ទិដ្ឋភាពនៃជំនួបពិភាក្សាជាលើកដំបូងរវាងប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin និងប្រធានកូរ៉េខាងជើង លោក Kim Jong -un

22:21 2019/04/25

យុគសម័យ - អញ្ជើញជួបគ្នាជាលើកដំបូង ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin និងលោកប្រធានកូរ៉េខាងជើង Kim Jong - un បានចាប់ដៃគ្នានៅឯសាលសាកលវិទ្យាល័យសហព័ន្ធចុងបូព៌ានៃក្នុងទីក្រុង Vladivostok មុនពេលធ្វើកិច្ចពិភាក្សាការងារ។

ទិដ្ឋភាពនៃជំនួបពិភាក្សាជាលើកដំបូងរវាងប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin និងប្រធានកូរ៉េខាងជើង លោក Kim Jong -un
ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin និងប្រធានកូរ៉េខាងជើង លោក Kim Jong – un នៅក្នុងជំនួបជាលើកដំបូង(រូបថតៈ Sputnik/Valery Sharifulin)

នៅវេលាម៉ោង ១៤ និង ១០ នាទី ថ្ងៃទី ២៥ ខែមេសា (តាមម៉ោងតំបន់) នៅកោះ Ruski នៃទីក្រុង Vladivostok ស្ថិតនៅភាគខាងកើតបំផុតនៃសហព័ន្ធរុស្ស៊ី ប្រធានាធិបតីរុស្ស៊ី Vladimir Putin បានចាប់ផ្តើមជំនួបពិភាក្សាការងារជាមួយថ្នាក់នាំកូរ៉េខាងជើង លោក Kim Jong - un។

(ប្រភព៖ RT)

នេះគឺជាដំណើរទស្សនកិច្ចលើកដំបូងរបស់ថ្នាក់ដឹកនាំ Kim Jong – un បន្ទាប់ពីជំនួបកំពូលជាមួយប្រធានាធិបតីអាមេរិកលោក Donald Trump នៅទីក្រុងហាណូយ (នៃប្រទេសវៀតណាម) កាលពីខែកុម្ភៈកន្លងទៅនិងជាការជួបគ្នាលើកដំបូងរវាងថ្នាក់ដឹកនាំទាំងពីររូប ចាប់ពីពេលលោក Kim Jong – un ចូលកាន់តំណែងពីឆ្នាំ ២០១១ មក។

(ប្រភព៖ RT)

គណៈប្រតិភូរុស្ស៊ីចូលរួមដោយឧបនាយករដ្ឋមន្ត្រី លោក Yury Trutnev, រដ្ឋមន្ត្រីក្រសួងការបរទេស លោក Sergey Lavrov, រដ្ឋមន្ត្រីក្រសួងគមនាគមន៍ លោក Yevgeny Dietrich, រដ្ឋមន្ត្រីអភិវឌ្ឍន៍ចុងបូព៌ារុស្ស៊ីនិងជាប្រធានគណកម្មាធិការអន្តរដ្ឋាភិបាលរុស្ស៊ី-កូរ៉េខាងជើង  លោក Alexander Kozlov, ប្រមុខផ្នែករថភ្លើង លោក Oleg Belozerov និងអនុរដ្ឋមន្ត្រីក្រសួងថាមពល លោក Anatoly Yanovsky។

(ប្រភព៖ RT)

ក្នុងពេលជាមួយគ្នានោះ គណៈប្រតិភូកូរ៉េខាងជើង រួមមាន រដ្ឋមន្ត្រីការបរទេស លោក Ri Yong Ho, អនុរដ្ឋមន្រ្តីទីមួយនៃក្រសួងការបរទេស លោក Choe Son Hui, អគ្គសេនាធិការនៃកងទ័ពប្រជាជនកូរ៉េខាងជើង លោក Ri Yong Gil និង អនុប្រធានគណៈកម្មាធិការកណ្តាលនៃគណបក្សពលករកូរ៉េខាងជើង លោក Kim Phyong Hae និង O Su Yong ផងដែរ។

(ប្រភព៖ RT)

គួរបញ្ជាក់ថា លោកប្រធាន Kim Jong - un ធ្វើដំណើរតាមរថភ្លើងទៅដល់កោះ Russky នៃទីក្រុង Vladivostok កាលពីថ្ងៃទី២៤ខែមេសា ហើយជំនួបរវាងលោក និងលោក Putin  គឺជាជំនួបលើកដំបូងបំផុត ក៏ដូចជាដំណើរទស្សនកិច្ចលើកទីមួយរបស់លោក Kim មកកាន់ប្រទេសរុស្ស៊ី៕

(យោងតាម www.rt.com សរុបព័ត៌មានដោយ ស្រី ពេជ្រ)
;

ព័ត៌មានទាក់ទិនផ្សេងៗ:

មតិយោបល់របស់មិត្តអ្នកអាន
ឈ្មោះ :
អ៊ីមែល :
យោបល់របស់លោកអ្នក:
   
 
 
 
 
   
Mobile
TieuDe
លេខកូដសុវត្ថិភាព:  
ផ្ញើ
  Hiển thị    kết quả / trang
Không tìm thấy bản ghi nào
ព័ត៌មាន​អាន​ច្រើន​ជាង​គេ៖
Scroll