Trending now

ហាងអាហារចំនួន ៣ នៅរដ្ឋធានី Ha Noi

09:31 | 06/07/2022 ឌីណា

យុគសម័យ - ណែនាំអ្នកឱ្យស្គាល់ហាងបាយលក់​ម្ហូបអាហារ ដូច​បាយ​នៅផ្ទះក្នុងតម្លៃសមរម្យនៅរដ្ឋធានី Ha Noi។

ហាងកាហ្វេចំនួន ៤ ដែលមានហ្គីតា នៅរដ្ឋធានី Ha Noi ហាងកាហ្វេចំនួន ៤ ដែលមានហ្គីតា នៅរដ្ឋធានី Ha Noi
បារស្រាចំនួន ៣ ស្រស់ស្អាត នៅទីក្រុង Ha Noi បារស្រាចំនួន ៣ ស្រស់ស្អាត នៅទីក្រុង Ha Noi

ជំនួសឱ្យការទទួលទានអាហារ ដូចជាទឹក​ស៊ុប ម្ហូបអាំង ...បាន​កែច្នៃ​ដ៏ស្មុគ​ស្មាញ អ្នកអាចជ្រើសរើសបាយ​​ដែ​ល​មាន​រសជាតិ ដូចជា​​បាយ​របស់ម្តាយដាំ នៅហាងបាយមួយ​ចំនួនខាងក្រោម។

ហាង Xoi com

ហាងអាហារចំនួន ៣ នៅរដ្ឋធានី Ha Noi

អាស័យដ្ឋាន៖ វិថី Lang Ha ខណ្ឌ Dong Da

ម៉ោងបើក៖ ម៉ោង ១១ ដល់ ម៉ោង ១៤ និង​ ០០ នាទី រសៀល និងម៉ោង ១៨ ដល់ ម៉ោង ២១ យប់

តម្លៃ ២០.០០០០-៨០.០០០ ដុង/ចាន

ហាងបាយ Xoi Com មានទីតាំងនៅចុងផ្លូវតូចមួយនៅលើវិថី Lang Ha ។ ហាងនាំមកនូវអារម្មណ៍​ប្លែក នៅពេលអ្នកអញ្ជើញចូលពិសារ នឹកឃើញរូបភាពទីក្រុង Ha Noi បុរាណកាលពីទសវត្សរ៍មុន។

ទីស្ថានខាងក្នុងតូច និងកក់ក្ដៅ តុបតែងដូចជាផ្ទះបាយចាស់ដែលមានតុនិងកៅអីធ្វើពីឈើ ទូរបស់លោកយាយ ទូរទស្សន៍បុរាណ... ចាន ចង្កឹះ និងស្លាបព្រានៅក្នុងហាងក៏បង្ហាញ​ភាព​សាមញ្ញ។

ម៉ឺនុយរបស់ហាង​បាយ Xoi Com ផ្លាស់ប្តូរជារៀងរាល់ថ្ងៃ ហាងធ្វើបច្ចុប្បន្នភាពម៉ឺនុយពេញមួយសប្តាហ៍នៅដើមសប្តាហ៍សម្រាប់ភ្ញៀវ​អាច​ងាយ​ស្រួល​មើល​ម៉ីនុយអាហារ។ មុខម្ហូបធ្វើដោយគ្រឿងផ្សំងាយស្រួល​រក ៗ៖ ដូចជា តៅហ៊ូ សាច់ ត្រី បន្លែតាមរដូវ...

ហាងបាយ​ Le

អាស័យដ្ឋាន៖ វិថី Trieu Viet Vuong ខណ្ឌ Hai Ba Trung

ម៉ោងបើក៖ ពីម៉ោង១០ ដល់ ម៉ោង ១៤ នារសៀល ម៉ោង ១៧ ដល់ម៉ោង ២១ នាពេល​យប់។

តម្លៃ ២០.០០០ - ៣០០.០០០ ដុង/ចាន

ហាងអាហារចំនួន ៣ នៅរដ្ឋធានី Ha Noi

ជាមួយនឹងមុខម្ហូបជាច្រើនដែលត្រូវបានរៀបចំតាមស្ទីលនៃការចម្អិនអាហាររបស់ជីដូន និងម្តាយ ហាងបាយ​ Le ត្រូវបានជ្រើសរើសដោយអ្នកញ៉ាំអាហារជាច្រើន ដើម្បីជួបជុំជាមួយក្រុមគ្រួសារ និងមិត្តភក្តិក្នុងបរិយាកាសកក់ក្ដៅ និងជិតស្និទ្ធ។

ការរចនានៃហាងនេះត្រូវបានបំផុសគំនិតដោយរូបភាពនៃជនបទភាគខាងជើងក្នុងទសវត្សរ៍ឆ្នាំ ១៩៥០ -១៩៦០ ជាមួយនឹងការរៀបចំយ៉ាងស្អាតស្អំ និងសាមញ្ញនៃតុ កៅអី ចាន និងចង្កឹះ។ វិធីតុបតែងមុខម្ហូបនីមួយៗ មិនស្មុគស្មាញ​ពេកទេ ធានាថា មិនបាត់បង់អារម្មណ៍ដូចនៅក្នុងផ្ទះនៅ លើស្ពុកបាយនីមួយៗ។

អ្នក​អាច​ជ្រើសរើសនឹង​មុខ​ម្ហូប​ដែល​ធ្លាប់​ស្គាល់​ដូច​ជាតៅហូ ត្រី​ខ សាច់​ជ្រូកខ​...

ហាងបាយ New Day

អាស័យដ្ឋាន៖ វិថី Ma May ខណ្ឌ Hoan Kiem

ម៉ោងបើក៖ ម៉ោង ៧ ដល់ម៉ោង ២២ និង ៣០ នាទី យប់

តម្លៃពី ៤០.០០០ ដល់ ១០០.០០០ ដុង/មួយមុខ

ហាងអាហារចំនួន ៣ នៅរដ្ឋធានី Ha Noi

ស្ថិតនៅលើផ្លូវ Ma May ដ៏មមាញឹក ហាងបាយនេះគឺជាអាស័យដ្ឋានដើម្បីទាក់ទាញអ្នកទទួលទានក្នុងស្រុក និងបរទេសឱ្យមកទទួលទានម្ហូបអាហារវៀតណាម។

លំហរនៃហាងបាយនេះមានរចនាបថចិញ្ចើមផ្លូវ ប៉ុន្តែត្រូវបានភ្ញៀវពេញចិត្តយ៉ាងខ្លាំងចំពោះអនាម័យ និងអនាម័យរបស់វ។ មុខម្ហូបរបស់ហាងអាចផ្លាស់ប្តូរទៅតាមថ្ងៃ និងតាមរដូវ ដោយភាគច្រើនវិលជុំវិញមុខម្ហូបប្រចាំថ្ងៃនៅក្នុងស្ពុកនាយផ្ទះ ដូចជា ត្រីអាំង ទឹកត្រី សាច់ជ្រូក ឆ្អឹងជំនីរផ្អែមជូរ បន្លែឆា ...

ប្រភេទអាហារដែលបានរៀបចំក្តៅនីមួយៗ ត្រូវបានដាក់ក្នុងស្ពុកដាច់ដោយឡែកមួយ។ បាយ​របស់​ហាង​ត្រូវ​បាន​បម្រើ​ក្នុង​ចានទាប។ ជាធម្មតា ហាងនេះមានមនុស្សច្រើននៅពេលថ្ងៃត្រង់ និងចុងសប្តាហ៍៕

ឌីណា

zing.

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ការរីករាលដាលនៃជនជាតិវៀតណាមនៅក្នុងទឹកដីនៃព្រះអាទិត្យរះ
ខេត្ត Quang Tri រឹតបន្តឹងការគ្រប់គ្រងនាវានេសាទ និងប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ និងខុសច្បាប់ (IUU)
ឆ្មាំសមុទ្រតំបន់ ៤ ប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ និង IUU បង្កើនការយល់ដឹងរបស់អ្នកនេសាទ
សហភាពអឺរ៉ុបទទួលស្គាល់វឌ្ឍនភាពរបស់វៀតណាមក្នុងការប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ និងខុសច្បាប់ (IUU)
ពន្លឿនការបញ្ចប់ប្រព័ន្ធទិន្នន័យនេសាទជាតិមុនថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២៥