Trending now

វៀតណាមគាំទ្រឯករាជ្យ អធិបតេយ្យនិងបូរណភាពទឹកដីរបស់ប្រទេសម៉ាលី

23:15 | 28/07/2020 (បកប្រែដោយ ហេងវុធ្ធី)

យុគសម័យ - លោកឯកអគ្គរដ្ឋទូត Dang Dinh Quy ប្រធានបេសកកម្មអចិន្ត្រៃយ៍វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិសង្កត់ធ្ងន់ទៅលើការបន្តអនុវត្តយ៉ាងពេញលេញនូវកិច្ចព្រមព្រៀងសន្តិភាពឆ្នាំ ២០១៥ ព្រមទាំងស្នើឱ្យមានការចាត់វិធានការដើម្បីធានាសុវត្ថិភាពសម្រាប់ប្រជាជនម៉ាលី ជាពិសេសគឺស្ត្រីនិងកុមារ។

ទាហានម៉ាលីដើរល្បាតនៅតំបន់ Gao ។ (រូបថត៖ AFP / Vnanet)

នាថ្ងៃទី ២៧ ខែកក្កដា ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានជួបប្រជុំគ្នាអំពីស្ថានភាពរបស់ម៉ាលីនាពេលថ្មីៗនេះ។ ក្រុមប្រឹក្សាសន្តិសុខបានផ្ទៀងស្តាប់ភ្នាក់ងារពិសេសរបស់អគ្គលេខាធិការនិងប្រធានបេសកកម្មអង្គការសហប្រជាជាតិប្រចាំនៅប្រទេសម៉ាលី (MINUSMA) លោក Mahamat Saleh Annadif ធ្វើបច្ចុប្បន្នភាពស្ថានភាពនាពេលកន្លងមក ព្រមទាំងសម្តែងការព្រួយបារម្ភចំពោះភាពតានតឹងខាងនយោបាយនាពេលថ្មីៗនេះនៅក្នុងប្រទេសម៉ាលី។

អង្គការសហប្រជាជាតិបានជំរុញឱ្យភាគីទាំងអស់អនុវត្តការអត់ធ្មត់ជាអតិបរមានិងមិនធ្វើសកម្មភាពតាមធ្វើឲ្យភាពតានតឹង កើនឡើងក្នុងបរិបទប្រទេសម៉ាលីនិងតំបន់ដែលកំពុងពុះពារនឹងការរីករាលដាលនៃជំងឺកូវីដ១៩ (COVID-19) និងការកើនឡើងនៃអំពើភេរវកម្មនិងអំពើហិង្សាធ្ងន់ធ្ងរក៏ដូចជាភាពក្រីក្រផងដែរ។

ថ្លែងនៅឯកិច្ចប្រជុំនេះ លោកឯកអគ្គរដ្ឋទូត Dang Dinh Quy ប្រធានបេសកកម្មអចិន្ត្រៃយ៍វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិបានអំពាវនាវឱ្យមានការសន្ទនានិងការចរចាគ្នារវាងភាគីនានាដើម្បីដោះស្រាយភាពខុសគ្នានាពេលបច្ចុប្បន្ន។ ទន្ទឹមនឹងនេះដែរ លោកក៏បានសង្កត់ធ្ងន់ទៅលើការបន្តអនុវត្តយ៉ាងពេញលេញនូវកិច្ចព្រមព្រៀងសន្តិភាពនាឆ្នាំ ២០១៥ ព្រមទាំងស្នើឱ្យមានវិធានការដើម្បីធានាសុវត្ថិភាពសម្រាប់ប្រជាជនម៉ាលីជាពិសេសគឺស្ត្រីនិងកុមារ ព្រមទាំងគាំទ្រតួនាទីរបស់អង្គការសហប្រជាជាតិ, MINUSMA , សហភាពអាហ្រ្វិក, ECOWAS និង EU ក្នុងការរក្សាសន្តិភាពនិងសន្តិសុខនៅប្រទេសម៉ាលីផងដែរ៕

(បកប្រែដោយ ហេងវុធ្ធី)

(ប្រភពព័ត៌មាន: Vietnamplus.vn)

(បកប្រែដោយ ហេងវុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សេចក្តីសម្រេចលេខ ៧៩៖ វាមិនមែនគ្រាន់តែជារឿងរ៉ាវអំពីសហគ្រាសរដ្ឋនោះទេ
ភាពជោគជ័យនៃសមាជជាតិលើកទី១៤ គឺជាការលាយបញ្ចូលគ្នាយ៉ាងសុខដុមរមនារវាងឆន្ទៈរបស់បក្ស និងសេចក្តីប្រាថ្នារបស់ប្រជាជន
សេចក្តីសម្រេចលេខ 80-NQ/TW៖ ការបើកឱកាសដើម្បីកែលម្អគុណភាពធនធានមនុស្សក្នុងវិស័យវប្បធម៌ និងសិល្បៈ
សេដ្ឋកិច្ចប្រាក់ - ពីបញ្ហាប្រឈមប្រជាសាស្ត្ររហូតដល់ឱកាសកំណើន
អ្នកនេសាទនៅខេត្តក្វាងង៉ាយបញ្ចូលបច្ចេកវិទ្យាទៅក្នុងដំណើរនេសាទនីមួយៗ