ការបោះឆ្នោតប្រធានាធិបតីអាហ្វហ្កានីស្ថាន៖ មិនដូចការរំពឹងទុកឡើយ

14:37 2019/10/03

ការបោះឆ្នោតប្រធានាធិបតីអាហ្វហ្កានីស្ថាននៅជុំទី ១ ទើបតែបានបិទបញ្ចប់នាចុងសប្តាហ៍ដោយទទួលបានលទ្ធផលមិនដូចនឹងការរំពឹងទុកឡើយ។ មានអ្នកបោះឆ្នោត ២,២ លាននាក់តែប៉ុណ្ណោះ ដែលបានចូលរួមបោះឆ្នោត ដោយស្រូបយក តិចជាង ២០% នៃចំនួនអ្នកបោះឆ្នោតសរុប ពោលគឺ ទាបជាងការប៉ាន់ស្មានដំបូងរបស់អាជ្ញាធរ គឺ ៦០ % ។

ការបោះឆ្នោតប្រធានាធិបតីអាហ្វហ្កានីស្ថាន៖ មិនដូចការរំពឹងទុកឡើយ
សកម្មភាពបោះឆ្នោតប្រធានាធិបតីអាហ្វហ្កានីស្ថាន  (រូបថត៖ vnanet.vn)

លទ្ធផលនេះបានឆ្លុះបញ្ចាំងពីការពិតដែលថាអ្នកបោះឆ្នោតអាហ្វហ្គានីស្ថានមិនចាប់អារម្មណ៍នឹងការបោះឆ្នោតនោះទេ ពីព្រោះថា ចំពោះគេ នរណាឡើងកាន់តំណែងក៏ពិបាកដោះស្រាយភាពជាប់គាំងនយោបាយ សេដ្ឋកិច្ចនៅប្រទេសឥស្លាមនេះ ជាក់ជាពុំខាន។

ការបោះឆ្នោតប្រធានាធិបតីអាហ្វហ្គានីស្ថានបានធ្វើឡើងនាថ្ងៃទី ២៨ ខែកញ្ញា។ នៅពេលដែលប្រទេសកំពុងកើតមានឡើងអំពើហឹង្សាហើយសហរដ្ឋអាមេរិកមិនអាចចុះហត្ថលេខាលើសន្ធិសញ្ញាសន្តិភាពជាមួយក្រុមឧទ្ទាមឥស្លាមតាលីបង់។ ហេតុដូច្នេះហើយ ប្រជាជនអាហ្គានីស្ថានមិនសូវ យកចិត្តទុកដាក់ថា តើអ្នកណានឹងឈ្នះការបោះឆ្នោតនេះ។

លទ្ធផលមិនដូចការរំពឹងទុកទេ

ការចុះឈ្មោះដំបូងបានបង្ហាញថាការបោះឆ្នោតប្រធានាធិបតីអាហ្គានីស្ថានឆ្នាំនេះមានអ្នកបោះឆ្នោតច្រើនជាង ៩,៦ លាននាក់។ ទោះយ៉ាងណាក៏ដោយ ការពិតជាក់ស្ដែងបានសរឲ្យឃើញថា មានអ្នកបោះឆ្នោតចំនួន ២,២ លាននាក់តែប៉ុណ្ណោះ បើប្រៀបធៀបនឹងអ្នកបោះឆ្នោតចំនួន ៧ លាននាក់ ដែលបានទៅបោះឆ្នោតជ្រើសតាំង ប្រធានាធិបតីក្នុងឆ្នាំ ២០១៤ គឺជាតួរលេខទាបបំផុតតាំងពីមុនមក។ យោងតាមក្រុមអ្នកវិភាគ ថា ស្ថានភាពអស្ថិរភាព និងការដែលកម្លាំងតាលីបង់បានព្រមានប្រជាជនមិនឱ្យទៅបោះឆ្នោត គឺជាមូលហេតុនាំមកនូវស្ថានភាពនេះ។ លើសពីនេះទៀត ការបោះឆ្នោតនេះក៏កើតមានឡើងកំហុសឆ្គងផ្នែកបច្ចេកទេសមួយចំនួនផងដែរ។

មុននោះ អំពើហឹង្សាបានគ្របដណ្ដប់មកលើអាហ្គានីស្ថាន មុនពេលបោះឆ្នោតប្រធានាធិបតី។ ចាប់ពីថ្ងៃទី ៦ ខែសីហា ដល់ថ្ងៃទី ២២ ខែកញ្ញា មានប្រជាជនជាង ២៤០ នាក់និងភ្នាក់ងារសន្តិសុខប្រមាណ ៤០ នាក់ត្រូវស្លាប់បាត់បង់ជីវិតដោយសារអំពើភេរវកម្ម។ ក្រុមអ្នកវិភាគធ្លាប់ចាត់ទុកថា ស្ថានភាពបច្ចុប្បន្ននៅអាហ្គានីស្ថានមិនមែនជាពេលវេលាសមស្រប ដើម្បីធ្វើការបោះឆ្នោតឡើយ។

តាមការរំពឹងទុក លទ្ធផលបឋមនឹងត្រូវបានប្រកាសមុនថ្ងៃទី ១៩ ខែតុលា ហើយលទ្ធផលចុងក្រោយនឹងត្រូវបានប្រកាសនាថ្ងៃទី ៧ ខែ វិច្ឆិកាខាងមុខ។ ប្រសិនបើគ្មានបេក្ខជនណាទទួលបានសម្លេងគាំទ្រចំនួន ៥០ + ១ នោះ ការបោះឆ្នោតជុំទីពីរនឹងត្រូវបានធ្វើឡើង។

ការប្រឈមនៅតែមាន

នៅក្នុងការបោះឆ្នោតលើកនេះ ភាពតានតឹងរវាងបេក្ខជនប្រធានាធិបតីទាំងពីរកាន់តែជាបញ្ហាក្ដៅគគុក។ លោក Abdullah ដែលជាមន្ត្រីប្រតិបត្តិការជាន់ខ្ពស់រដ្ឋអំណាច អាហ្វហ្កានីស្ថាន បានចោទប្រកាន់ម្តងហើយម្តងទៀតចំពោះលោក Ghani ដែលជាប្រធានាធិបតីកាន់តំណែង ពីបទរំលោភអំណាច និងប្រើប្រាស់លុយកាក់ដើម្បីទិញសម្លេងឆ្នោត និងគ្រប់គ្រងលទ្ធផលនៃការបោះឆ្នោត ខណៈដែលលោក Ghani បានច្រានចោលរាល់ការចោទប្រកាន់ ហើយចាត់ទុកខ្លួនជាមនុស្សស្អាតស្អំ។

ប្រការដែលធ្វើឲ្យប្រជាជនកាន់បារម្ភចិត្តគឺទាំងប្រធានាធិបតី លោក Ghani និងលោក Abdullah សុទ្ធតែមិនបានដាក់ចេញផែនការលម្អិត សំដៅជំរុញដំណើរការសន្តិភាព ដើម្បីអភិវឌ្ឍន៍សេដ្ឋកចិ្ចប្រទេសជាតិ។ ប្រការនេះបានសរឲ្យឃើញភាពមិនប្រាកដប្រជាក្នុងការតាក់តែងកម្មវិធីធ្វើសកម្មភាពជាក់ស្ដែង ដើម្បីដោះស្រាយបញ្ហាធំបំផុតរបស់ប្រទេសជាតិ។ នោះគឺការដោះស្រាយជម្លោះជាមួយតាលីបង់- កម្លាំងអ៊ីស្លាមជ្រុលនិយម ដែល គ្រប់គ្រងប្រជាជនអាហ្វហ្គានីស្ថានចំនួន ១១%។

ហេតុដូច្នេះហើយ សម្រាប់ប្រជាជនអាហ្វហ្កានីស្ថានជាច្រើននាក់ លទ្ធផលនៃការបោះឆ្នោតប្រធានាធិបតីលែងមានសារៈសំខាន់ទៀតហើយ។ ក្នុងបរិបទនៃអំពើហឹង្សា អាយុជីវិតរបស់ប្រជាជនត្រូវ បានគំរាមកំហែងជារៀងរាល់ថ្ងៃ ជម្លោះក្នុងស្រុកតែត្រូវពឹងផ្អែកលើបរទេសដោះស្រាយ ហេតុដូច្នេះហើយ ទោះបីជាអ្នកណាឡើងកាន់អំណាចក៏ដោយ អាហ្គានីស្ថាននៅតែមិនអាចគេចផុតពីទិដ្ឋភាព ទុទិដ្ឋិនិយមនាពេលខាងមុខឡើយ។ ទន្ទឹមនឹងនេះ គ្រោះអាសន្ន ដែលប្រទេសឥស្លាមនេះ ធ្លាប់ត្រូវរងការបំផ្លិចបំផ្លាញដោយសារសង្គ្រាម នៅតែធ្លាក់ចូលក្នុងស្ថានភាពវឹកវរជាក់ជាពុំខាន៕

(ប្រភព៖ VOV5)

;

ព័ត៌មានទាក់ទិនផ្សេងៗ:

មតិយោបល់របស់មិត្តអ្នកអាន
ឈ្មោះ :
អ៊ីមែល :
យោបល់របស់លោកអ្នក:
   
 
 
 
 
   
Mobile
TieuDe
លេខកូដសុវត្ថិភាព:  
ផ្ញើ
  Hiển thị    kết quả / trang
Không tìm thấy bản ghi nào
ព័ត៌មាន​អាន​ច្រើន​ជាង​គេ៖
Scroll