Trending now

គណៈកម្មាធិការអាស៊ាននៅដាកាបានប្រគល់សំភារវេជ្ជសាស្ត្រដល់បង់ក្លាដែស

23:11 | 30/07/2020 (ប្រែសម្រូលដោយវិច្ឆិកា)

យុគសម័យ - ក្នុងឱកាសខួបលើកទី ៥៣ នៃការបង្កើតសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (៨ សីហា ១៩៦៧ - ៨ សីហា ២០២០) នាថ្ងៃទី ២៩ ខែកក្កដា គណៈកម្មាធិការអាស៊ាននៅដាកា (ADC) រួមមាន ៨ តំណាងមកពីប្រទេសប្រ៊ុយណេ ឥណ្ឌូនេស៊ី ម៉ាឡេស៊ី មីយ៉ាន់ម៉ា ហ្វីលីពីន សឹង្ហបូរី ថៃ និងវៀតណាមបានបរិច្ចាគសំភារផ្គត់ផ្គង់វេជ្ជសាស្ត្រដូចជាម៉ាស៊ីនជួយដកដង្ហើម និងឧបករណ៍ការពារផ្ទាល់ខ្លួន (PPE) ដើម្បីគាំទ្រប្រទេសបង់ក្លាក្នុងការប្រឆាំងនឹងជំងឺកូវិដ១៩ ។

គណៈកម្មាធិការអាស៊ាននៅដាកាបានប្រគល់សភារវេជ្ជសាស្ត្រដល់បង់ក្លាដែស។​(ប្រភព៖ TTXVN)

អ្នកយកព័ត៌មានទីភ្នាក់ងារសារព័ត៌មានវៀតណាមប្រចាំនៅអាស៊ីខាងត្បូងដែលដកស្រង់សម្តីដោយស្ថានទូតវៀតណាមប្រចាំប្រទេសបង់ក្លាដែសបានអោយដឹងថាឯកអគ្គរដ្ឋទូតលោក Pham Viet Chien - ប្រធាន ADC រួមជាមួយឯកអគ្គរដ្ឋទូតថៃនិងឧត្តមស្នងការប៊្រុយណេក្នុងនាមទីភ្នាក់ងារតំណាងអាស៊ាននៅ ដាកាបានប្រគល់សំភារវេជ្ជសាស្រ្តដល់រដ្ឋាភិបាលបង់ក្លាដែស។

អនុរដ្ឋមន្រ្តីក្រសួងការបរទេសបង់ក្លាដែសលោក Masud bin Momen បានតំណាងឱ្យរដ្ឋាភិបាលបង់ក្លាដែសដើម្បីទទួលសភារវេជ្ជសាស្ត្រខាងលើ ហើយបានបញ្ជូនពួកគេទៅមន្ទីរពេទ្យប៉ូលីសកណ្តាលបង់ក្លាដែសនៅដាកា។ លោក Masud bin Momen បានថ្លែងអំណរគុណនិងកោតសរសើរចំពោះសកម្មភាពដ៏មានអត្ថន័យដែលបង្ហាញពីសាមគ្គីភាពនិងការគាំទ្ររបស់ ADC ចំពោះប្រទេសបង់ក្លាដែសក្នុងគ្រាលំបាក។ លោកជឿជាក់ថាចំណងមិត្តភាពរវាងបង់ក្លាដែសនិងបណ្តាប្រទេសអាស៊ាននឹងត្រូវបានរឹតបន្តឹងកាន់តែខ្លាំងឡើង ហើយបានបង្ហាញនូវបំណងចង់សំដៅទៅលើបទពិសោធន៍ដែលទទួលបានជោគជ័យនៃការគ្រប់គ្រងកូវិដ១៩ របស់ប្រទេសអាស៊ានមួយចំនួនរួមទាំងប្រទេសវៀតណាមផងដែរ៕


(ប្រែសម្រូលដោយវិច្ឆិកា)

(ប្រែសម្រូលដោយវិច្ឆិកា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អនុរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ Nguyen Thanh Tinh៖ វៀតណាមជានិច្ចកាលយកចិត្តទុកដាក់ និងខិតខំអនុវត្តការប្តេជ្ញាចិត្តអន្តរជាតិស្តីពីសិទ្ធិមនុស្ស
សាកលវិទ្យាល័យឱសថនិងវេជ្ជសាស្រ្តខេត្ត Thai Binh ប្រគល់សញ្ញាបត្របណ្ឌិតវេជ្ជសាស្ដ្រដល់និស្សិតអន្តរជាតិឡាវ និងកម្ពុជា
សាលានាយទាហានកងទ័ពជើងគោកលេខ២ រៀបចំពិធីបិទបញ្ចប់វគ្គបណ្តុះបណ្តាល
លោកស្រី Ha Thi Nga លេខាគណៈកម្មាធិការបក្សខេត្ត Tuyen Quang ត្រូវបានប្រមូលផ្តុំទៅចូលរួមគណៈកម្មាធិការបក្សរណសិរ្សមាតុភូមិវៀតណាម និងអង្គការមហាជនមជ្ឈិម
ដួនស្លឹកប្រពៃណីរបស់ជនជាតិ Ha Nhi នៅខេត្ត Dien Bien