Trending now

នារីជនជាតិ Ede ចាប់ផ្តើមអាជីវកម្មដោយទម្រង់បង្កាត់ពូជពពែ

18:19 | 05/07/2022

អ្នកស្រី H'Li Da Mlo កើតនៅឆ្នាំ១៩៨៩ ជាជនជាតិ Ede នៅភូមិ Tong Sinh ឃុំ Ea Dar ស្រុក Ea Kar (ខេត្ត Dak Lak តំបន់ខ្ពង់រាបកណ្តាលវៀតណាម)។ ចាប់កំណើតក្នុងគ្រួសារដែលមានបងប្អូនបង្កើត ៥ នាក់ ឪពុករបស់នាងបានស្លាប់ហើយ ដូច្នេះ H'Li Da Mlo តែងតែមានស្មារតីខិតខំសិក្សា និងធ្វើការ។

ថែរក្សាពាក្យចាប់ចុងចួនរបស់ជនជាតិ Ede ក្នុងសម័យទំនើប ថែរក្សាពាក្យចាប់ចុងចួនរបស់ជនជាតិ Ede ក្នុងសម័យទំនើប
ពិធីសែន “ពាង” ដ៏វិសេសវិសាលរបស់ជនជាតិ Ede Mdhur នៅ Mdrak ពិធីសែន “ពាង” ដ៏វិសេសវិសាលរបស់ជនជាតិ Ede Mdhur នៅ Mdrak

នៅក្នុងឆ្នាំ២០២១ H'Li Da Mlo បានបញ្ចប់ការសិក្សាពីមុខវិទ្យាសេដ្ឋកិច្ច សាកលវិទ្យាល័យតំបន់ខ្ពង់រាបកណ្តាល Tay Nguyen ហើយត្រឡប់មកផ្ទះវិញជាមួយនឹងការប្តេជ្ញាចិត្តក្នុងការអភិវឌ្ឍសេដ្ឋកិច្ចនៅក្នុងស្រុកកំណើតរបស់នាង។

នារីជនជាតិ Ede ចាប់ផ្តើមអាជីវកម្មដោយទម្រង់បង្កាត់ពូជពពែ
អ្នកស្រី H'Li Da Mlo

អ្នកស្រី H'Li Da Mlo យល់ឃើញសារៈសំខាន់នៃការប្រើវិទ្យាសាស្ត្រ និងវិធីសាស្រ្តផលិតកម្មទំនើប។ ក្នុងឆ្នាំ២០១៤ គ្រួសាររបស់ H'Li Da Mlo ត្រូវបានសមាគមជំរុញកសិកម្មឃុំ ឧបត្ថម្ភកូន​មាន់ចំនួន ១០០ ក្បាល។ បន្ទាប់ពីមួយឆ្នាំ អ្នកស្រី H'Li Da Mlo បានដឹងថា ជាមួយនឹងលក្ខខណ្ឌអាកាសធាតុនៅមូលដ្ឋាន ការចិញ្ចឹមមាន់គឺមិនសមរម្យទេ តែការចិញ្ចឹមពពែ និងជ្រូកព្រៃនឹងនាំមកនូវប្រសិទ្ធភាពខ្ពស់ជាង ជាពិសេសគឺការចិញ្ចឹមពពែ។ នៅក្នុងឆ្នាំ២០១៧ ដោយទទួលការឧបត្ថម្ភហិរញ្ញវត្ថុ និងបច្ចេកទេសពីគម្រោង "ជួយគាំទ្រស្ត្រីក្នុងការចាប់ផ្តើមអាជីវកម្ម"របស់សមាគមនារីឃុំ អ្នកស្រី H'Li Da Mlo បានបណ្តាក់ទុនសាងសង់ទ្រុងដើម្បីបង្កាត់ពូជពពែចំនួន ៣០ ក្បាល ព្រមទាំងដាំដំឡូងមី ដាំស្មៅ ដាំដើមឈើហូបផ្លែ។ល។ ក្នុងរយៈពេលមួយឆ្នាំ ហ្វូងពពែចំនួន ៣០ ក្បាល បន្តពូជបានល្អ នាំមកនូវប្រាក់ចំណូលជាង ១៥០ លានដុង។ បច្ចុប្បន្ននេះ នាងកំពុងបន្តពង្រីកទម្រង់បង្កាត់ពូជពពែនេះ។

នាពេលថ្មីៗនេះ ក្នុងពិធីបុណ្យចាប់ផ្ដើមអាជីវកម្មស្រុក និងបូកសរុបជាបឋមលទ្ធផលនៃការអនុវត្តគម្រោង “ជួយគាំទ្រស្ត្រីក្នុងការចាប់ផ្តើមអាជីវកម្ម” ដំណាក់កាល ២០១៧-២០២២ របស់ស្រុក Ea Kar ទម្រង់ “ការបង្កាត់ពូជពពែ និងការជួសជុលសួនច្បារ ដើម្បីដាំដើមឈើហូបផ្លែ” របស់ H'Li Da Mlo បានទទួលរង្វាន់ទីបី។ លោកស្រី Vu Thi Thanh Giang ប្រធានសមាគម​នារីស្រុក Ea Kar បានថ្លែងថា អ្នកស្រី H'Li Da Mlo គឺជាគំរូល្អ​ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចរបស់សមាជិកាជនជាតិភាគតិច។ ជោគជ័យរបស់នាងគឺចេញពីការផ្លាស់ប្តូរផ្នត់គំនិត និងរបៀបធ្វើ ដោយប្រើវិទ្យាសាស្ត្រ និងបច្ចេកទេសក្នុងផលិតកម្ម៕

kh.qdnd.vn

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

លើក​តម្កើង Xin Man - Ha Giang (វៀតណាម) សម្រស់ទឹកដីព្រំប្រទល់នៃមាតុភូមិដល់​មិត្ត​អន្តរជាតិ
វៀតណាម៖​ កងទ័ព Truong Son និងដំណេីរការកសាងជំនឿទៅលើជ័យជំនះ
ថ្នាក់ដឹកនាំបក្សនិងរដ្ឋ អបអរសាទរមហាពិធីពិសាខបូជាឆ្នាំ២០២៤
លោក Tran Thanh Man ត្រូវបានបោះឆ្នោតជ្រើសតាំងជាប្រធានរដ្ឋសភាវៀតណាមសម្រាប់អាណត្តិ ២០២១ - ២០២៦
សកម្មភាពអបអរសាទរខួបកំណើតលោកប្រធានហូជីមិញនៅឯ​បរទេស