អាមេរិកផ្លាស់ប្តូរស្ថានទូតទៅ Jerusalem និងប្រតិកម្មរបស់សហគមន៍អន្តរជាតិ

20:15 2018/05/15

ដោយមិនអើពើដល់ការប្រឆាំងជំទាស់របស់ប្រជាជនច្រើនលើពិភពលោក នៅម៉ោង ១៤ ថ្ងៃទី ១៤ ឧសភា (តាមម៉ោងតំបន់) អាមេរិកបានបើកជាផ្លូវការ ស្ថានទូតប្រចាំនៅ Jerusalem។

ដោយមិនអើពើដល់ការប្រឆាំងជំទាស់របស់ប្រជាជនច្រើនលើពិភពលោក នៅម៉ោង ១៤ ថ្ងៃទី ១៤ ឧសភា (តាមម៉ោងតំបន់) អាមេរិកបានបើកជាផ្លូវការស្ថានទូតប្រចាំនៅ Jerusalem។ ប្រទេសជាច្រើនក្នុងនោះមានសម្ព័ន្ធមិត្តនានារបស់អាមេរិកបានប្រឆាំងជំទាស់ទង្វើពោលខាងលើរបស់អាមេរិក។ ក្រសួងការបរទេសអ៊ីស្រាអែលបានឲ្យដឹងថា៖  ឯកអគ្គរដ្ឋទូតបរទេសប្រចាំនៅអ៊ីស្រាអែលចំនួន ៨៦ នាក់ទទួលសេចក្តីអញ្ជើញចូលរួមពិធីបើកសម្ពោធន៍ស្ថានទូតថ្មីរបស់អាមេ រិក ប្រចាំនៅ Jerusalem ប៉ុន្តែ ភ្ញៀវចំនួន ៧០% បានបដិសេធចូលរួម។ អ្នកនាំពាក្យរបស់នាយករដ្ឋមន្ត្រីអង់គ្លេស លោកស្រី Theresa May បានអះអាងថា៖ ប្រទេសនេះគ្មានផែនការផ្ទេរប្តូរស្ថានទូតប្រចាំនៅអ៊ីស្រាអែលទៅកាន់ទីក្រុង  Jerusalem ទេ ព្រមទាំងសង្កត់ធ្ងន់ថា៖ ក្រុងឡុងមិនព្រមទទួលជាមួយសេចក្តីសម្រេចរបស់អាមេរិកទេ។

ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅអ៊ីស្រាអ៊ែល លោក David Friedman​ ក្នុងពិធីបើកស្ថានទូតនៅ Jerusalem (រូបថតៈREUTERS )

សេចក្តីសម្រេចរបស់អាមេរិកអំពីការផ្លាស់ប្តូរស្ថានទូតប្រទេសនេះ ទៅកាន់ទីក្រុង Jerusalem កំពុងធ្វើឲ្យភាពតានតឹងនៅមជ្ឈឹមបូព៌ារកើនឡើង និងធ្វើឲ្យដំណើរការសន្តិភាពដែលត្រូវបានជាប់គាំងនៅទីនេះកាន់តែស្មុគស្មាញថែមទៀត។ នាថ្ងៃទី ១៤ ឧសភា ប្រទេសជាច្រើនបានសម្តែងការព្រួយបារម្ភអំពី ការដែលអាមេរិករៀបចំពិធីបើកចសម្ពោធស្ថានប័នការទូតប្រចាំនៅ Jerusalem នាថ្ងៃដដែល។ អគ្គលេខាធិការសម្ព័ន្ធភាពអារ៉ាប (AL) លោក Ahmed Abul Gheit បាន រិះគន់បណ្ដាប្រទេសដែលបានចូលរួមពិធីបើកទ្វារស្ថានទូតអាមេរិកប្រចាំនៅ Jerusalem ។ តាមលោកថា កាយវិការបរស់អាមេរិកគឺជា «ជំហានគ្រោះថ្នាក់ ដែលរំលោភទៅលើច្បាប់អន្តរជាតិនិងសេចសម្រេចចិត្តរបស់ អ.ស.ប. ដ៏ធ្ងន់ធ្ងរ។ តាមគំរោង AL នឹងដំណើរកិច្ចប្រជុំជាបន្ទាន់នាថ្ងៃទី ១៦ ឧសភា ដើម្បីពិភាក្សាអំពី ដំណោះស្រាយមួយចំនួនសំដៅ «ប្រឆាំងសេចក្តីសម្រេចខុសច្បាប់របស់ អាមេរិក»។ ខណៈពេលនោះ អ្នកនាំពាក្យរបស់ប្រធានាធិបតីប៉ាឡេស្ទីន លោក Nabil Abu Rdeineh បានប្រកាសថា៖ ទង្វើរបស់អាមេរិក «ញុះញង់និងបណ្ដាល អស្ថិរភាព» ក្នុងតំបន់ប៉ុណ្ណោះ ព្រមទាំង បដិសេធតួនាទីរបស់អាមេរិកជាអ្នកអាជ្ញាកណ្តាលក្នុងដំណើរការសន្តិភាពមជ្ឈឹមបូព៌ារ។ បណ្ដាថ្នាក់ដឹកនាំអឺរ៉ាប់របស់អេហ្ស៊ីបក៏បានរិះគន់សេច្ចក្តីសម្រេចរបស់អាមេរិកហើយចាត់ទុកកាយវិការរបស់វ៉ាស៊ីនតោនជាទង្វើបង្ករឿងហេតុចំពោះជនឥស្លាមចំនួន ១,៥ ពាន់លាននាក់លើសកលលោក។ ពេលនោះ ក្រសួងការបរទេសអ៊ីរ៉ង់បានអំពាវនាវឲ្យសហគមន៍ឥស្លាមសាមគ្គីជាមួយគ្នាដើម្បីប្រឆាំងសេចក្តីសម្រេចរបស់អាមេរិក ព្រមទាំង ព្រមានអំពីផលវិបាកពីសេចក្តីសម្រេចពោលខាងលើដែរ។ នាថ្ងៃដដែល ប្រធានខុទ្ទកាល័យគណៈរដ្ឋ មន្ត្រីជប៉ុន លោក Yoshihide Suga ក៏បានអះអាង នូវគោលជំហរបស់តូក្យូថា៖ រាល់ការជជែកវែកញែកនិងយន្តការរបស់ទីក្រុង Jerusalem ត្រូវដោះស្រាយតាម ការចរចារវាងជនអ៊ីស្រាអែលនិងប៉ាឡេស្ទីន។

លោកស្រី Ivanka Trump កូនស្រីរបស់ប្រធានាធិបតីអាមេរិក លោក Donald Trump នៅក្នុងពីធីបើកសម្ពោធស្ថានទូតអាមេរិក (រូបថតៈ REUTERS)

ក្នុងពេលនោះ រដ្ឋមន្ត្រីការបរទេសបារាំង លោក Jean Yves Le Drian បានចាត់ទុកថា៖ សេចក្តីសម្រេចរបស់អាមេរិកអំពីការផ្លាស់ប្តូរស្ថានទូតទៅកាន់ ទីក្រុង Jerusalem គឺរំលោភទៅលើច្បាប់អន្តរជាតិ ពិសេសគឺសេចក្តីសម្រេចចិត្ត របស់ក្រុមប្រឹក្សាសន្តិសុខ អ.ស.ប. ព្រមទាំង អំពាវនាវឲ្យអ៊ីស្រាអែលនិង ប៉ាឡេស្ទីនឲ្យមានសកម្មភាពមានការទទួលខុសត្រូវដើម្បីជៀសវាងការបង្កើន ភាពតានតឹង។ រីឯខ្លួនវិញ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក  Sergei Lavrov បាន ប្រកាសថា៖ ម៉ូស្គូប្រឆាំងជំទាស់ការដែលអាមេរិកផ្លាស់ប្តូរស្ថានទូតទៅទីក្រុង Jerusalem។ ក្នុងពេលនោះ សាធារណៈរដ្ឋឆែក រួមជាមួយហុងគ្រីនិងរូម៉ានីបាន ឡុំព័ទ្ធការត្រៀមរៀបចំចេញសេចក្តីថ្លែងការណ៍រួមរបស់សហភាពអឺរ៉ុបដែលរិះគន់សេចក្តីសម្រេចផ្លាស់ប្តូរទីកន្លែងស្ថានទូតរបស់អាមេរិកទៅកាន់ទីក្រុងJerusalem៕


 

(ប្រភពព័ត៌មាន: VOV5-វិទ្យុសម្លេងវៀតណាម)
;

ព័ត៌មានទាក់ទិនផ្សេងៗ:

មតិយោបល់របស់មិត្តអ្នកអាន
ឈ្មោះ :
អ៊ីមែល :
យោបល់របស់លោកអ្នក:
   
 
 
 
 
   
Mobile
TieuDe
លេខកូដសុវត្ថិភាព:  
ផ្ញើ
  Hiển thị    kết quả / trang
Không tìm thấy bản ghi nào
ព័ត៌មាន​អាន​ច្រើន​ជាង​គេ៖
Scroll