Trending now
នាយករដ្ឋមន្រ្តី Pham Minh Chinh៖

កម្លាំងពេទ្យបានរួមចំណែកយ៉ាងសំខាន់ក្នុងការបង្ការនិងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩

10:02 | 19/10/2021 យោងតាមវិទ្យុសំលេងវៀតណាម

នៅរសៀលថ្ងៃទី ១៨ ខែតុលា លោកនាយករដ្ឋមន្រ្តី Pham Minh Chinh ប្រធានគណៈកម្មាធិការជាតិដឹកនាំការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ បានអញ្ជើញជួបសំណេះសំណាលជាមួយតំណាង កងកម្លាំងពេទ្យឆ្នើមជួរមុខក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩។ ពិធីនេះ ដោយការិយាល័យរដ្ឋាភិបាលសហការជាមួយក្រសួងសុខាភិបាលរៀបចំឡើង។

រដ្ឋមន្រ្តីរដ្ឋាភិបាលវៀតណាមលោក Pham Minh Chinh បានអណ្ជើញចូលរូមពិធីបើកសន្និសីទនិងពិព័រណ៍ពិភពឌីជីថលឆ្នាំ២០២១ រដ្ឋមន្រ្តីរដ្ឋាភិបាលវៀតណាមលោក Pham Minh Chinh បានអណ្ជើញចូលរូមពិធីបើកសន្និសីទនិងពិព័រណ៍ពិភពឌីជីថលឆ្នាំ២០២១
ការបើកទ្វារ និងបន្ធូរបន្ថយការរក្សាគម្លាតសង្គមត្រូវមានការប្រុងប្រយ័ត្ន ការបើកទ្វារ និងបន្ធូរបន្ថយការរក្សាគម្លាតសង្គមត្រូវមានការប្រុងប្រយ័ត្ន
លោកនាយករដ្ឋមន្រ្តីអញ្ជើញជួបសំណេះសំណាលជាមួយតំណាងកងកម្លាំងពេទ្យជួរមុខប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវីដ ១៩ (រូបថត៖ VGP/Nhat Bac)
លោកនាយករដ្ឋមន្រ្តីអញ្ជើញជួបសំណេះសំណាលជាមួយតំណាងកងកម្លាំងពេទ្យជួរមុខប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវីដ ១៩ (រូបថត៖ VGP/Nhat Bac)

ចូលរួមកិច្ចប្រជុំដែលបានតភ្ជាប់បណ្តាញពីទីតាំងប្រជុំរបស់រដ្ឋាភិបាលមានលោក Do Van Chien ប្រធានគណៈកម្មាធិការមជ្ឈឹម រណសិរ្សមាតុភូមិវៀតណាម; ឧបនាយករដ្ឋមន្ត្រីលោក Vu Duc Dam អនុប្រធានគណៈកម្មាធិការជាតិដឹកនាំការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩ និងរដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក Nguyen Thanh Long។

អញ្ជើញថ្លែងក្នុងពិធី នាយករដ្ឋមន្រ្តីលោក Pham Minh Chinh បានបញ្ជាក់ថា បក្សរដ្ឋនិងប្រជាជនយល់ច្បាស់អំពីអ្វីដែលគ្រូពេទ្យនិងគិលានុបដ្ឋយិការបានធ្វើក្នុងរយៈពេល ២ ឆ្នាំកន្លងមកនេះ ជាពិសេសក្នុងកំឡុងពេលមានជំងឺរាតត្បាតទី ៤ ដ៏កាចសាហាវនេះ។ ដោយមានការចូលរួមពីប្រព័ន្ធនយោបាយទាំងមូល ការគាំទ្រជាធ្លុងមួយរបស់ប្រជាជន ក្រោមការដឹកនាំរបស់បក្សនិងការគ្រប់គ្រងរបស់រដ្ឋ កម្លាំងគ្រូពេទ្យបានរួមចំណែកយ៉ាងសំខាន់ ដែលជាកម្លាំងជួរមុខក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត រួមជាមួយកងទ័ព ប៉ូលីសនិងកងកម្លាំងផ្សេងទៀត។ យ៉ាងណា មិញ ជំងឺរាតត្បាតនៅតែមានភាពស្មុគស្មាញ មិនអាចទាយទុកជាមុនបាន និងអាចលេចចេញនូវរោគរាតត្បាត វីរុសបម្លែងខ្លួនផ្សេងៗទៀត តាមនោះ មិនត្រូវអត្តនោម័តទាល់តែសោះ។

នៅក្នុងពិធីនេះ ទីភ្នាក់ងារនិងអង្គការនានាបានកោតសរសើរនិងលើកទឹកចិត្តដល់សមូហភាព បុគ្គលឆ្នើម សមិទ្ធផលជាច្រើនក្នុងការបង្ការនិងទប់ស្កាត់ការរីករាលដាលនៃជំងឺរាតត្បាត៕

យោងតាមវិទ្យុសំលេងវៀតណាម

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

នាយករដ្ឋមន្ត្រីស្នើឱ្យដោះស្រាយការរំលោភបំពាន IUU ឱ្យបានហ្មត់ចត់ និងត្រៀមខ្លួនធ្វើការជាមួយក្រុមត្រួតពិនិត្យ EC
ខេត្ត Khanh Hoa ផ្សព្វផ្សាយការឃោសនា និងការត្រួតពិនិត្យនាវានេសាទ ដើម្បីប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ និងខុសច្បាប់ (IUU)
ការរីករាលដាលនៃជនជាតិវៀតណាមនៅក្នុងទឹកដីនៃព្រះអាទិត្យរះ
ខេត្ត Quang Tri រឹតបន្តឹងការគ្រប់គ្រងនាវានេសាទ និងប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ និងខុសច្បាប់ (IUU)
ឆ្មាំសមុទ្រតំបន់ ៤ ប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ និង IUU បង្កើនការយល់ដឹងរបស់អ្នកនេសាទ