Trending now

សហរដ្ឋអាមេរិក ចង់បើកស្ថានកុងស៊ុល នៅលើទឹកដី Greenland

11:25 | 25/08/2019 (សរុបនិងបកប្រែដោយ ស្រីព្រេជ)

យុគសម័យ - យោងតាមទីភ្នាក់ងារសារព័ត៌មាន AP (អាមេរិក)ថា ក្រសួងការបរទេសសហរដ្ឋអាមេរិកក្នុងលិខិតមួយផ្ញើជូនសភា ក៏បានអោយដឹងដែរថា នឹងបង្កើតស្ថានកុងស៊ុលឡើងវិញដែលមានទីតាំងនៅទីក្រុង Nuuk នៅលើដែនដី Greenland ។

ទិដ្ឋភាពមួយជ្រុងនៃទីក្រុង Nuuk របស់ Greenland (រូបថតៈ eurodialogue)

លិខិតនេះបានបញ្ជាក់ដូច្នេះថា៖ “ការបើកស្ថានកុងស៊ុលអាមេរិក ពិតជាមានសារៈសំខាន់បំផុត ព្រោះវានឹងជួយការពារសម្បត្តិមានតម្លៃ និងផលប្រយោជន៍របស់អាមេរិកនៅ Greenland ព្រមទាំងបង្កើនឥទ្ធិពលរបស់អាមេរិក នៅក្នុងតំបន់មហាសមុទ្រទឹកកកអាក់ទិចទៀតផង”។

គួរបញ្ជាក់ថែមទៀតថា បច្ចុប្បន្ន សហរដ្ឋអាមេរិក មានមូលដ្ឋានទ័ពអាកាសមួយនៅលើដែនដី Greenland ហើយបើតាមក្រសួងការបរទេសអាមេរិក ការបើកស្ថានកុងស៊ុល និងការជ្រើសរើសបុគ្គលិក នៅដែនដីមួយនេះ អាចនឹងត្រូវធ្វើឡើងក្នុងពេលឆាប់ៗនេះ ឬយ៉ាងយូរនៅឆ្នាំ២០២០។

ថ្ងៃលិចនៅទីក្រុង Nuuk នៃ Greenland (រូបថតៈ AP)

យ៉ាងណាមិញ មិនត្រឹមតែអាមេរិកប៉ុណ្ណោះទេ ថែមទាំងចិននិងរុស្ស៊ីក៏ចាប់អារម្មណ៍លើតំបន់អាក់ទិកដែរ។ ពោលគឺ កាលពីខែមេសា ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ក៏បានជំរុញនូវកម្មវិធីមួយដើម្បីពង្រឹងវត្តមានរបស់ខ្លួននៅតំបន់មហាសមុទ្រទឹកកកអាក់ទិចរួមមានការកសាងកំពង់ផែបន្ថែមនិងពង្រីកកងនាវាបំ បែកទឹកកកទឹកកក។ ចំណែកឯចិនវិញបានចាត់ Greenland ជាប្រភពផ្គត់ផ្គង់ធនធានរ៉ែនិងជាកន្លែងមានសក្តានុពលសម្រាប់សេវាកម្មដឹកជញ្ជូនតាមសមុទ្រផងដែរ៕

(សរុបនិងបកប្រែដោយ ស្រីព្រេជ)

(សរុបនិងបកប្រែដោយ ស្រីព្រេជ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អនុរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ Nguyen Thanh Tinh៖ វៀតណាមជានិច្ចកាលយកចិត្តទុកដាក់ និងខិតខំអនុវត្តការប្តេជ្ញាចិត្តអន្តរជាតិស្តីពីសិទ្ធិមនុស្ស
សាកលវិទ្យាល័យឱសថនិងវេជ្ជសាស្រ្តខេត្ត Thai Binh ប្រគល់សញ្ញាបត្របណ្ឌិតវេជ្ជសាស្ដ្រដល់និស្សិតអន្តរជាតិឡាវ និងកម្ពុជា
សាលានាយទាហានកងទ័ពជើងគោកលេខ២ រៀបចំពិធីបិទបញ្ចប់វគ្គបណ្តុះបណ្តាល
លោកស្រី Ha Thi Nga លេខាគណៈកម្មាធិការបក្សខេត្ត Tuyen Quang ត្រូវបានប្រមូលផ្តុំទៅចូលរួមគណៈកម្មាធិការបក្សរណសិរ្សមាតុភូមិវៀតណាម និងអង្គការមហាជនមជ្ឈិម
ដួនស្លឹកប្រពៃណីរបស់ជនជាតិ Ha Nhi នៅខេត្ត Dien Bien