យុគសម័យ - នាថ្ងៃទី ១០ ខែធ្នូ សហរដ្ឋអាមេរិក ម៉ិចស៊ិកូនិងកាណាដាបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយដើម្បីបញ្ចប់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងសហរដ្ឋអាមេរិក - ម៉ិកស៊ិក - កាណាដា (USMCA) បន្ទាប់ពីអស់រយៈពេលជាងពីរឆ្នាំនៃការចរចាយ៉ាងស្វិតស្វាញ ហើយជាការត្រួសត្រាយផ្លូវសម្រាប់ការផ្តល់សច្ចាប័ននៅក្នុងប្រទេសនីមួយៗ។
តំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក លោក Robert Lighthizer (ខាងស្តាំ) និងលោកស្រី Chrystia Freeland ឧបនាយករដ្ឋមន្រ្តីកាណាដា នៅក្នុងកិច្ចប្រជុំមួយ នៅទីក្រុងវ៉ាស៊ីនតោនឌីស៊ី នៃសហរដ្ឋអាមេរិក នាថ្ងៃទី ២៧ ខែវិច្ឆិកាឆ្នាំ ២០១៩ (រូបថតៈ AFP/TTXVN)
ពិធីចុះហត្ថលេខាបានធ្វើឡើងនៅទីក្រុងម៉ិកស៊ិករវាងអ្នកតំណាងពាណិជ្ជកម្មអាមេរិកលោក Robert Lighthizer រួមជាមួយឧបនាយករដ្ឋមន្រ្តីកាណាដាលោកស្រី Chrystia Freeland និងប្រធានក្រុមចរចាម៉ិកស៊ិកលោក Jesus Seade ក្រោមអធិបតីភាពរបស់ប្រធានាធិបតីម្ចាស់ផ្ទះគឺលោក Andres Manuel Lopez Obrador ។ ជំនួយការជាន់ខ្ពស់របស់ប្រធានាធិបតីអាមេរិក ហើយក៏ជាកូនប្រសាររបស់លោក គឺលោក Jared Kushner ក៏បានចូលរួមក្នុងព្រឹត្តិការណ៍នេះផងដែរ។
យោងតាមអ្នកតំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិកថា ការបំពេញបន្ថែម USMCA ដែលរឹតបន្តឹងជាពិសេសលើលក្ខខណ្ឌការងារនៅក្នុងកិច្ចព្រមព្រៀងដើម ដែលបានចុះហត្ថលេខាកាលពីមួយឆ្នាំមុន ដើម្បីធ្វើបច្ចុប្បន្នភាពសម្រាប់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាមេរិកខាងជើង (NAFTA) ដែលមានអាយុកាល ២៥ ឆ្នាំ - បានបង្កើតឡើង “កិច្ចព្រមព្រៀងពាណិជ្ជកម្មល្អបំផុតក្នុងប្រវត្តិសាស្ត្រ”។
ចំណែកខ្លួនវិញ លោកប្រធានាធិបតី Lopez Obrador បានថ្លែងអំណរគុណដល់លោកប្រធានាធិបតី Trump ចំពោះ "ការប្រព្រឹត្តប្រកបដោយការគោរព" ក្នុងអំឡុងពេលដំណើរការកិច្ចចរចា ខណៈពេលដែល រដ្ឋមន្រ្តីក្រសួងការបរទេសម្ចាស់ផ្ទះ លោក Marcelo Ebrard បានប្រកាសថា "បេសកកម្មត្រូវបានបញ្ចប់"។ រីឯឧបនាយករដ្ឋមន្ត្រីកាណាដា Freeland បានអះអាងថា កិច្ចព្រមព្រៀងនេះ គឺជាលទ្ធផលនៃដំណើរការចរចាដ៏លំបាកនិងយូរអង្វែងមួយដែរ”។
យោងតាមផែនការ ស្ថាប័ននីតិប្បញ្ញត្តិនៃប្រទេសទាំងបី នឹងត្រូវឆ្លងកិច្ចព្រមព្រៀង ដើម្បីឱ្យឯកសារនេះ អាចចូលជាធរមាន។ ទោះជាយ៉ាងណាក្តី មេដឹកនាំភាគគីជាច្រើននៃព្រឹទ្ធសភា លោក Mitch McConnell បានអោយដឹងនៅថ្ងៃដដែលថា តុលាការចោទប្រកាន់ ប្រធានាធិបតី Donald Trump នៅក្នុងព្រឹទ្ធសភា ទំនងជានឹងធ្វើឱ្យយឺតយ៉ាវដល់សភាអនុម័តលើកិច្ចព្រមព្រៀងនេះ ទៅឆ្នាំក្រោយវិញ។ ទន្ទឹមនឹងនេះដែរ ទាំងប្រធានសភា លោកស្រី Nancy Pelosi និងសហជីពពាណិជ្ជកម្មសហរដ្ឋអាមេរិកបានសម្តែងក្តីសង្ឃឹមថា កិច្ចព្រមព្រៀងនេះនឹងត្រូវបានអនុម័តយ៉ាងឆាប់ៗនេះ៕
(ដោយ ស្រីព្រេជ)
មតិពីមិត្តអ្នកអាន