Trending now

វៀតណាមដឹកនាំកិច្ចប្រជុំ ក្រុមមិត្តភក្តិរបស់អនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ

10:45 | 23/07/2021 យោងតាមវិឡុសំលេងវៀតណាម

ឯកអគ្គរដ្ឋទូត ប្រធានគណៈប្រតិភូនិងតំណាងនៃប្រទេសជាសមាជិកអង្គការសហប្រជាជាតិជាង ១២០ បានចូលរួមក្នុងកិច្ចប្រជុំនេះ។

អ្នកជំនាញឥណ្ឌូនេស៊ី៖ ច្បាប់សមុទ្ររបស់ចិនធ្វើឲ្យអាក់ខានដល់កិច្ចចរចា COC អ្នកជំនាញឥណ្ឌូនេស៊ី៖ ច្បាប់សមុទ្ររបស់ចិនធ្វើឲ្យអាក់ខានដល់កិច្ចចរចា COC
សមាគមន៍បណ្ដាប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ចាំបាច់ត្រូវ ប្រកាន់ខ្ជាប់នូវអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីច្បាប់សមុទ្រ (UNCLOS) ឆ្នាំ១៩៨២ ដូចនឹងក្របខ័ណ សមាគមន៍បណ្ដាប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ចាំបាច់ត្រូវ ប្រកាន់ខ្ជាប់នូវអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីច្បាប់សមុទ្រ (UNCLOS) ឆ្នាំ១៩៨២ ដូចនឹងក្របខ័ណ
វៀតណាមដឹកនាំកិច្ចប្រជុំ ក្រុមមិត្តភក្តិរបស់អនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ។ (រូបថត៖ VTV)
វៀតណាមដឹកនាំកិច្ចប្រជុំ ក្រុមមិត្តភក្តិរបស់អនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ។ (រូបថត៖ VTV)

នាថ្ងៃទី ២១ ខែកក្កដា ស្ថានបេសកកម្មវៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ (អ.ស.ប) បានដឹកនាំកិច្ចប្រជុំតាមអ៊ិនធឺរណែត នៃក្រុមមិត្តភក្តិរបស់អនុសញ្ញាអង្គការសហប្រជាជាតិឆ្នាំ ១៩៨២ ស្តីពីច្បាប់សមុទ្រ (UNCLOS) ដោយប្រធានបទ“សារៈសំខាន់នៃ UNCLOS ក្នុងការអនុវត្តគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពលេខ ១៤ របស់អង្គការសហប្រជាជាតិ ស្តីពីការអភិរក្សនិងការប្រើប្រាស់សមុទ្រនិងមហាសមុទ្រប្រកបដោយចីរភាព (SDG 14)”។ ឯកអគ្គរដ្ឋទូត ប្រធានគណៈប្រតិភូនិងតំណាងនៃប្រទេសជាសមាជិកអង្គការសហប្រជាជាតិជាង ១២០ បានចូលរួមក្នុងកិច្ចប្រជុំនេះ។

តំណាងនៃបណ្តាប្រទេសដែលចូលរួមក្នុងកិច្ចប្រជុំបានបញ្ជាក់ពីតួនាទីស្នូលរបស់ UNCLOS និងគោលការណ៍នៃការដោះស្រាយជម្លោះដោយសន្តិវិធីនិងបានវាយតម្លៃខ្ពស់ចំពោះតួនាទីនៃយន្តការដោះស្រាយជម្លោះដែលបានបង្កើតឡើងក្រោម UNCLOS ក្នុងការជំរុញសណ្តាប់ធ្នាប់ច្បាប់នៅលើសមុទ្រ ដោយផ្អែកលើច្បាប់ រួមចំណែកដល់ការអនុវត្តគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។

វៀតណាមដឹកនាំកិច្ចប្រជុំ ក្រុមមិត្តភក្តិរបស់អនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ
ឯកអគ្គរដ្ឋទូត លោក Dang Dinh Quy អញ្ជើញដឹកនាំកិច្ចប្រជុំ។​ (រូបថត៖ TTXVN)

ឯកអគ្គរដ្ឋទូតលោក Dang Dinh Quy ប្រធានបេសកកម្មវៀតណាមប្រចាំនៅអង្គការសហប្រជាជាតិបានថ្លែងអំណរគុណដល់បណ្តាប្រទេសដែលបានគាំទ្រនិងចូលរួមនៅក្នុងកិច្ចប្រជុំក្រុមមិត្តភក្តិនេះ។ លោកឯកអគ្គរដ្ឋទូត Dang Dinh Quy បានមានប្រសាសន៍ថា ក្រុមមិត្តភក្តិនឹងរក្សាសកម្មភាពជាប្រចាំ តាមនោះជួយបង្កើនការយល់ដឹងអំពី UNCLOS ចែករំលែកនូវការអនុវត្តល្អនិងឆ្លើយតបនូវកង្វល់រួមរបស់សហគមន៍អន្តរជាតិ៕

យោងតាមវិឡុសំលេងវៀតណាម

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

នាយករដ្ឋមន្ត្រីស្នើឱ្យដោះស្រាយការរំលោភបំពាន IUU ឱ្យបានហ្មត់ចត់ និងត្រៀមខ្លួនធ្វើការជាមួយក្រុមត្រួតពិនិត្យ EC
ខេត្ត Khanh Hoa ផ្សព្វផ្សាយការឃោសនា និងការត្រួតពិនិត្យនាវានេសាទ ដើម្បីប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ និងខុសច្បាប់ (IUU)
ការរីករាលដាលនៃជនជាតិវៀតណាមនៅក្នុងទឹកដីនៃព្រះអាទិត្យរះ
ខេត្ត Quang Tri រឹតបន្តឹងការគ្រប់គ្រងនាវានេសាទ និងប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ និងខុសច្បាប់ (IUU)
ឆ្មាំសមុទ្រតំបន់ ៤ ប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ និង IUU បង្កើនការយល់ដឹងរបស់អ្នកនេសាទ