Trending now

ទីក្រុងហាណូយ នឹងអនុញ្ញាតឱ្យភោជនីយដ្ឋាន ទទួលអតិថិជន ចូលមកហូប ក្នុងហាងវិញបាន

16:05 | 22/06/2021 ហេង វុធ្ធី

អាជ្ញាធរទីក្រុង ហាណូយ បានប្រកាសថា ភោជនីយដ្ឋាន និងហាងកាត់សក់ អាចចាប់ផ្តើម បម្រើអតិថិជន ក្នុងហាងបាន ចាប់ពីថ្ងៃអង្គារនេះតទៅ ។ លោក Chu Xuan Dung អនុប្រធានទីក្រុងហាណូយ បាននិយាយកាលពីថ្ងៃចន្ទថា បណ្តាហាងទាំងនោះត្រូវតែ គោរពតាមគោលការណ៍ ណែនាំបង្ការជំងឺកូវីដ-19 ។

វិលត្រឡប់វិញអតីតកាលដើម្បីគយគន់ផ្ទាំងគំនូរដ៏គាប់ចិត្តនៅវិថី Phung Hung  ទីក្រុងហាណូយ វិលត្រឡប់វិញអតីតកាលដើម្បីគយគន់ផ្ទាំងគំនូរដ៏គាប់ចិត្តនៅវិថី Phung Hung ទីក្រុងហាណូយ
ពិធីបង្ហាញមុខសាខាសមាគមមិត្តភាពវៀតណាម - កម្ពុជា នៃអតីតកងទ័ពស្ម័គ្រចិត្តវៀតណាមនៅស្រុក Chuong My ទីក្រុងហាណូយ ពិធីបង្ហាញមុខសាខាសមាគមមិត្តភាពវៀតណាម - កម្ពុជា នៃអតីតកងទ័ពស្ម័គ្រចិត្តវៀតណាមនៅស្រុក Chuong My ទីក្រុងហាណូយ
ទីក្រុងហាណូយ នឹងអនុញ្ញាតឱ្យភោជនីយដ្ឋាន ទទួលអតិថិជន ចូលមកហូប ក្នុងហាងវិញបាន
ទីក្រុងហាណូយ នឹងអនុញ្ញាតឱ្យភោជនីយដ្ឋាន ទទួលអតិថិជន ចូលមកហូប ក្នុងហាងវិញបាន

យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១ បានឱ្យដឹងថា រដ្ឋធានីហាណូយ បានបិទអាជីវកម្ម និងសេវាកម្ម ដែលមិនចាំបាច់ចាប់ពីថ្ងៃទី ២៩ ខែមេសា ដោយចាប់ផ្តើមពីហាងខារ៉ាអូខេ បន្ទាប់មកភោជនីយដ្ឋាន និងហាងកាហ្វេ ហើយក្រោយមករោងកុន កន្លែងហាត់ប្រាណ និងហាងកាត់សក់។

លោក Tran Dac Phu អតីតប្រធាននាយកដ្ឋានទូទៅ នៃថ្នាំបង្ការ នៅក្រសួងសុខាភិបាល បានព្រមានកាលពីថ្ងៃសៅរ៍ថា ការផ្ទុះឡើងនៅតែកើតមាននៅក្នុងប្រទេស ហើយទីក្រុងហាណូយ នៅតែអាចធ្វើឱ្យមានករណី ឆ្លងនៅក្នុងសហគមន៍។

លោកថា “ ដំណើរការបើកឡើងវិញ ចាំបាច់ត្រូវធ្វើដោយ យកចិត្តទុកដាក់ រួមជាមួយការត្រួតពិនិត្យ យ៉ាងម៉ត់ចត់ ។ ទីក្រុងហាណូយបានកត់ត្រា ករណីឆ្លងជំងឺកូវីដ-19 ក្នុងតំបន់ចំនួន ៤៦៥នាក់ នៅក្នុងរលកឆ្លងមេរោគឆ្លង ចុងក្រោយបង្អស់របស់វៀតណាមក្នុងនោះមាន ១៤៨ ករណី ឆ្លងនៅក្នុងមន្ទីរពេទ្យចំនួនពីរ ដែលត្រូវបានរាំងខ្ចប់។

ចាប់តាំងពីថ្ងៃទី ២៧ ខែមេសា ប្រទេសវៀតណាម បានកត់ត្រាការឆ្លងវីរុស ក្នុងសហគមន៍ចំនួន ១០ ០៧៨នាក់ នៅក្នុងទីក្រុងនិងខេត្តចំនួន ៤២ ៕

ហេង វុធ្ធី

Dap News

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាម​ពង្រឹងការគ្រប់គ្រង ធ្វើអាជីវកម្ម និងប្រើប្រាស់លំហសមុទ្រប្រកបដោយប្រសិទ្ធភាព
ទីក្រុង Parramatta រដ្ឋ New South Wales (អូស្ត្រាលី)៖ ផ្សព្វផ្សាយទេសចរណ៍វៀតណាម-ទីក្រុងហូជីមិញនៅអូស្ត្រាលី
កម្មភាពជាច្រើនក្នុងដំណើរកម្សាន្តស្វែងយល់ក្រោមប្រធានបទ «រង្វង់ដៃធំ»
ពង្រឹងកិច្ចសហប្រតិបត្តិការ និងការយោគយល់គ្នារវាងអ្នកសារព័ត៌មានវៀតណាម និងកម្ពុជា
ប្រធានសម្ព័ន្ធអង្គការមិត្តភាពវៀតណាម Phan Anh Son បានទទួលជួបប្រធានសមាគមមិត្តភាពមីយ៉ាន់ម៉ា-វៀតណាម