Trending now

បរិយាកាស​រីករាយ​នៃ​ការ​ប្រកួតវេច​នំអន្សម​​វៀតណាម​នៅ​សិង្ហបុរី

19:21 | 17/01/2022 យោងតាមវិឡូសំលេងវៀតណាម

ក្នុងរយៈពេលពីរថ្ងៃគឺថ្ងៃទី ១៥ និងថ្ងៃទី ១៦ ខែមករា នៅទីស្នាក់ការនៃស្ថានទូតវៀតណាមប្រចាំប្រទេសសិង្ហបុរី បានប្រព្រឹត្តិទៅការប្រកួតធ្វើនំអន្សម និងតុបតែង តាំងបង្ហាញផលិតផលក្រោមប្រធានបទ “បុណ្យតេតវៀតណាម” របស់អាណិកជនវៀតណាមដែលកំពុងរស់នៅ ធ្វើការ និងសិក្សារៀនសូត្រនៅសិង្ហបុរី។

ចិន​បន្ត​បង្កើន​ការ​នាំ​ចូល​កៅស៊ូ​ពី​វៀតណាម ចិន​បន្ត​បង្កើន​ការ​នាំ​ចូល​កៅស៊ូ​ពី​វៀតណាម
វៀតណាម​ជា​ប្រទេស​នាំ​ចេញ​ឈាន​មុខ​គេ​នៅ​អាស៊ី​អាគ្នេយ៍​ទៅ​កាន់ប្រទេសហុងគ្រី វៀតណាម​ជា​ប្រទេស​នាំ​ចេញ​ឈាន​មុខ​គេ​នៅ​អាស៊ី​អាគ្នេយ៍​ទៅ​កាន់ប្រទេសហុងគ្រី
ការប្រកួតធ្វើនំអន្សមបានទាក់ទាញការចូលរួមយ៉ាងសកម្ម ពីប្រជាជនវៀតណាមនិងមិត្តភក្តិអន្តរជាតិនៅសិង្ហបុរី។ (រូបថត៖ TTXVN)
ការប្រកួតធ្វើនំអន្សមបានទាក់ទាញការចូលរួមយ៉ាងសកម្ម ពីប្រជាជនវៀតណាមនិងមិត្តភក្តិអន្តរជាតិនៅសិង្ហបុរី។ (រូបថត៖ TTXVN)

នេះជាសកម្មភាពមួយក្នុងចំណោមសកម្មភាព “អបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិឆ្នាំខាល ចត្វាស័ក” ដែលត្រូវបានស្ថានទូតវៀតណាម រួមជាមួយនាយកដ្ឋានទំនាក់ទំនងសហគមន៍ជន វៀតណាមនិងសមាគមនិស្សិតវៀតណាមប្រចាំប្រទេសសិង្ហបុរី រៀបចំឡើង។

ការប្រលងនេះបានទាក់ទាញក្រុមអ្នកចូលរួមចំនួន ១១ក្រុម ដែលក្រុមនីមួយៗមានសមាជិក ២នាក់ ដែលមានអាយុខុសៗគ្នា។ បរិយាកាសសប្បាយរីករាយនិងអ៊ូអរមិនខុសពីថ្ងៃទី៣០នៃបុណ្យតេតនៅស្រុកកំណើតឡើយ។ បន្ទាប់ពីកម្មវិធីប្រកួតធ្វើនំអន្សមរួចមក ក្រុមប្រកួត និងបងប្អូនអាណិកជន ភរិយាបុគ្គលិកស្ថានទូត រួមជាមួយស្ថាប័នតំណាង និងសមាជិកគណៈកម្មាធិការទំនាក់ទំនងបានបន្តធ្វើនំអន្សម ចំនួន ១០០ និងរៀបចំអំណោយបុណ្យតេតចំនួន ១០០ កញ្ចប់ ដើម្បីផ្តល់ជូនសិស្សនិងនិស្សិតវៀតណាមដែលកំពុងសិក្សារៀនសូត្រនៅប្រទេសសិង្ហបុរី៕

យោងតាមវិឡូសំលេងវៀតណាម

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ការរីករាលដាលនៃជនជាតិវៀតណាមនៅក្នុងទឹកដីនៃព្រះអាទិត្យរះ
ខេត្ត Quang Tri រឹតបន្តឹងការគ្រប់គ្រងនាវានេសាទ និងប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ និងខុសច្បាប់ (IUU)
ឆ្មាំសមុទ្រតំបន់ ៤ ប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ និង IUU បង្កើនការយល់ដឹងរបស់អ្នកនេសាទ
សហភាពអឺរ៉ុបទទួលស្គាល់វឌ្ឍនភាពរបស់វៀតណាមក្នុងការប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ និងខុសច្បាប់ (IUU)
ពន្លឿនការបញ្ចប់ប្រព័ន្ធទិន្នន័យនេសាទជាតិមុនថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២៥