ទោះជាយ៉ាងណាក៏ដោយ ជាទូទៅក្នុងឆមាសទីមួយនៃឆ្នាំនេះ ទំហំនៃការនាំចេញទំនិញត្រូវបានប៉ាន់ប្រមាណថា សម្រេចបាន ១៦៤,៤៥ ពាន់លានដុល្លារអាមេរិក ធ្លាក់ចុះ ១២,១% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ក្នុងពេលជាមួយគ្នានោះ ទំហំនៃការនាំចូលទំនិញត្រូវបានប៉ាន់ប្រមាណថា សម្រេចបានជាង ១៥២ ពាន់លានដុល្លារអាមេរិក ធ្លាក់ចុះជាង ១៨% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ក្នុងរយៈពេល ៦ ខែដំបូងនៃឆ្នាំនេះ អតិរេកពាណិជ្ជកម្មត្រូវបានប៉ាន់ប្រមាណថា ទទួលបានជាង ១២ ពាន់លានដុល្លារ (រយៈពេលដូចគ្នាកាលពីឆ្នាំមុនទទួលបានអតិរេកពាណិជ្ជកម្មចំនួន ១,២ ពាន់លានដុល្លារ)។

ទាក់ទងនឹងទីផ្សារ ក្នុងរយៈពេល ៦ ខែកន្លងទៅ សហរដ្ឋអាមេរិកបាននាំចូលទំនិញច្រើនជាងគេពីប្រទេសវៀតណាមជាមួយនឹងទំហំប៉ាន់ស្មានចំនួន ៤៤,២ ពាន់លានដុល្លារ ខណៈដែលប្រទេសចិនបាននាំចេញច្រើនជាងគេទៅវៀតណាមជាមួយនឹងទំហំប៉ាន់ស្មានជាង ៥០ ពាន់លានដុល្លារ៕

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ការរីករាលដាលនៃជនជាតិវៀតណាមនៅក្នុងទឹកដីនៃព្រះអាទិត្យរះ
ខេត្ត Quang Tri រឹតបន្តឹងការគ្រប់គ្រងនាវានេសាទ និងប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ និងខុសច្បាប់ (IUU)
ឆ្មាំសមុទ្រតំបន់ ៤ ប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ និង IUU បង្កើនការយល់ដឹងរបស់អ្នកនេសាទ
សហភាពអឺរ៉ុបទទួលស្គាល់វឌ្ឍនភាពរបស់វៀតណាមក្នុងការប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ និងខុសច្បាប់ (IUU)
ពន្លឿនការបញ្ចប់ប្រព័ន្ធទិន្នន័យនេសាទជាតិមុនថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២៥