Trending now

Fun Island (ឈូងសមុទ្រ Dam Bay - ទីក្រុងញ៉ាត្រាងប្រទេសវៀតណាម)៖ គោលដៅទេសចរណ៍ មិនចាញ់កោះម៉ាល់ឌីវទេ

07:58 | 04/07/2020 (បកប្រែដោយ ហេង វុធ្ធី)

យុគសម័យ - Fun Island (ឈូងសមុទ្រ Dam Bay - ទីក្រុងញ៉ាត្រាងប្រទេសវៀតណាម) គឺជាកោះ មួយក្នុងចំណោមកោះមួយចំនួននៅទីក្រុង ញ៉ាត្រាងដែលនៅតែរក្សាបាននូវសម្រស់ស្រស់ស្អាត ធម្មជាតិនិងសុខសាន្តដ៏ប្លែកៗផងដែរ។

ឈូងសមុទ្រ Dam Bay

Fun Island (ឈូងសមុទ្រ Dam Bay) ស្ថិតនៅភាគអាគ្នេយ៍នៃកោះ Hon Tre ដែលមានចំងាយ ប្រហែល ៦ គីឡូម៉ែត្រពីឆ្នេរញ៉ាត្រាង( Nha Trang) ខេត្ត Khanh Hoa ។ អ្នកត្រូវចំណាយពេល ប្រហែល ២០ នាទីដើម្បីធ្វើដំណើរដោយទូកកាណូ អ្នកនឹងមានវត្តមានហើយបានទៅស្វែងយល់ពី កោះដ៏ស្រស់ស្អាតមួយនេះតែម្តង។

នៅ Fun Island (ឈូងសមុទ្រ Dam Bay) អ្នកមានថ្ងៃដ៏អស្ចារ្យនៅលើកោះដ៏ស្រស់ស្អាតប្រៀប ដូចជា «កោះម៉ាល់ឌីវ» នៃញ៉ាត្រាងដែលមានជ្រុងទេសភាពដើម្បី "Check-in" តាមបែបលក្ខណៈពិសេស

នៅ Fun Island (ឈូងសមុទ្រ Dam Bay) អ្នកមានថ្ងៃដ៏អស្ចារ្យនៅលើកោះដ៏ស្រស់ស្អាតប្រៀប ដូចជា «កោះម៉ាល់ឌីវ» នៃញ៉ាត្រាងដែលមានជ្រុងទេសភាពដើម្បី "Check-in" តាមបែបលក្ខណៈពិសេសនិង មន្តអាគមបំផុតជាមួយនឹងដើមឈើដែលមានម្លប់និងសម្លេងនៃរលកទឹកសមុទ្រខៀវថ្លាផងដែរ។

ទេសភាព "Check –in " ដ៏ស្រស់ស្អាតនៅលើឆ្នេរសមុទ្រដ៏ខៀវស្រងាត់កម្រមានស្នាមជើងមនុស្ស ហាក់ដូចជាឆ្នេរខ្សាច់នេះជាកម្មសិទ្ធិរបស់អ្នកផ្ទាល់ខ្លួន

ទេសភាព "Check –in " ដ៏ស្រស់ស្អាតនៅលើឆ្នេរសមុទ្រដ៏ខៀវស្រងាត់កម្រមានស្នាមជើងមនុស្ស ហាក់ដូចជាឆ្នេរខ្សាច់នេះជាកម្មសិទ្ធិរបស់អ្នកផ្ទាល់ខ្លួន។ឬបណ្តែតអារម្មណ៍របស់អ្នកនៅក្រោមដើមដូងជាមួយនឹងរូបថតដ៏រ៉ូមែនទិចដូចជានៅកោះម៉ាល់ឌីវ។

អ្នកក៏នឹងជួបប្រទះនូវពេលវេលារីករាយនៃមិត្តភាព និងស្នាមញញឹមស្រស់ស្រាយនៅឯទីលានបាល់ព្រិលតែមួយគត់នៅញ៉ាត្រាងក្រោមពន្លឺព្រះអាទិត្យនិងតន្ត្រីអ៊ូអរទៀតផង

រួមជាមួយញាតិសន្ដាននិងមិត្តភក្តិនៅលើកោះ អ្នកក៏នឹងជួបប្រទះនូវពេលវេលារីករាយនៃមិត្តភាព និងស្នាមញញឹមស្រស់ស្រាយនៅឯទីលានបាល់ព្រិលតែមួយគត់នៅញ៉ាត្រាងក្រោមពន្លឺព្រះអាទិត្យនិងតន្ត្រីអ៊ូអរទៀតផង។

នៅលើកោះនេះមានសេវាកម្មរៀបចំកញ្ចប់អាហារជិះទូកលេងមុជទឹកមើល ផ្កាថ្មទៀតផង …ម៉ឺនុយអាហារថ្ងៃត្រង់នៅលើកោះនេះមានភាពចម្រុះនិងសម្បូរបែបដូចជារមណីយដ្ឋានផ្កាយ៥ ដែលមានម្ហូប អាស៊ីនិងអឺរ៉ុបជាង ៥០ មុខក្នុងនោះមានមុខម្ហូបគ្រឿងសមុទ្រស្រស់ៗជាច្រើន ដែលរៀបចំដោយមេចុង ភៅល្បីៗមកពីទីក្រុងឆ្នេរសមុទ្រញ៉ាត្រាង។

ម៉ឺនុយអាហារថ្ងៃត្រង់នៅលើកោះនេះមានភាពចម្រុះនិងសម្បូរបែបដូចជារមណីយដ្ឋានផ្កាយ៥ ដែលមានម្ហូប អាស៊ីនិងអឺរ៉ុបជាង ៥០ មុខក្នុងនោះមានមុខម្ហូបគ្រឿងសមុទ្រស្រស់ៗជាច្រើន ដែលរៀបចំដោយមេចុង ភៅល្បីៗមកពីទីក្រុងឆ្នេរសមុទ្រញ៉ាត្រាង

នៅលើកោះនេះមានកន្លែងទំនេរច្រើនសម្រាប់អ្នកនិងមនុស្សជាទីស្រលាញ់របស់អ្នកដើម្បីរីករាយ នឹងម្ហូបដែលមានផាសុកភាពបំផុត។

ជិះទូក Kayak លេងតាមទឹកខៀវថ្លា ...

+ ឬអ្នកអាចជ្រើសរើសយកមុជក្នុងក្រោមទឹកសមុទ្រខៀវដើម្បីគយគន់ផ្កាថ្ម

សកម្មភាពសប្បាយនិងកីឡាលើទឹកដូចជាជិះទូក Kayak មុជទឹកមើលផ្កាថ្ម ជាដើម …ដ៏ទាក់ទាញ និងមានភាពរស់រវើកពីព្រឹកដល់រសៀលដោយមានការណែនាំដ៏ក្លៀវក្លារបស់អ្នកលើកទឹកចិត្តបរទេសផងដែរ។

អ្នកនឹងមានមុំដូចគ្នានៅម៉ាល់ឌីវហើយរីករាយជាមួយសុខសន្តិភាព ស្រស់ស្រាយក៏ដូចជារីករាយជាមួយគ្រាដ៏គួរឱ្យចងចាំសម្រាប់អ្នកនិងមនុស្សជាទីស្រលាញ់ផងដែរ

គ្រាន់តែទៅកាន់ទីក្រុង Nha Trang និងទទួលបានបទពិសោធន៍ជាមួយកោះ Fun Island (ឈូង សមុទ្រ Dam Bay) អ្នកនឹងមានមុំដូចគ្នានៅម៉ាល់ឌីវហើយរីករាយជាមួយសុខសន្តិភាព ស្រស់ស្រាយក៏ដូចជារីករាយជាមួយគ្រាដ៏គួរឱ្យចងចាំសម្រាប់អ្នកនិងមនុស្សជាទីស្រលាញ់ផងដែរ៕

(បកប្រែដោយ ហេង វុធ្ធី)

(ប្រភពព័ត៌មាន: truyenhinhdulich.vn)

(បកប្រែដោយ ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ដួនស្លឹកប្រពៃណីរបស់ជនជាតិ Ha Nhi នៅខេត្ត Dien Bien
វប្បធម៍វៀតណាមភ្លឺក្នុងរដ្ឋធានីនៃប្រទេសប៉ូឡូញ
ខេត្ត Soc Trang៖ ថែរក្សាជីវភាពរស់នៅរបស់ជនជាតិ​ខ្មែរ
ការពង្រឹងកិច្ចសហប្រតិបត្តិការបរទេសតាមរយៈការប្រកួតបាល់ទាត់
គណៈកម្មាធិការបក្សនៃសម្ព័ន្ធអង្គការមិត្តភាពវៀតណាមអាណត្តិឆ្នាំ ២០២៥ - ២០៣០៖ នវានុវត្តន៍ វិជ្ជាជីវៈ បង្កើតការទូតប្រជាជនក្លាហាន ទំនើប និងមានប្រសិទ្ធភាព