ទង់ជាតិចំនួន ២០០០ រួមជាមួយអ្នកនេសាទនៅប្រជុំកោះ Nam Du ច្បាមជាប់នឹងសមុទ្រ

16:44 2020/09/24

យុគសម័យ -នាថ្ងៃទី ២១ និង ២២ ខែកញ្ញា កម្មវិធី“ទង់ជាតិចំនួន ១ លាន រួមជាមួយប្រជាជនច្បាមជាប់នឹងសមុទ្រ” បានប្រគល់ទង់ជាតិចំនួន ២.០០០ ទដល់អ្នកនេសាទនៅប្រជុំកោះ Nam Du ស្រុក Kien Hai ខេត្ត Kien Giang។

ទង់ជាតិចំនួន ២០០០  រួមជាមួយអ្នកនេសាទនៅប្រជុំកោះ Nam Du ច្បាមជាប់នឹងសមុទ្រ

កម្មវិធី“ទង់ជាតិចំនួន ១ លាន រួមជាមួយប្រជាជនច្បាមជាប់នឹងសមុទ្រ” បានប្រគល់ទង់ជាតិចំនួន ២.០០០ ទដល់អ្នកនេសាទនៅប្រជុំកោះ Nam Du ស្រុក Kien Hai ខេត្ត Kien Giang)។ (រូបថត៖ Thoi Dai)

កម្មវិធី​​ប្រគល់ទង់ជាតិ​ចំនួន ១០០០ ដ​ល់​អ្នក​នេ​សា​ទ​នៅ​ប្រ​ជុំ​កោះ Nam Du ស្រុក Kien Hai ខេត្ត Kien Giang ត្រូវបា​ន​ធ្វើ​ឡើង​នៅ​ពេ​ល​ដែ​លនាវា​នៃក​ងកំលាំង​ត្រួតពិនិត្យ​​ជលផល​នាយកដ្ឋាន​ជលផល អគ្គ​នា​យក​ដ្ឋាន​ជ​លផល​អនុវត្តការ​យាមល្បាត​ ត្រួតពិនិត្យផ្នែក​ជល​ផ​លនៅតំបន់​​ស​មុ​ទ្រនៃ​ភា​គនិរតីប្រទេសវៀតណាម​។

នៅប្រជុំកោះ Nam Du បន្ទាប់ពីបានផ្តល់ទង់ជាតិដល់ប្រជាជនអគ្គ​នា​យក​ដ្ឋា​ន​ជលផលបានសហការជាមួយអាជ្ញាធរ​មូលដ្ឋាន​​​រៀបចំ​ចែក​ខិត្តប័ណ្ណនិង​​​ឃោ​ស​នា​ដ​ល់ប្រ​ជា​នេ​សា​ទនូវ​ខ្លឹមសារនានា​ទាក់​ទ​ង​នឹង​ច្បា​ប់​ជលផ​​ល ឆ្នាំ​​២០១៧ រួមទាំង​ការ​ណែ​នាំ​ទាំងឡាយ​រប​ស់គ​ណៈ​ក​ម្ម​​កា​រ​សហ​គ​ម​ន៍​អ៊ឺរ៉ុ​បស្តីពី​ការ​​ប្រ​យុទ្ធ​ប្រ​ឆាំ​ង​នឹ​ង​កា​រ​នេ​សា​ទដោយ​ខុ​សច្បាប់មិ​ន​បា​ន​រា​យ​កា​​រណ៍និងមិ​នគោ​រពតាម​ការ​កំណត់​ (IUU) ដែល​ជួយប្រ​ជាជ​ន​ឱ្យ​យ​ល់​​ពី​ប​​ទ​​ប្បញ្ញត្តិនៃ​ច្បាប់​ទាក់​ទ​ងនឹ​ង​ស​កម្ម​ភា​ព​នេ​សា​ទ​នៅ​​សមុទ្រ​ ជា​ពិ​សេស​​ក​​ឃោ​​ស​នា​ស​ដល់​អ្នកនេសាទ​ឲ្យ​​ធ្វើការ​នេសាទ​​ប្រកបដោ​យ​សុវត្ថិភាពនិ​ង​ស្រប​ច្បាប់ ​មិន​​រំលោភ​លើដែនសម្រុទ្រ​បរទេស​​ធ្វើ​ការ​នេសាទ​ដោយ​ខុសច្បាប់។

យោងតាមលោក Nguyen Quang Hung អនុប្រធាន​នាយ​ក​ដ្ឋា​ន​ជ​ល​ផលក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទឲ្យ​ដឹង​ថា​៖ កម្មវិធី“ទង់​ជាតិ​មួយ​លាន ​រួម​​ជាមួយអ្នកនេសាទច្បាម​សមុទ្រ” ​បាន​​នាំ​មក​នូ​វ​សេ​​​ចក្តី​រីក​រា​យ​និង​ការលើកទឹកចិត្តដល់អ្នកនេសាទ។ ​អ្ន​កនេ​សាទ​ជា​ក​ម្លាំង​​ដែល​​ចូ​ល​​រួម​ក្នុ​ង​​​កា​រ​បញ្ជាក់​អះអាងនូវ​​​អ​ធិ​ប​តេ​យ្យភាព​ជាតិ​នៅ​សមុទ្រ កសា​ង​ខឿន​​​កា​​រ​ពា​​រ​ជា​តិ​សន្តិសុខដោយ​ប្រជាជន​នៅសមុទ្រ ហើយ​រួម​ជាមួ​យ​ក​ម្លាំ​ងនានា​កា​​រ​​ពា​រ​អ​ធិ​បតេ​យ្យ​ភាពដែនសមុទ្រ​ និងកោះរបស់​មាតុភូមិ​។  ដូច្នេះវា​ចាំបា​ច់ណាស់​ក្នុង​ការ​លើកទឹកចិត្ត​និងជួ​យ​ឱ្យអ្ន​ក​នេសាទមាន​អារម្ម​ណ៍​ថា​​ មា​ន​សុវ​ត្ថិ​ភាព​នៅ​ពេល​​ធ្វើ​ការ​នេសាទ​នៅ​សមុទ្រ។ អគ្គនាយកដ្ឋា​ន​ជ​លផ​ល​​​សហ​​ការ​ជាមួ​យកាសែត Nguoi Lao dong ដើម្បីអនុវត្តកម្មវិធី“ ទ​ង់ជា​តិ​មួ​យ​លាន ​​រួមជា​មួយ​​អ្នកនេសាទច្បាប​ជាប់នឹងសមុទ្រ” ដែល​ត្រូ​វបា​ន​អ​នុវត្ត​នៅ ២៨ ខេត្ត - ក្រុងដែលជាប់​សមុទ្រក្នុងគោល​បំណ​ង​ចូល​រួ​មចំ​ណែក​​គាំទ្រនិង​លើក​ទឹ​ក​ចិ​ត្តស្មា​រតី​​អ្នកនេសាទ​ច្បាម​ជាប់​​ស​មុទ្រការ​ពារ​យ៉ា​​ង​ម៉ឺង​ម៉ា​ត់​នូ​វអ​ធិ​ប​តេ​យ្យ​ភា​ពនៃដែនសមុទ្រកោះ​ដ៏ពិ​សិដ្ឋ​រ​ប​ស់​មា​តុភូ​មិ​។​

ប្រជុំកោះ Nam Du មានកោះធំនិងតូចចំនួន ២១ ដែលមានផ្ទៃដីសរុប ៤.៤ គីឡូម៉ែត្រក្រឡាមានទីតាំងស្ថិតនៅភាគអាគ្នេយ៍នៃកោះPhu Quoc នៅឈូ​ង​សមុ​ទ្រ​ថៃ ហើយ​​មាន​​ចម្ងាយ ៦៥ ម៉ាយល៍ពីឆ្នេរ Rach Gia ​​ស្ថិត​ក្នុងភូមិសាស្ត្រឃុំ An Son និងឃុំ​ Nam Du ស្រុក Kien Hai ខេត្ត Kien Giang។ នេះ​គឺជាប្រ​ជុំកោះ​​រហោស្ថានដែលគ្រាន់​តែ​​មាន​ការ​អភិ​វឌ្ឍ​​ន៍ទេ​​​ស​​ច​រ​ណ៍​​​ក្នុ​​​ង​​រ​យៈពេ​លពីរបីឆ្នាំប៉ុណ្ណោះ។ “ប្រជាជ​ននៅ​ប្រ​ជុំកោះនេះ​មានចំ​នួន​ប្រ​មាណ​​៥​០០​០​ នា​ក់​ដែ​ល​ភា​គច្រើ​ន​​ប្រក​បមុខរបរនេសាទ។ ក្នុ​ងរ​យៈ​ពេ​​ល​​ប៉ុ​ន្មា​នឆ្នាំចុងក្រោយនេះដោ​យសា​រ​កា​រ​អ​ភិវ​ឌ្ឍ​វិ​ស័​យទេ​ស​ចរណ៍​ជី​វ​ភា​ព​​រ​ស់​​នៅ​របស់​ប្រជា​ជ​ន​ត្រូ​វ​បា​ន​កែ​លម្អ​ ប៉ុន្តែការងារ​ច​ម្បង​រ​ប​ស់ពួ​ក​គេ​នៅតែ​​ជាការ​នេសាទ"- នេះបើយោងតាមការចែករំលែក​ពី លោក Vo Van លេខា​ធិ​ការ​គណៈ​ក​ម្មា​ធិកា​រ​ប​ក្សឃុំ An Son./.
(បកប្រែដោយឌីណា)
(ប្រភពព័ត៌មាន: Thoi Dai.com.vn)
;

ព័ត៌មានទាក់ទិនផ្សេងៗ:

មតិយោបល់របស់មិត្តអ្នកអាន
ឈ្មោះ :
អ៊ីមែល :
យោបល់របស់លោកអ្នក:
   
 
 
 
 
   
Mobile
TieuDe
លេខកូដសុវត្ថិភាព:  
ផ្ញើ
  Hiển thị    kết quả / trang
Không tìm thấy bản ghi nào
ព័ត៌មាន​អាន​ច្រើន​ជាង​គេ៖
Scroll