Trending now

វៀតណាមត្រូវបានលើកតម្កើងក្នុងពិធីពានរង្វាន់ស្តីពីការអនុវត្តជាក់ស្តែងល្អបំផុតឆ្នាំ២០១៩ របស់ APEC

18:00 | 16/10/2019 (យោងតាម​ baotin tuc បកប្រែដោយ ហេង វុធ្ធី)

យុគសម័យ - នាថ្ងៃទី ១៤ ខែតុលា នៅទីក្រុង Antofagasta ប្រទេសឈីលី អង្គការផ្តួចផ្តើមគំនិតសហគមន៍ថាមពលឆ្លាតវៃ (ESCI) នៃវេទិកាសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី - ប៉ាស៊ីហ្វិក (APEC) បានរៀបចំឡើងពិធីប្រគល់ពានរង្វាន់ស្តីពីការអនុវត្តជាក់ស្តែងល្អបំផុតនៅឆ្នាំ ២០១៩។

លោកសាស្រ្តាចារ្យ បណ្ឌិ Nguyen Van Thanh អនុរដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាម អញ្ជើញទទួលពានរង្វាន់អង្គការផ្តួចផ្តើមគំនិតសហគមន៍ថាមពលឆ្លាតវៃ (ESCI) (រូបថត៖ baotintuc.vn)

ថ្លែងនៅក្នុងពិធីប្រគល់រង្វាន់នេះ លោកសាស្រ្តាចារ្យ បណ្ឌិ Nguyen Van Thanh អនុរដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាម បានឲ្យដឹងថា ក្នុងបរិបទផែនដីកំពុងប្រឈមនឹងហានិភ័យនៃការប្រែប្រួលអាកាសធាតុនិងការកើនឡើងកម្ពស់ទឹកសមុទ្រដែលក្នុងនោះវៀតណាមជាប្រទេសមួយក្នុងចំណោមប្រទេសទាំង ៥ ដែលទទួលរងផលប៉ះពាល់ពីការប្រែប្រួលអាកាសធាតុ ហេតុដូច្នេះស្នាដៃនៃទម្រង់សាងសង់ទីក្រុងកំពង់ផែបៃតងនៅ Hai Phong ក្នុងគោលបំណងឆ្ពោះទៅសាងសង់ទីក្រុងមួយក្លាយទៅជាប្រព័ន្ធអេកូឡូស៊ីដោយអនុវត្តការរចនា គ្រប់គ្រងនិងនិងអភិវឌ្ឍន៍ទីក្រុង។

លោកសាស្រ្តាចារ្យ បណ្ឌិ Nguyen Van Thanh បានសង្កត់ធ្ងន់ថាការប្រែប្រួលអាកាសធាតុនិងការកើនឡើងកម្ពស់ទឹកសមុទ្រគឺជានិន្នាការដែលគំរាមកំហែងដល់ការរស់រាននិងការអភិវឌ្ឍនៅលើផែនដី ព្រមទាំងជិះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរដល់ការអភិវឌ្ឍប្រកបដោយចីរភាពរបស់ប្រទេសនីមួយៗ។ លោកបានបញ្ជាក់ថាដើម្បីសម្រេចគោលដៅរក្សានិងអភិវឌ្ឍប្រភពដើមទុនធម្មជាតិ ក៏ដូចជាកាត់បន្ថយកាកសំណល់បំពុលបរិស្ថាន យើងគប្បីអភិវឌ្ឍនិងពង្រីកទម្រង់គំរូទីក្រុងកាបូននៅកំរិតទាបផងដែរ៕

(យោងតាម​ baotin tuc បកប្រែដោយ ហេង វុធ្ធី)

(យោងតាម​ baotin tuc បកប្រែដោយ ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សេចក្តីសម្រេចលេខ ៧៩៖ វាមិនមែនគ្រាន់តែជារឿងរ៉ាវអំពីសហគ្រាសរដ្ឋនោះទេ
ភាពជោគជ័យនៃសមាជជាតិលើកទី១៤ គឺជាការលាយបញ្ចូលគ្នាយ៉ាងសុខដុមរមនារវាងឆន្ទៈរបស់បក្ស និងសេចក្តីប្រាថ្នារបស់ប្រជាជន
សេចក្តីសម្រេចលេខ 80-NQ/TW៖ ការបើកឱកាសដើម្បីកែលម្អគុណភាពធនធានមនុស្សក្នុងវិស័យវប្បធម៌ និងសិល្បៈ
សេដ្ឋកិច្ចប្រាក់ - ពីបញ្ហាប្រឈមប្រជាសាស្ត្ររហូតដល់ឱកាសកំណើន
អ្នកនេសាទនៅខេត្តក្វាងង៉ាយបញ្ចូលបច្ចេកវិទ្យាទៅក្នុងដំណើរនេសាទនីមួយៗ