ខេត្ត Quang Tri តំរង់ឆ្ពោះទៅអភិវឌ្ឍទេសចរណ៍សន្តិភាពនិងកោះសមុទ្រ

15:17 2020/07/13

យុគសម័យ - ជារៀងរាល់ឆ្នាំនៅពេលខែកក្កដាមកដល់ ភ្ញៀវទេសចរជាតិនិងបរទេសចង់ទេសចរខេត្ត Quang Tri ដោយរំពឹងថា នឹងមើលឃើញការផ្លាស់ប្តូរនិងការរស់ឡើងវិញប្រកបដោយអស្ចារ្យ។ ក្រៅពីកេរ្តិ៍ដំណែលល្បី ៗ វិស័យទេសចរណ៍ខេត្ត Quang Tri កំពុងឆ្ពោះទៅបង្កើតផលិតផលទេសចរណ៍ Festival សម្រាប់សន្តិភាពនិងទេសចរណ៍កោះCon Co។

ខេត្ត Quang Tri តំរង់ឆ្ពោះទៅអភិវឌ្ឍទេសចរណ៍សន្តិភាពនិងកោះសមុទ្រ

លោក Gary Canant និង​អតីតយុទ្ធជន​ខេត្ត​ Quang Tri អូជធូប​នៅ​ខាងមុខផ្នូរយុទ្ធជនពលី ស្ថិតនៅទីកន្លែងបញ្ចុះសពយុទ្ធជនពលី Truong Son ។ (រូបថត៖ nhandan.com.vn)

ការលើកតំកើងតម្លៃសន្តិភាព

មិនយូរប៉ុន្មាន យើងមានសំណាងបានជួបលោក Gary Canant ដែលជា​អតីតយុទ្ធជនអាមេរិកម្នាក់ដែលបានប្រយុទ្ធនៅខេត្ត Quang Tri ក្នុងឆ្នាំ ១៩៦៨-១៩៦៩ ។ លោក Gary Canant បានវិលត្រឡប់មកខេត្ត ​ Quang Tri វិញ​ជាមួយ​ភរិយានិងកូនប្រុស។ លោក​មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង​ចំពោះការ​ផ្លាស់ប្តូរ​ នៅ​ប្រទេសវៀតណាម។ លោកមកទីនេះនិង​ចង់ស្វែងយល់​កាន់តែច្បាស់អំពី​ប្រទេស​និងប្រជាជនរបស់ខ្លួន។

លោក Gary Canant និងភរិយានិងកូន ៗ របស់គាត់អូជធូបនៅលើផ្នូរ​យុទ្ធជន​ពលី​នីមួយៗ។ លោកបាននិយាយថា​ លើកនេះ​លោកទៅកាន់​ប្រទេស​វៀតណាម​មិនមែនជាគោលបំណង​នៃការអំពាវនាវ​ពិភពលោកដែល​កុំកើតឡើង​សង្គ្រាមទេ។

ថ្មីៗ នេះលោកឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក Daniel Kritenbrink ក៏បានមក​និង​អូជធូបនៅទីបញ្ចុះសពយុទ្ធជនពលី Truong Son  ។ នារសៀលថ្ងៃដដែល​លោកបានទៅទស្សនាកេរ្តិ៍ដំណែលប្រវត្តិសាស្រ្តស្ពាន Hien Luong ដោយឆ្លងកាត់ទន្លេ Ben Hai  - ខ្សែស្រប ១៧ ។

នៅពេលដឹងថា ខេត្ត Quang Tri នឹងរៀបចំមហោស្រពសន្តិភាព​ដែល​ជានិមិត្តរូប​នៃទឹកដីសន្តិភាពរបស់ប្រទេសវៀតណាម លោកឯកអគ្គរដ្ឋទូត​  Daniel Kritenbrink មានប្រសាសន៍ថា​ នេះគឺជាគំនិតដ៏អស្ចារ្យមួយ​ លោក​បានគាំទ្រ​យ៉ាងខ្លាំង ហើយសង្ឃឹមថានឹងក្លាយជាការពិត នាពេល​ខាងឆាប់ៗ។ ប្រសិនបើ​បានអញ្ជើញ លោកនឹងចូលរួមក្នុងពិធីនេះ។

ខេត្ត Quang Tri ធ្លាប់ជាពីរតំបន់ដែល​បានចែកភាគខាងត្បូង - ខាងជើង​ក្នុង​រយៈពេល​ជាង ២០ ឆ្នាំនៃសង្គ្រាម​ ដើម្បីដណ្តើម​ឯករាជ្យ។ តំបន់នេះ​បាន​បង្ហញា​សេចក្តីប្រាថ្នានៃឯកភាពជាតិរបស់វៀតណាម។ ប្រជាជននៅទីនេះ​អត់ធ្មត់​និង​ស្រឡាញ់សន្តិភាព ដូច្នេះ​ខេត្ត Quang Tri តែងតែត្រូវបានគេ​ប្រដូច​ទៅនឹង​តំបន់ សន្តិភាព។ ខេត្ត Quang Tri ធ្លាប់ជាសមរភូមិដ៏កាចសាហាវបំផុត​ នៅក្នុង​ប្រទេស​វៀតណាម​ ហើយឥឡូវនេះ​ខេត្ត​បានក្លាយជាគោលដៅ​ទេសចរ​របស់​ប្រជាជាតិវៀតណាម។

 

និស្សិតខេត្ត Quang Tri សម្តែងលិល្បៈ​នៅកេរ្តិ៍ដំណែល​ប្រវត្តិសាស្ត្រ​ស្ពាន Hien Luong។  (រូបថត៖ nhandan.com.vn)

នាពេលថ្មីៗនេះផ្អែកលើសំណើ​របស់​ខេត្ត​ Quang Tri ដែលបាន​ជម្រាបជូន​ រដ្ឋាភិបាលបានយល់ព្រមអនុញ្ញាតឱ្យខេត្ត​ Quang Tri រៀបចំ​មហោស្រព​សម្រាប់សន្តិភាព។ តាមគ្រោងការណ៍នេះ​ មហោស្រព​នេះ​នឹងត្រូវបានប្រារព្ធ​ធ្វើឡើង​នៅក្នុងខែកក្កដា ជារៀងរាល់ឆ្នាំនិងជាលក្ខណៈជាតិនិងអន្តរជាតិ។ ព្រឹត្តិការណ៍នេះ គឺស្ថិតនៅក្នុងបញ្ជីនៃព្រឹត្តិការណ៍វប្បធម៌​សំខាន់ៗ ​របស់​ប្រទេស ដើម្បីលើកតំកើងតម្លៃសន្តិភាព អំពាវនាវ​ឱ្យប្រជាជន​ចូលរួម​ រួមគ្នា​ប្រយុទ្ធ​ការពារនិងកសាងជីវិតសន្តិភាព វិបុលភាព​និងនិរន្តរភាព​សម្រាប់មាតុភូមិ​និង​មនុស្សជាតិ។

មហោស្រពនេះក៏រំលឹកនិងកោតសរសើរចំពោះវីរជនដែលបានពលីជីវិតដោយអង់អាចក្លាហានសម្រាប់មាតុភូមិ។ រំលឹកនឹកដល់ ជនរងគ្រោះ​នៃសង្គ្រាម ​ការខាតបង់​ដែលបណ្តាលមកពីសង្គ្រាម។ ការរៀបចំមហោស្រពនេះ​មានគោល​បំណង​កសាងខេត្ត ​ Quang Tri ក្លាយទៅជាតំបន់​វប្បធម៌​សម្រាប់​សន្តិភាព​ដែល​ជានិមិត្តរូបនៃភាពរឹងមាំខ្លាំងក្លា នឹងជាកន្លែងប្រជុំសម្រាប់មិត្តភក្តិពីគ្រប់ទិសទី។

លើសពីនេះទៀត មហោស្រពនេះ​មានគោលបំណងផ្សព្វផ្សាយ​ ឧទ្ទេសនាម ដើម្បីចូលរួម លើកស្ទួយជំហរ​និង​រូបភាព​របស់ប្រទេស​ប្រជាជន​វៀតណាម​និងទឹកដីនិងប្រជាជនខេត្ត Quang Tri ទាក់ទាញភ្ញៀវទេសចរណ៍ក្នុងស្រុក និង​អន្តរជាតិ​; រួមចំណែកជំរុញការអភិវឌ្ឍ​​សេដ្ឋកិច្ច - សង្គមខេត្ត Quang Tri ។

មហោស្រពសម្រាប់សន្តិភាពបានឧទ្ទេសនាមនូវកន្លែងលេចធ្លោដូចជា៖ កេរ្តិ៍ដំណែលប្រវត្តិសាស្ត្រត្រើយទាំងសង្ខាង “Hien Luong - Ben Hai” កំពែងបុរាណ Quang Tri ទ្វារសមុទ្រ Cua Viet ភូមិ Vay Ta Con ... ខេត្ត Quang Tri ក៏កំពុងមមាញឹក និង​អនុវត្ត​ការងារថ្មី​ ដើម្បីបង្កើតផលិតផលទេសចរណ៍​ទាក់ទាញបំផុតសម្រាប់ភ្ញៀវទេសចរ។

ត្រូវមានវិធីថ្មីជាងនេះ

ប៉ុន្មានថ្ងៃក្នុងខែកក្កដា អ្នកទេសចរដែលមមាញឹកចូលមកនិងទេសចរ​កេរ្តិ៍​ដំណែល​ប្រវត្តិសាស្រ្តជាតិ​ ​ជាពិសេសគឺ​ត្រើយទាំងសង្ខាង “Hien Luong - Ben Hai” ដោយមើលឃើញពីការផ្លាស់ប្តូរនៅតំបន់នេះ។

ខេត្ត​ Quang Tri  មាន​បំណង់ប្រាថ្នាមិនត្រឹមតែក្លាយជាមជ្ឈមណ្ឌល​ទេសចរណ៍​សន្តិភាពប៉ុណ្ណោះទេ ថែមទាំងជានិមិត្តរូបនៃសេចក្តីប្រាថ្នាសម្រាប់​សន្តិភាព​បង្រួបបង្រួមនិងសាមគ្គីភាពរបស់ប្រទេសទាំងមូលផងដែរ។ សង្គ្រាមបាន​កើតឡើង​នៅខេត្ត Quang Tri  និងបង្កើត​កេរ្តិ៍ដំណែលល្បី ៗ ជាច្រើន​ដូចជា​ឧម្មង្គ Vinh Moc កំពែងបុរាណ Quang Tri  អាកាសយានដ្ឋាន Ta Con  ... ឥឡូវមាន មហោស្រពសម្រាប់​សន្តិភាព រួមជាមួយទេសចរណ៍កោះCon Co។ សង្ឃឹមថានឹងនាំមកនូវអ្វីដែលគួរឱ្យចាប់អារម្មណ៍ជាច្រើនសម្រាប់អ្នកទស្សនា។

 

ភ្ញៀវអន្តរជាតិមកទេសចរខេត្ត Quang Tri  តាមសមុទ្រ។  (រូបថត៖ nhandan.com.vn)

ដើម្បីជំរុញការអភិវឌ្ឍទេសចរណ៍ ក្រុមប្រឹក្សាប្រជាជនខេត្ត​ Quang Tri  បានចេញ​សេចក្តីសម្រេចចិត្តលេខ ៣៥ / ២០១៧ / NQ-HDND អនុម័តគម្រោង“ ផែនការមេអភិវឌ្ឍន៍ទេសចរណ៍នៅខេត្ត Quang Tri  ដល់ឆ្នាំ ២០២៥ តំរង់ទិសដៅដល់ឆ្នាំ ២០៣០” ។

ដូច្នោះគោលដៅអភិវឌ្ឍន៍រួមគឺជំរុញការអភិវឌ្ឍទេសចរណ៍ឆ្ពោះទៅឆ្នាំ ២០២៥ ទេសចរណ៍នឹងក្លាយជាវិស័យសេដ្ឋកិច្ចដ៏សំខាន់។ ចូលរួមវិភាគទានជាវិជ្ជមាន​ដល់ដំណើរការនៃការរៀបចំរចនាសម្ព័ន្ធសេដ្ឋកិច្ចរបស់ខេត្តដែលបង្កើតការផ្លាស់ប្តូរ​យ៉ាងខ្លាំងក្នុងការអភិវឌ្ឍន៍សម្រាប់រយៈពេលបន្ទាប់។ ទន្ទឹមនឹងនេះ​ការកសាង​គោលដៅទេសចរណ៍ខេត្ត Quang Tri  “ ការចងចាំនៅសម័យសង្គ្រាម - បំណងប្រាថ្នាសន្តិភាព”; “ ច្រកចេញចូលនៃច្រករបៀងសេដ្ឋកិច្ចខាងកើត - ខាងលិច” ភ្ជាប់នឹង“ ផ្លូវបេតិកភ័ណ្ឌ” ទេសចរណ៍“ ផ្លូវដូចក្នុងរឿងព្រេងដ៏អស្ចារ្យ” …នៃតំបន់./.

(បកប្រែដោយឌីណា)
;

ព័ត៌មានទាក់ទិនផ្សេងៗ:

មតិយោបល់របស់មិត្តអ្នកអាន
ឈ្មោះ :
អ៊ីមែល :
យោបល់របស់លោកអ្នក:
   
 
 
 
 
   
Mobile
TieuDe
លេខកូដសុវត្ថិភាព:  
ផ្ញើ
  Hiển thị    kết quả / trang
Không tìm thấy bản ghi nào
ព័ត៌មាន​អាន​ច្រើន​ជាង​គេ៖
Scroll