Trending now

ភ្នំខ្នងផ្សារ - តំបន់ «ឋានសួគ៌ធម្មជាតិមួយ» ក្នុងចំណោមឋានសួគ៌ធម្មជាតិដ៏ទៃទៀតក្នុងប្រទេសកម្ពុជា

10:50 | 17/07/2020 (សរុបដោយ ហេង វុធ្ធ)

នំខ្នងផ្សារ ជាតំបន់ «ឋានសួគ៌ធម្មជាតិមួយ» កប់ក្នុងព្រៃភ្នំដ៏ធំមួយ ដែលស្ថិតនៅក្នុងភូមិតាំងបំពុង តំបន់រលាក់កង់ជើង ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។ ខ្នងផ្សារ ជាទីតាំងប្រសព្វមុំបី ដែលផ្សាភ្ជាប់ខេត្តចំនួនបីគឺ កោះកុង កំពង់ស្ពឺ និងពោធិ៍សាត់។

ភ្នំខ្នងផ្សារតំបន់ «ឋានសួគ៌ធម្មជាតិមួយ» ក្នុងចំណោមឋានសួគ៌ធម្មជាតិដ៏ទៃទៀតក្នុងប្រទេសកម្ពុជា

ខ្នងផ្សារ ជាតំបន់មួយដែលសំបូរទៅព្រៃឈើក្រាស់ ជ្រលង់ភ្នំខ្ពស់ៗ វាលស្មៅដ៏ស្រស់ស្អាត និងសំបូរទៅដោយសត្វព្រៃកម្រជាច្រើនប្រភេទ។ ពេលព្រឹកព្រលឹមយើងគួរធ្វើដំណើរទៅកាន់ ពយខ្នងផ្សារ ដើម្បីទស្សនាភាពស្រស់ស្អាតនៃរស្មីព្រះអាទិត្យរះ អមដោយអាកាសធាតុត្រជាក់ និងពពកហោះយ៉ាងឃ្មួរខ្មាញ់។ ពេលល្ងាចយើងអាចទស្សនាថ្ងៃលិចពីលើខ្នងភ្នំផងដែរ។ ទេសភាពព្រៃព្រឹក្សា សម្បូរដោយសព្វសត្វបក្សាបក្សី បានធ្វើភ្ញៀវទេសចរណ៍ ដែលបានឡើងទៅដល់កំពូលភ្នំខ្នងផ្សារហើយ បាត់អស់ទុក្ខកង្វល់ ស្រូបយកនូវបរិយាកាសធម្មជាតិ ពេលឡើងដល់កំពូលភ្នំ។ ខ្យល់បកប៉ះរៀងកាយ សំលឹងមើលទៅឆ្ងាយបន្តិចពពក ហោះកាន់ព្រៃយ៉ាងក្រាស់ ជារស់ជាតិថ្មីមួយ សម្រាប់អ្នកទេសចរណ៍ដែលបានទៅកំសាន្តបានប្រសិទ្ធមានថា «ឋានសួគ៌ធម្មជាតិ»។

ភ្នំខ្នងផ្សារតំបន់ «ឋានសួគ៌ធម្មជាតិមួយ» ក្នុងចំណោមឋានសួគ៌ធម្មជាតិដ៏ទៃទៀតក្នុងប្រទេសកម្ពុជា

តែយ៉ាងណា ទំរាំបានទៅដល់កំពូលភ្នំ ភ្ញៀវទេសចរណ៍បានជួបនូវទុកលំបាកជាច្រើន តាមរយៈការធ្វើដំណើរដោយថ្នើរជើងប្រមាណជាង ៥ទៅ ៧ម៉ោង។ ឌីជេ លីអូជាអ្នកទេសចរណ៌ក្នុងចំណោមអ្នកទេសចរណ៌ភ្សេងទៀត ដែលធ្លាប់ធ្វើដំណើរដល់ទីនោះបានឲ្យដឹងថា មិត្តភ័ក្តរបស់លោកមិនក្រោម២ទៅ៣នាក់នោះទេ ដែលបានធ្លាក់ពីលើគោយន្ត។ រហូតដល់ដំណាក់កាលដើរឡើងភ្នំ ក៏ប្រទះឃើញអ្នកដំណើរមួយចំនួនបរាជ័យ ត្រឡប់ចុះទៅក្រោមវិញ ហើយអ្នកខ្លះក៏តស៊ូឡើងរហូតបានសម្រេច ។ លោកថា សម្រាប់អ្នកដែលចង់ធ្វើដំណើរកំសាន្តបែបឡើងភ្នំ ទាល់តែមានការប្រាជ្ញាចិត្តខ្ពស់ផងដែរ។

ការធ្វើដំណើរ​ទៅកាន់ «​ខ្នង​ផ្សា​» មាន​ភាពងាយស្រួល រួមផ្សំ​នឹង​ទេសភាព​ដ៏​ស្រស់ស្អាត បានធ្វើ​ឲ្យ​ភ្ញៀវទេសចរ​ជាច្រើន​ងាក​មក​កម្សាន្ត​នៅ​តំបន់​នេះ ដែលជា​សក្ដានុពល​ទេសចរណ៍ធម្មជាតិ​។ នាទី​តាំង «​ខ្នង​ផ្សា​» ពេលព្រឹក ភ្ញៀវទេសចរ​អាច​ទស្ស​នា​ព្រះអាទិត្យ​រះ អមដោយ​អាកាសធាតុ​ត្រជាក់ និង​ពល​ល្ងាច អាច​ទស្សនា​ថ្ងៃ​លិច​ពីលើ​ខ្នងភ្នំ​។​

ទេសភាពនៅភ្នំខ្នងផ្សារ

​តាមរយៈ​ការធ្វើដំណើរ​កម្សាន្ត​រប​ស់​ភ្ញៀវទេសចរ បានធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​នៅ​តំបន់​នោះ មាន​ជីវភាព​ល្អប្រសើរ​ជាង​មុន​។ លោក សៅ សា​រួន ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តកំពង់ស្ពឺ ប្រាប់​ដូច្នេះ​៖ «​គាត់​នាំ​ភ្ញៀវ​ទៅ​ខ្នង​ផ្សា​ហ្នឹង​ទៅ គាត់​បាន​ចំណូល​ពី​ការនាំ​ភ្ញៀវ ហើយ​គាត់​ឈប់​កាប់​ព្រៃឈើ ពិសេស​គាត់​ងាក​មក​ស្រឡាញ់​ព្រៃឈើ​វិញ​»​។

​តាមរយៈ​កំណើន​ភ្ញៀវទេសចរ​ធ្វើដំណើរ​ទៅកាន់​តំបន់​ខ្នង​ផ្សា​ច្រើន លោក សៅ សា​រួន ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តកំពង់ស្ពឺ អះអាងថា គោលដៅ​របស់​ក្រសួងទេសចរណ៍ គឺ​ជំរុញ​ឲ្យ​មាន​ជា​ទេសចរណ៍​សហគមន៍ និង​រៀបចំ​ជា​ទេសចរណ៍​ផ្សងព្រេង​បែបនេះ​។ ទន្ទឹមនឹង​ការ​ទៅ​កម្សាន្ត​ច្រើន​របស់​ភ្ញៀវទេសចរ ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តកំពង់ស្ពឺ ក៏​អំពាវនាវ​ឲ្យ​ភ្ញៀវទេសចរ​ចូលរួម​ការពារ​បរិស្ថាន និង​ទុកដាក់​សំរាម​ឲ្យ​បាន​ត្រឹមត្រូវ​ផងដែរ​។​

ទេសភាពនៅភ្នំខ្នងផ្សារ

​សូមបញ្ជាក់ថា ដើម្បី​ទៅដល់​ខ្នង​ផ្សា ភ្ញៀវទេសចរ ត្រូវ​ធ្វើដំណើរ​តាមផ្លូវ​ជាតិ​លេខ​៤ ទៅកាន់​ទី​រួម​ខេត្តកំពង់ស្ពឺ រួច​ឆ្លងស្ពាន​ខេត្តកំពង់ស្ពឺ​ប្រមាណ​ជាង ១​គីឡូ បត់​ស្តាំ ប្រមាណ​១​គីឡូ នឹង​ឃើញ​ផ្លូវបត់​ឆ្វេង មាន​ស្លាក​សញ្ញា​ប្រាប់ផ្លូវ​ទៅ​ឱ​រ៉ា​ល់​។ លោក​-​អ្នក ត្រូវធ្វើ​ដំណើរ​បត់​ចូល​តាម​ច្រក​ឱ​រ៉ា​ល់ ប្រហែល ៥០​គីឡូម៉ែត្រ នឹង​ដល់​រង្វង់​មូល​ឱ​រ៉ា​ល់ រួច​បន្តដំណើរ​ទៅមុខ តាម​ផ្លូវលំ​ប្រមាណ ៣៥​គីឡូម៉ែត្រ ដោយ​ជិះ​កាត់ ទេ​ទឹក​ពុះ នឹង​ទៅដល់​ភូមិ​រលាក់​កងជើង ដែលជា​ភូមិ​នៃ​ភ្នំ​ខ្នង​ផ្សា​។

ទេសភាពនៅភ្នំខ្នងផ្សារ

តាមរយៈទំព័រហ្វេសប៊ុក មរតកកម្ពុជា រមនីយដ្ឋានធម្មជាតិខ្នងផ្សារ ជាតំបន់ព្រៃភ្នំដ៏ធំមួយដែលស្ថិតនៅក្នុងភូមិតាំងបំពង តំបន់រលាក់កងជើង ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។ ខ្នងផ្សារជាទីតាំងប្រសព្វមុំបីដែលផ្សាភ្ជាប់ខេត្តចំនួនបីគឺ កោះកុង កំពង់ស្ពឺ និងពោធិ៍សាត់។ ខ្នងផ្សារ ជាតំបន់មួយដែលសំបូរទៅព្រៃឈើក្រាស់ ជ្រលងភ្នំខ្ពស់ៗ វាលស្រល់ដ៏ស្រស់ស្អាត និងសំបូរទៅដោយសត្វព្រៃកម្រជាច្រើនប្រភេទ។ ពេលព្រឹកព្រលឹមយេីងគួរធ្វេីដំណេីរទៅកាន់ពយខ្នងផ្សារ ដេីម្បីទស្សនាភាពស្រស់ស្អាតនៃរស្មីព្រះអាទិត្យរះ អមដោយអាកាសធាតុត្រជាក់ និងពពកហោះយ៉ាងឃ្មួលខ្មាញ់ ។ ពេលល្ងាចយេីងអាចទស្សនាថ្ងៃលិចពីលេីខ្នងភ្នំផងដែរ ៕

(សរុបដោយ ហេង វុធ្ធ)

(ប្រភពព័ត៌មាន: ThmeyThmey.com និង freshnewsasia.com)

(សរុបដោយ ហេង វុធ្ធ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សាកលវិទ្យាល័យឱសថនិងវេជ្ជសាស្រ្តខេត្ត Thai Binh ប្រគល់សញ្ញាបត្របណ្ឌិតវេជ្ជសាស្ដ្រដល់និស្សិតអន្តរជាតិឡាវ និងកម្ពុជា
សាលានាយទាហានកងទ័ពជើងគោកលេខ២ រៀបចំពិធីបិទបញ្ចប់វគ្គបណ្តុះបណ្តាល
លោកស្រី Ha Thi Nga លេខាគណៈកម្មាធិការបក្សខេត្ត Tuyen Quang ត្រូវបានប្រមូលផ្តុំទៅចូលរួមគណៈកម្មាធិការបក្សរណសិរ្សមាតុភូមិវៀតណាម និងអង្គការមហាជនមជ្ឈិម
ដួនស្លឹកប្រពៃណីរបស់ជនជាតិ Ha Nhi នៅខេត្ត Dien Bien
វប្បធម៍វៀតណាមភ្លឺក្នុងរដ្ឋធានីនៃប្រទេសប៉ូឡូញ