Trending now

ប្រធានតំណាង WHO៖ វៀតណាមកំពុងដើរនៅលើទិសដៅត្រឹមត្រូវក្នុងការដោះស្រាយបញ្ហាជំងឺរាតត្បាត Covid -19

12:32 | 10/07/2021 យោងតាមកាសែតកងទ័ពប្រជាជន

នៅថ្ងៃទី ៨ ខែកក្កដា ផ្ដល់បទសម្ភាសន៍ជាមួយទីភ្នាក់ងារសារព័ត៌មានវៀតណាមអំពីការវិវឌ្ឍដ៏ស្មុគស្មាញនៃជំងឺរាតត្បាត Covid -19 ក្នុងប៉ុន្មានថ្ងៃថ្មីៗនេះ លោក Kidong Park ប្រធានតំណាងអង្គការសុខភាពពិភពលោក (WHO) ប្រចាំប្រទេសវៀតណាម បានសង្កត់ធ្ងន់ថា ការរីករាលដាលនៃជំងឺរាតត្បាត Covid -19 លើកនេះបង្កបញ្ហាប្រឈមជាច្រើនជាងបើធៀបនឹងការរីករាលដាលលើកមុនៗ។

កងទ័ពការពារព្រំដែនខេត្ត Dong Thap ៖ទប់ស្កាត់ការរត់ពន្ធនិងបង្ការជំងឺ Covid- 19 យ៉ាងសកម្ម កងទ័ពការពារព្រំដែនខេត្ត Dong Thap ៖ទប់ស្កាត់ការរត់ពន្ធនិងបង្ការជំងឺ Covid- 19 យ៉ាងសកម្ម
រដ្ឋាភិបាលវៀតណាមកំពុងព្យាយាមជំរុញការបញ្ចូនវ៉ាក់សាំង COVID - 19 មកប្រទេសវិញឱ្យបានឆាប់បំផុតនិងច្រើនបំផុត រដ្ឋាភិបាលវៀតណាមកំពុងព្យាយាមជំរុញការបញ្ចូនវ៉ាក់សាំង COVID - 19 មកប្រទេសវិញឱ្យបានឆាប់បំផុតនិងច្រើនបំផុត
លោក Kidong Park ប្រធានតំណាងអង្គការសុខភាពពិភពលោក (WHO) ប្រចាំប្រទេសវៀតណាម (រូបថត៖ Vietnam+)
លោក Kidong Park ប្រធានតំណាងអង្គការសុខភាពពិភពលោក (WHO) ប្រចាំប្រទេសវៀតណាម (រូបថត៖ Vietnam+)

លោក Kidong Park បានវាយតម្លៃខ្ពស់ចំពោះសកម្មភាពយ៉ាងប្ដូរផ្ដាច់របស់ប្រទេសវៀតណាមក្នុងការឆ្លើយតបនឹងការឆ្លងជំងឺរាតត្បាត Covid-19 តាមរយៈនោះ ទីក្រុង និងខេត្ដជាច្រើនបានគ្រប់គ្រងជំងឺរាតត្បាតយ៉ាងល្អ ទោះបីមូលដ្ឋានមួយចំនួននៅតែជួបការលំបាក និងបញ្ហាប្រឈមជាច្រើនដូចជាទីក្រុងហូជីមិញក៏ដោយ។

លោក Kidong Park បានបញ្ជាក់ថា វៀតណាមកំពុងដើរនៅលើទិសដៅត្រឹមត្រូវក្នុងការដោះស្រាយបញ្ហាជំងឺរាតត្បាត Covid-19 ។ លោក Kidong Park ជឿជាក់ថា វៀតណាមមានសមត្ថភាពគ្រប់គ្រាន់ក្នុងការទប់ស្កាត់ការរីករាលដាលលើកនេះ តាមរយៈវិធានការនានា និងការដឹកនាំរបស់គណៈកម្មាធិការជាតិចាប់តាំងពីការផ្ទុះឡើងនៃជំងឺរាតត្បាត Covid -19 ៕

យោងតាមកាសែតកងទ័ពប្រជាជន

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ការរីករាលដាលនៃជនជាតិវៀតណាមនៅក្នុងទឹកដីនៃព្រះអាទិត្យរះ
ខេត្ត Quang Tri រឹតបន្តឹងការគ្រប់គ្រងនាវានេសាទ និងប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ និងខុសច្បាប់ (IUU)
ឆ្មាំសមុទ្រតំបន់ ៤ ប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ និង IUU បង្កើនការយល់ដឹងរបស់អ្នកនេសាទ
សហភាពអឺរ៉ុបទទួលស្គាល់វឌ្ឍនភាពរបស់វៀតណាមក្នុងការប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ និងខុសច្បាប់ (IUU)
ពន្លឿនការបញ្ចប់ប្រព័ន្ធទិន្នន័យនេសាទជាតិមុនថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២៥