ព្រះអង្គម្ចាស់ Charles នៃប្រទេសវែលរបស់ចក្រភពអង់គ្លេស ឆ្លងជំងឺ COVID-19

18:13 | 25/03/2020

ព្រះអង្គម្ចាស់ ឆាល (Charles) នៃប្រទេសវែលស្ថិតក្នុងចក្រភពអង់គ្លេស ដែលមានជន្មាយុ ៧១ព្រះវស្សាត្រូវបានធ្វើតេស្ត «វិជ្ជមាន» ចំពោះវីរុសកូរ៉ូណាថ្មី (COVID-19)។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន The Guardian នៅមុននេះបន្តិច នាល្ងាចថ្ងៃពុធ ទី២៥ ខែមីនា ឆ្នាំ២០២០។

ព្រះអង្គម្ចាស់ Charles នៃប្រទេសវែលរបស់ចក្រភពអង់គ្លេស ឆ្លងជំងឺ COVID-19

ព្រះអង្គម្ចាស់ Charles ដែលជាអតីតព្រះស្វាមីនៃម្ចាស់ក្សត្រី ដាយអាណា បច្ចុប្បន្នមានព្រះរាជសុខភាពល្អជាធម្មតា ខណៈក្រុមគ្រូពេទ្យក៏បានធ្វើតេស្តរក COVID-19 លើមហេសីបច្ចុប្បន្នរបស់ទ្រង់រួចហើយដែរ ដោយចេញលទ្ធផល «អវិជ្ជមាន»។

អ្នកនាំពាក្យនៃព្រះរាជវាំងវែលបានឲ្យដឹងថា «ព្រះអង្គម្ចាស់ Charles បានបង្ហាញរោគសញ្ញាក្នុងកម្រិលស្រាលប៉ុណ្ណោះ ហើយនិយាយជារួមគឺទ្រង់មានព្រះរាជសុខភាពល្អធម្មតា និងបានបំពេញរាជកិច្ចពីក្នុង រាជតំណាក់ប៉ុន្មានថ្ងៃមកហើយ»។ អ្នកនាំពាក្យបានបន្តទៀតថា ព្រះអង្គម្ចាស់ Charles ប្រហែលជាបានឆ្លងរោគ COVID-19 នៅកំឡុងពេលទ្រង់ចុះបំពេញរាជកិច្ច ជាសាធារណៈជាច្រើនលើក នាប៉ុន្មានសប្តាហ៍ចុងក្រោយនេះ៕

(ប្រភពព័ត៌មាន: freshnewsasia)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ថ្នាក់ដឹកនាំវ័យក្មេងកម្ពុជាស្វែងយល់គំរូរដ្ឋបាលនៅទីក្រុង Da Nang
ទីក្រុង Da Nang មានបំណងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យជាច្រើន
វៀតណាម - កម្ពុជា៖ ៦០ ឆ្នាំនៃមិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ
ខេត្ត Lam Dong - Mondulkiri ពង្រឹងការសម្របសម្រួលការពារព្រំដែន
គយវៀតណាម - កម្ពុជា ជំរុញការសម្របសម្រួលប្រឆាំងការរត់ពន្ធ បង្កលក្ខណៈងាយស្រួលដល់ពាណិជ្ជកម្ម

អានច្រើនបំផុត