Trending now

គយគន់ផ្កាជើងគោពណ៌សរីកស្គុះស្គាយ នៅទីក្រុង Da Lat

11:01 | 06/03/2020 (បកប្រែដោយឌីណា)

យុគសម័យ- ផ្កាជើងគោពណ៌សគឺជានិមិត្តរូបនៃតំបន់ភ្នំព្រៃពាយព្យ ប៉ុន្តែនាបច្ចុប្បន្ននេះប្រភេទផ្កានេះបានដាំនៅតំបន់់និងខេត្តជាច្រើន នៅទូទាំងប្រទេស។ ក្នុងនោះមានទីក្រុង Da Lat - ទីក្រុងរបស់ផ្កាគ្រប់ប្រភេទ។

ផ្កាជើងគោពណ៌សរបានរីក​យ៉ាង​ស្រស់ស្អាត ក្បែរវិហារកាតូលិក Da Lat ( ឬគេ​ហៅថា​វិហារកាតូលិក​ Con Ga)។

ផ្កាជើងគោពណ៌សមិនត្រឹមតែរីកស្គុះស្គាយ នៅតំបន់ភ្នំព្រៃពាយព្យនោះតែប៉ុណ្ណោះទេ។ នាសព្វថ្ងៃនេះ ផ្កាប្រភេទនេះកំពុងក្លាយជាផ្នែកមួយនៃទីក្រុង Da Lat ៗ ដែល​បង្ហាញ​សម្រស់ស្អាតក្បែរផ្លែអង្គាសីល ផ្កា mimosa ផ្កា Sakura ...។

ចាប់តាំងពីឆ្នាំ ២០០៧ ក្រុមហ៊ុនគ្រប់គ្រងសំណង់ទីក្រុង Da Lat បានយកកូនឈើផ្កាជើងគោពណ៌ស ពីតំបន់ភ្នំព្រៃពាយព្យទៅដាំនៅទីក្រុង Da Lat។ បន្ទាប់ពីរយៈពេលជិត ១៥ ឆ្នាំ ប្រភេទដើមឈើនេះបានធំឡើងនិងបានលូតលាស់នៅសង្ខាងផ្លូវ។

ទីក្រុង Da Lat នៅតែស្រស់ស្អាត រ៉ូមែនទិកនិងស្ងៀមស្ងាត់។ ប៉ុន្តែភ្ញៀវទស្សនាមានហេតុផលមួយ ដើម្បីមកទស្សនាទីក្រុង Da Lat នៅពេលរដូវផ្ការីក។ ផ្កាជើងគោពណ៌សដែលរីកស្គុះស្គាយដូចជាអោបចោត​ដ៏បត់បែន។ ទីក្រុងខ្ពង់រាបនេះ​ដូចជាពាក់អាវថ្មីមួយប្រកបដោយស្អាតនិង​រ៉ូមែនទិក។

ផ្កាជើងគោពណ៌ស នៅទីក្រុង Da Lat បានរីកពីរដូវផ្ការីកដល់ដើមរដូវក្តៅ។ ប៉ុន្តែផ្កាប្រភេទនេះស្រស់ស្អាតបំផុត ក្រោយបុណ្យចូលឆ្នាំថ្មីប្រពៃណី។ ពណ៌សបរិសុទ្ធនៃតំបន់ភ្នំព្រៃពាយព្យហាក់ដូចជាតុបតែងលម្អសម្រស់នៃទីក្រុងផ្កា។

ផ្កាជើងគោពណ៌សបានដាំនៅតាមតំបន់មួយចំនួន ដូចជា ផ្លូវ Quang Trung ផ្លូវTran Phu ស្ថានីយ៍​រថភ្លើង Da Lat ផ្លូវបែកជាបួន Phan Chu Trinh វិហារកាតូលិក Con ga...

ផ្កាជើងគោពណ៌សមានកម្ពស់ 10-12 ម៉ែត្រ និងជ្រុះស្លឹក នៅរដូវប្រាំង។

ពេលវេលាដែលផ្ការីក​ស្អាតបំផុតគឺក្រោយបុណ្យចូលឆ្នាំថ្មីប្រពៃណី។

រូបថត“check in ” នឹងធ្វើអោយភ្ញៀវទេសចរជាច្រើននាក់ដែលពេញចិត្ត។

ផ្លូវផ្កាជើងគោពណ៌សក្រោមពន្លឺភ្លើង ដែលស្អាតមិនចាញ់ទេសភាព ក្នុងភាពយន្តរ៉ូមែនទិករបស់កូរ៉េខាងត្បូង។

(បកប្រែដោយឌីណា)

(បកប្រែដោយឌីណា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាម-កម្ពុជាខិតខំនាំពាណិជ្ជកម្មទ្វេភាគីឡើងដល់ ២០ពាន់លានដុល្លារ
វៀតណាមជាទីផ្សារនាំចេញធំទីពីររបស់កម្ពុជា
លើកកំពស់កាលានុវត្តភាពសហប្រតិបត្តិការរវាងសហគ្រាសវៀតណាម និងកម្ពុជា
ពង្រីកលំហកិច្ចសហប្រតិបត្តិការ ដោះសោសក្ដានុពលសេដ្ឋកិច្ចវៀតណាម-កម្ពុជា
វៀតណាម​បាន​ជាប់​ឆ្នោត​ជា​សមាជិក​ក្រុមប្រឹក្សា​សិទ្ធិ​មនុស្ស​របស់​អង្គការ​សហ​ប្រជាជាតិ​សម្រាប់​អាណត្តិ​ឆ្នាំ ២០២៦-២០២៨