Trending now

ទីបំផុតលោក Suga ជាប់ឆ្នោតក្លាយជាប្រធានថ្មី នៃគណបក្សកាន់អំណាច (LDP) ដែលនឹងត្រួសត្រាយផ្លូវ ទៅរកតំណែងនាយករដ្ឋមន្ត្

16:49 | 14/09/2020

គណបក្សសេរីប្រជាធិបតេយ្យជប៉ុន (LDP) នៅថ្ងៃចន្ទនេះបានបោះឆ្នោតជ្រើសតាំង ប្រធានលេខាធិការគណៈរដ្ឋមន្ត្រីជប៉ុនលោក ស៊ូហ្គា យ៉ូស៊ីហ៊ីដេ (Suga Yoshihide) ធ្វើជាមេដឹកនាំថ្មីរបស់ខ្លួនហើយ ខណៈលោកត្រូវបានគេរំពឹងថា នឹងក្លាយជានាយករដ្ឋមន្ត្រីថ្មី ព្រោះគណបក្សបក្សមានសំឡេងភាគច្រើននៅក្នុងសភាជប៉ុន។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Sputnik នៅមុននេះបន្តិចនារសៀលថ្ងៃចន្ទ ទី១៤ ខែកញ្ញា ឆ្នាំ២០២០។

ទីបំផុតលោក Suga ជាប់ឆ្នោតក្លាយជាប្រធានថ្មី នៃគណបក្សកាន់អំណាច (LDP) ដែលនឹងត្រួសត្រាយផ្លូវ ទៅរកតំណែងនាយករដ្ឋមន្ត្

យោងតាមលទ្ធផលនៃការបោះឆ្នោត នៅក្នុងគណបក្ស LDP លោក Suga Yoshihide ទទួលបានសំឡេងគាំទ្ររហូតដល់ទៅ ៣៧៧សំឡេងឯណោះ ខណៈអតីតរដ្ឋមន្ត្រីការពារជាតិជប៉ុនលោក ស៊ីហ្គែរុ អ៉ីស៊ីបា (Shigeru Ishiba) ទទួលបាន ៦៨សំឡេង និងអតីតរដ្ឋមន្ត្រីការបរទេសជប៉ុនលោក ហ្វូមីអ៊ូ គីហ្ស៊ីដា (Fumio Kishida) ទទួលបាន ៨៩សំឡេង។

គួរបញ្ជាក់ថា ការជាប់ឆ្នោតធ្វើជាប្រធានថ្មី នៃគណបក្សកាន់អំណាចពេលនេះ នឹងធ្វើឲ្យលោក Suga Yoshihide គិតគូរអំពីជំហានបន្ទាប់ ដើម្បីក្លាយខ្លួនជានាយករដ្ឋមន្ត្រីជប៉ុនថ្មី ក្រោយពីលោក អាបេ ស៊ីនហ្សូ កាលពីខែសីហាកន្លងទៅនេះបានប្រកាសថា លោកនឹងលាលែងចេញពីតំណែង ដោយសារតែបញ្ហាសុខភាពជាចម្បង។ លោក Suga គឺជាមនុស្សស្មោះត្រង់ម្នាក់នឹងលោក អាបេ និងជាអ្នកដែលអាចនឹងបន្តដើរតាម គោលនយោបាយសំខាន់ៗរបស់លោក អាបេ ក្នុងនោះរួមមានទាំងគោលនយោបាយការបរទេស និងសេដ្ឋកិច្ចជាដើម៕


(ប្រភពព័ត៌មាន: freshnews)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អនុរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ Nguyen Thanh Tinh៖ វៀតណាមជានិច្ចកាលយកចិត្តទុកដាក់ និងខិតខំអនុវត្តការប្តេជ្ញាចិត្តអន្តរជាតិស្តីពីសិទ្ធិមនុស្ស
សាកលវិទ្យាល័យឱសថនិងវេជ្ជសាស្រ្តខេត្ត Thai Binh ប្រគល់សញ្ញាបត្របណ្ឌិតវេជ្ជសាស្ដ្រដល់និស្សិតអន្តរជាតិឡាវ និងកម្ពុជា
សាលានាយទាហានកងទ័ពជើងគោកលេខ២ រៀបចំពិធីបិទបញ្ចប់វគ្គបណ្តុះបណ្តាល
លោកស្រី Ha Thi Nga លេខាគណៈកម្មាធិការបក្សខេត្ត Tuyen Quang ត្រូវបានប្រមូលផ្តុំទៅចូលរួមគណៈកម្មាធិការបក្សរណសិរ្សមាតុភូមិវៀតណាម និងអង្គការមហាជនមជ្ឈិម
ដួនស្លឹកប្រពៃណីរបស់ជនជាតិ Ha Nhi នៅខេត្ត Dien Bien