Trending now

គ្រឹះស្ថានស្នាក់នៅចំនួន ៧០០ កន្លែង នៅប្រទេសវៀតណាមទទួលបានអាំងស៊ីងសញ្ញាទេសចរណ៍ប្រកបដោយនិរន្តរភាព

09:15 | 22/12/2021 ឌីណា

យុគសម័យ - ភ្ញៀវទេសចរវៀតណាមកាន់តែច្រើនចង់ទទួលបានបទពិសោធន៍​អំពីទេសចរណ៍ប្រកបដោយនិរន្តរភាព។ ថ្មីៗ នេះ គេហទំព័រ Booking.com បាននិយាយឲ្យ​ដឹងថា ​គេហទំព័រនេះបានប្រគល់​គ្រឿង​អាំងស៊ីងសញ្ញាទេសចរណ៍ប្រកបដោយនិរន្តរភាពជូនដល់គ្រឹះ​ស្ថានស្នាក់នៅជាង ៧០០ កន្លែងនៅក្នុងប្រទេសវៀតណាម។

ទីក្រុង Da Nang រៀបចំ​ការ​ប្រកួត​រូបថត​តាមអនឡាញ​សម្រាប់​ភ្ញៀវ​ទេសចរ​កូរ៉េខាងត្បូង ទីក្រុង Da Nang រៀបចំ​ការ​ប្រកួត​រូបថត​តាមអនឡាញ​សម្រាប់​ភ្ញៀវ​ទេសចរ​កូរ៉េខាងត្បូង
វៀតណាមបង្កើន​ទេសចរណ៍សហគមន៍​ថ្មីៗ​ ដើម្បី​ទាក់ទាញ​ទេសចរ និង​ចំណូល​សម្រាប់​ប្រជាកសិករ​ វៀតណាមបង្កើន​ទេសចរណ៍សហគមន៍​ថ្មីៗ​ ដើម្បី​ទាក់ទាញ​ទេសចរ និង​ចំណូល​សម្រាប់​ប្រជាកសិករ​
គ្រឹះស្ថានស្នាក់នៅចំនួន ៧០០ កន្លែង នៅប្រទេសវៀតណាមទទួលបានអាំងស៊ីងសញ្ញាទេសចរណ៍ប្រកបដោយនិរន្តរភាព
គ្រឹះស្ថានស្នាក់នៅចំនួន ៧00 នៅវៀតណាមទទួលបានគ្រឿង​អាំងស៊ីងទេសចរណ៍ប្រកបដោយនិរន្តរភាព

គ្រឿង​អាំងស៊ីងសញ្ញា​ទេសចរណ៍ប្រកបដោយនិរន្តរភាព គឺជា​ការទទួលស្គាល់ដែលមកពីគេហទំព័រ​ Booking.com ជូនដល់គ្រឹះស្ថានស្នាក់នៅជុំវិញពិភពលោក (​ដូចជា អាផាតមិន ផ្ទះ​សំណាក់ B&Bs សណ្ឋាគារ រមណីយដ្ឋាន...) ប្រសិនបើនៅទីនោះអនុវត្តវិធានការប្រកបដោយនិរន្តរភាព និងឆ្លើយតបនឹង​ការការប៉ះពាល់ដ៏​ចាំបាច់ដល់គោលដៅ។

ផ្អែក​ទៅលើស្តង់ដារដែលមានស្រាប់សម្រាប់គ្រឹះ​ស្ថានស្នាក់នៅប្រកបដោយនិរន្តរភាព គេ​ហទំព័រ Booking.com​ បាន​លើកឡើងនូវវិធានការដ៏ល្អបំផុតសម្រាប់គ្រឹះស្ថាន​ស្នាក់​នៅ តាម​លក្ខណៈវិនិច្ច័យ៖ កាកសំណល់ ថាមពល និងឧស្ម័នផ្ទះកញ្ចក់ ប្រភពទឹក គាំទ្រសហគមន៍មូលដ្ឋាន និងការអភិរក្សធម្មជាតិ។

បន្ទាប់មក វិធានការនិរន្តរភាពជាក់លាក់ចំនួន ៣២ បានស្នើឡើងសម្រាប់គ្រឹះស្ថាន​ស្នាក់​នៅ ដូចជាការបញ្ឈប់ប្រើប្រាស់សម្ភារៈផ្លាស្ទិក ដែល​ប្រើប្រាស់តែមួយ​ដង ក្នុងបន្ទប់ទឹក ប្តូរនិងប្រើប្រាស់អំពូល LED ដែលដើរដោយ ថាមពល​កកើតឡើងវិញបាន ១០០% ឬការវិនិយោគលើប្រាក់ចំណេញមួយចំនួនទៅកាន់សហគមន៍មូលដ្ឋាន និងគម្រោងអភិរក្ស...

មកទល់នឹងពេលនេះ គ្រឹះស្ថានស្នាក់នៅជាង ៧០០ នៅវៀតណាមទទួលបានគ្រឿង​អាំងស៊ីងនេះ។ យោងតាមការប្រកាស នាពេលថ្មីៗនេះរបស់គេ​ហទំព័រ Booking.com ភ្ញៀវ​ទេសចរវៀតណាម ៩២% បាននិយាយថា ពួកគេនឹងជ្រើសរើសគ្រឹះស្ថាន​​ស្នាក់​នៅ​មួយ ប្រសិនបើពួកគេដឹងច្បាស់ថា នៅ​ទីនោះកំពុងអនុវត្តវិធានការប្រកបដោយនិរន្តរភាព។ ទន្ទឹមនឹងនោះ ភ្ញៀវទេសចរវៀតណាម ៨២% រំពឹងថា ឧស្សាហកម្មទេសចរណ៍នឹងផ្តល់ជម្រើសប្រកបដោយនិរន្តរភាពបន្ថែមទៀត៕

ឌីណា

vov

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ការរីករាលដាលនៃជនជាតិវៀតណាមនៅក្នុងទឹកដីនៃព្រះអាទិត្យរះ
ខេត្ត Quang Tri រឹតបន្តឹងការគ្រប់គ្រងនាវានេសាទ និងប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ និងខុសច្បាប់ (IUU)
ឆ្មាំសមុទ្រតំបន់ ៤ ប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ និង IUU បង្កើនការយល់ដឹងរបស់អ្នកនេសាទ
សហភាពអឺរ៉ុបទទួលស្គាល់វឌ្ឍនភាពរបស់វៀតណាមក្នុងការប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ និងខុសច្បាប់ (IUU)
ពន្លឿនការបញ្ចប់ប្រព័ន្ធទិន្នន័យនេសាទជាតិមុនថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២៥