Trending now

ពិធីបុណ្យភូមិ Sen រំលឹកខួបកំណើតរបស់លោកប្រធានហូជីមិញ​ជា​មួយ​សកម្មភាពដ៏មានអត្ថន័យជាច្រើន

09:31 | 10/05/2023

ពិធីបុណ្យភូមិ Sen គឺជាសកម្មភាពនយោបាយនិងវប្បធម៌ដ៏សំខាន់ ដែលបង្ហាញពីការដឹងគុណនិងការគោរពរបស់ប្រជាជនចំពោះលោកប្រធានហូជីមិញ; ជាឱកាសដើម្បីផ្សព្វផ្សាយអំពីភូមិ Sen ស្រុកកំណើតរបស់លោកប្រធានហូជីមិញ ដល់មិត្តភក្តិនិងភ្ញៀវទេសចរទាំងក្នុងនិងក្រៅប្រទេស។

វៀតណាម​ជា​កន្លែង​ដ៏​មាន​អត្ថន័យ​ដើម្បី​ធ្វើ​ជា​ម្ចាស់​ផ្ទះ​សមាជ​ក្រុមប្រឹក្សា​សន្តិភាព​ពិភពលោក វៀតណាម​ជា​កន្លែង​ដ៏​មាន​អត្ថន័យ​ដើម្បី​ធ្វើ​ជា​ម្ចាស់​ផ្ទះ​សមាជ​ក្រុមប្រឹក្សា​សន្តិភាព​ពិភពលោក
កោះ Phu Quoc គឺជា​គោល​ដៅ​អស្ចារ្យ​មួយ កោះ Phu Quoc គឺជា​គោល​ដៅ​អស្ចារ្យ​មួយ
ពិធីបុណ្យភូមិ Sen រំលឹកខួបកំណើតរបស់លោកប្រធានហូជីមិញ​ជា​មួយ​សកម្មភាពដ៏មានអត្ថន័យជាច្រើន
ការសម្តែងសិល្បៈក្នុងក្នុងកម្មវិធី "Nghe An - ភូមិ Sen ស្រុកកំណើតរបស់លោកអ៊ំ ហូ" កាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២២។ រូបថតឯកសារ៖ Ta Chuyen

នាព្រឹកថ្ងៃទី ៨ ខែឧសភា នៅខេត្តNghe An ក្នុងសន្និសីទសារព័ត៌មានដែលគណៈកម្មាធិការឃោសនាអប់រំនៃគណៈកម្មាធិការបក្សខេត្ត មន្ទីរព័ត៌មាននិងទូរគមនាគមន៍ សមាគមអ្នកកាសែតខេត្ត Nghe An សម្របសម្រួលរៀបចំឡើង លោកស្រី Tran Thi My Hanh ប្រធានមន្ទីរវប្បធម៌និងកីឡាបានឲ្យដឹងថា មហោស្រពភូមិ Sen ឆ្នាំ ២០២៣ ក្នុងឱកាសរំលឹកខួបលើកទី ១៣៣ នៃទិវាកំណើតលោកប្រធានហូជីមិញ (១៩ ឧសភា ១៨៩០ - ១៩ ឧសភា ២០២៣) នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១០-១៩ ខែឧសភា ជាមួយសកម្មភាពដ៏មានអត្ថន័យជាច្រើន។

សកម្មភាពរួមមាន៖ មហោស្រពចម្រៀងភូមិ Sen (ស្រុក Nam Dan ខេត្ត Nghe An); ការប្រឡងធ្វើម្ហូបអាហារពីផ្កាឈូក; ការតាំងបង្ហាញក្រោមប្រធានបទ “គំរូសាមញ្ញប៉ុន្តែថ្លៃថ្លា” ប្រធានបទ “ហូជីមិញ - ឆាយាលក្ខណ៍មនុស្សម្នាក់”; ការសម្តែងចម្រៀងប្រជាប្រិយ Vi Giam និងការសម្តែងសិល្បៈ; រៀបចំល្បែងកម្សាន្តប្រជាប្រិយដែលផ្សាភ្ជាប់ជាមួយកុមារភាបរបស់លោកប្រធានហូជីមិញ។

ពិធីបុណ្យភូមិ Sen គឺជាសកម្មភាពនយោបាយនិងវប្បធម៌ដ៏សំខាន់ ដែលបង្ហាញពីការដឹងគុណនិងការគោរពរបស់ប្រជាជនចំពោះលោកប្រធានហូជីមិញ; ជាឱកាសដើម្បីផ្សព្វផ្សាយអំពីភូមិ Sen ស្រុកកំណើតរបស់លោកប្រធានហូជីមិញ ដល់មិត្តភក្តិនិងភ្ញៀវទេសចរទាំងក្នុងនិងក្រៅប្រទេសផងដែរ៕

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

លើក​តម្កើង Xin Man - Ha Giang (វៀតណាម) សម្រស់ទឹកដីព្រំប្រទល់នៃមាតុភូមិដល់​មិត្ត​អន្តរជាតិ
វៀតណាម៖​ កងទ័ព Truong Son និងដំណេីរការកសាងជំនឿទៅលើជ័យជំនះ
ថ្នាក់ដឹកនាំបក្សនិងរដ្ឋ អបអរសាទរមហាពិធីពិសាខបូជាឆ្នាំ២០២៤
លោក Tran Thanh Man ត្រូវបានបោះឆ្នោតជ្រើសតាំងជាប្រធានរដ្ឋសភាវៀតណាមសម្រាប់អាណត្តិ ២០២១ - ២០២៦
សកម្មភាពអបអរសាទរខួបកំណើតលោកប្រធានហូជីមិញនៅឯ​បរទេស