អស់រយៈពេល ៥០០ ម៉ោងនៅលើលំហសមុទ្រជាមួយប្រជានេសាទ

13:53 2020/09/25

យុគមស័យ - ខ្ញុំបានមានការធ្វើដំណើរមួយ «ដ៏រំភើបចិត្ត» អមជាមួយប្រជានេសាទនៅភូមិ Dinh Tan ឃុំ Binh Chau ស្រុក Binh Son ខេត្ត Quang Ngai ទៅកាន់តំបន់ថ្មប៉ប្រះទឹក Trung Sa (Macclesfield Bank) នៃសមុទ្រខាងកើត ដែលមានចម្ងាយប្រមាណ ១០០០គីឡូម៉ែត្រពីដីគោក។ ខ្ញុំបានចំណាយរយៈពេល ៥០០ ម៉ោងនៅលើលំហសមុទ្រជាមូយប្រជានេសាទដើម្បីមើលផ្ទាល់ភ្នែកនូវភាពរួសរាយរាក់ទាក់ក៏ដូចជាភាពកាចសាហាវដែលសមុទ្រផ្តល់មកជូនមនុស្សយើងទាំងអស់គ្នា។

អស់រយៈពេល ៥០០ ម៉ោងនៅលើលំហសមុទ្រជាមួយប្រជានេសាទ
អស់រយៈពេល ៥០០ ម៉ោងនៅលើលំហសមុទ្រជាមួយប្រជានេសាទ

ខកខានការធ្វើដំណើរ

អនុប្រធានឃុំប៊ិញជូ (Binh Chau) គឺលោកង្វៀនវ៉ាន់ហុង (Nguyen Van Hung) និងលោកង្វៀនវ៉ាន់ទូ (Nguyen Van Tu) ប្រធានសមាគមជលផលក្នុងស្រុកបាននាំខ្ញុំទៅផ្ទះ លោក ត្រិនលួន( Tran Luan) ប្រធានក្រុមកប៉ាល់ផ្លាកលេខ QNg09360។ មួយសន្ទុះក្រោយមកនៅពេលដែលលោកហុង បានមកជួបលោកទូដើម្បីបញ្ចុះបញ្ចូលគាត់ លោក លួន ក៏បាននិយាយថា“ ខ្ញុំសូមអញ្ជើញក្រុមបោះសំណាញ់របស់អ្នកមកពិគ្រោះយោបល់ ប្រសិនបើពួកគេយល់ព្រមខ្ញុំអាចអនុញ្ញាតឱ្យចេញដំណើរតែម្តង” ។ កប៉ាល់ផ្លាកលេខ ០៩៣៦០ បានរំកិលក្នុងចលនា បន្ទាប់មកបង្វែររលកយឺតៗ ឆ្ពោះទៅមាត់សមុទ្រសាគី (Sa Ky)។ បន្ទាប់ពីធ្វើដំណើរបានពីរបីរយម៉ែត្រ បន្ទាប់មក លោក លួន  បានបុកឆ្នេរខ្សាច់ដោយទន់ភ្លន់ លោកលួនបានយកទូកកន្ត្រកហើយនាំខ្ញុំទៅបង្ហាញលិខិតអនុញ្ញាតឲ្យចេញចូលនៅច្រកទ្វារនៃកងទ័ពការពារព្រំដែនសមុទ្រ។ បន្ទាប់ពីពិនិត្យមើលឯកសាររបស់ខ្ញុំទាំងអស់ហើយ លោកវរសេនីយ៍ឯកង្វៀនវ៉ាន់តាំ (Van Tam) ប្រធានប៉ុស្តិ៍ត្រួតពិនិត្យសាគី បានក្រឡេកភ្នែក ហើយនិយាយថា “លោកគឺជាអ្នកកាសែតដំបូងគេនៅក្នុងប្រទេសរបស់យើងដែលទាមទារដើរតាមទូកនេសាទទៅកាន់តំបន់ថ្មប៉ប្រះទឹក Trung Sa”។ លោក តាំ បានទូរស័ព្ទទៅរាយការណ៍ជូនប្រធានបុស្តិ៍ការពារអំពីករណីអ្នកសារព័ត៌មានដើរតាមទូកនេសាទប៉ុន្តែមិនមានលិខិតអនុញ្ញាតិពីបញ្ជាការដ្ឋានការពារព្រំដែនខេត្ត Quang Ngai ទេ។ 

មិនដឹងថាត្រូវទទួលបញ្ជាអ្វី? លោកតាំបានទទូច ឲ្យ ខ្ញុំត្រឡប់មកវិញដោយមានហេតុផលថា“ ប្រសិនបើអ្នកចង់ដើរតាមទូកនេសាទអ្នកត្រូវទៅព្រំដែនខេត្តដើម្បីដាក់ពាក្យសុំលិខិតអនុញ្ញាតិនៅពេលដែលថ្នាក់លើយល់ព្រម ខាងបុស្តិ៍សាគី ទើបនឹងឲ្យចាកចេញ ពីព្រោះអ្នកកាសែតទៅយ៉ាងដូចនោះ ក៏មានន័យថាចេញទៅក្រៅប្រទេសដែរ បើសិនគ្មានលិខិតអនុញ្ញាតជាក់លាក់ពីថ្នាក់លើគឺគ្មាននរណាអាចដោះស្រាយឲ្យខ្ញុំបានឡើយ។ សំខាន់គឺបុស្តិ៍ការពារទីភ្នាក់ងារដែលទទួលខុសត្រូវទាំងអស់បើមានករណីអកុសលកើតមានឡើងចំពោះប្រជាពលរដ្ឋយើង»។ ខកខានការចេញដំណើរនោះ ពីរបីថ្ងៃក្រោយខ្ញុំបានលឺដំណឹងអាក្រក់ថា កប៉ាល់របស់លោកត្រាន់លួន ខណៈពេលធ្វើនេសាទបានជួបឧប្បត្តិហេតុមួយដោយសារតែបុកចំថ្មក្រោមសមុទ្រ។ សំបក ខូចម៉ាស៊ីនក៏ខូចដែរ ទូកនេសាទនៅលើកោះលីសុន (Ly Son) បានជួយសង្គ្រោះអ្នកនេសាទទាំង ៦ នាក់។ ប៉ុន្តែជោគវាសនារបស់កប៉ាល់នៅតែមិនទាន់ច្បាស់នៅឡើយ។

អស់រយៈពេល ៥០០ ម៉ោងនៅលើលំហសមុទ្រជាមួយប្រជានេសាទ

ចូលក្នុងបន្ទប់ទឹកក៏ត្រូវរាយការណ៍...

បន្ទាប់ពីពិនិត្យមើកឯកសារបានទាំងអស់ លោក​ Nguyen Van Leo ប្រធានទូកនេសាទមានផ្លាកលេខ QNg05985 មកនិយាយថា៖ « តាំងពីពេលបង្កើតមក យើងខ្ញុំបានរស់នៅលើសមុទ្រហើយ ពោលគឺរស់បាន២/៤ក្នុងឆាកជីវិតនេះហើយ ម្តងម្កាលមកដល់ថ្មប៉ប្រះទឹក Trung Sa ក៏មានអារម្មណ៍ ភ័យរន្ធត់ដែរ។ ការធ្វើដំណើរ ៤ ថ្ងៃ ៤​យប់ ពេលណាគេក៏មានអារម្មណ៍បុកពោះដោយសារខ្យល់បោកខ្លាំងនិងមានព្យុះដ៏កាចសាហាវទៀតផង។ ក្រោយពីពិនិត្យឧបភោគបរិភាគទាំងអស់សម្រាប់ការធ្វើដំណើរនេះ រួមមាន ទឹកកកចំនួន ៤០០ ដើម ប្រេងសាំងចំនួន ៩០០០​ លីត្រ អង្ករទឹកសុទ្រនិងប្រេងឆាសម្រាប់មនុស្សចំនួន ៩នាក់ ដែលប្រើប្រាស់ក្នុងរយៈពេល ២ខែ។ លោក Leo បានដាស់តឿនមនុស្សម្នាធ្វើពិធីបុណ្យមួយសម្រាប់ការចេញដំណើរហើយបើកសោរទូកដើម្បីចាប់ផ្តើមការធ្វើដំណើរនៅលើសមុទ្រផងដែរ។ លោក​ Chinh និយាយថា៖ កាលនោះជាលើកដំបូងក្រោយរយៈពេល ៥ ខែចៀសពីព្យុះខ្យល់មកយាយី កប៉ាលទើបតែធ្វើដំណើរឈានដល់ថ្ងៃទី២ ប៉ុន្តែខ្ញុំនៅតែមានការពុលរលកសមុទ្រ នៅពេលប​ទជើងតូច ស្រាប់តែមានរលកមួយមកដល់ជាយថាហេតុនិងទាញខ្លួនខ្ញុំធ្លាក់ចូលក្នុងទឹកសមុទ្រតែម្តង។ប៉ុន្តែ សំណាងសម្រាប់រូបខ្ញុំ គឺមានលោក Leo នៅក្បែរក៏បានឃើញហេតុការណ៍នេះយើយបើកកប៉ាលត្រឡប់មកដីគោកវិញដើម្បីរករក ខ្ញត្រូវតែហែលទឹកអស់រយៈពេល​២ម៉ោង កប៉ាលទើនរកឃើញនិងសង្គ្រោះខ្ញុំបានដោយសុវត្ថិភាព បើមិនដូចច្នោះ ខ្ញុំប្រហែលធ្វើនុយសម្រាប់ត្រីពុំជាខានឡើយ»។

តំបន់ថ្មប៉ប្រះទឹក Trung Sa (Macclesfield Bank) មានទីតាំងស្ថិតនៅចំកណ្តាលតំបន់ប្រជុំកោះ Hoang Sa និង​ Truong Sa ( Paracel Islands & Spratly Islands) ដែលត្រូវបានប្រជានេសាទនៅស្រុកកោះ Ly Son រកឃើញកាលពី ២៥ ឆ្នាំមុនេះ។ កាលនោះប្រជានេសាទគ្រាន់តែមានត្រីវិស័យតែមួយគត់គ្មានឧបករណ៍កំណត់ទីតាំងនោះឡើយ និងឧបករណ៍ Icom  ជាដើម។ កាលពីរកឃើញ តំបន់នេះមានសម្បូរត្រីគ្រប់ប្រភេទ កប៉ាលគ្រាន់តែធ្វើនេសាទត្រឹមតែ ៣ ពេល ប៉ុណ្ណោះ គឺអាចទទួលផលនេសាទពេញស្តុករួចហើយតំបន់ថ្មប៉ប្រះទឹក Trung Sa ពេលនោះមិនសូវមាននាវាបរទេសណាមួយមកទីនេះដើម្បីធ្វើនេសាទឡើយ។ ប៉ុន្តែឥឡូវនេះ មាននាវានេសាទមកពីប្រទេសនានាក្នុងតំបន់មកធ្វើនេសាទ ហេតុដូច្នេះការរកស៊ីរបស់ប្រជានេសាទនៅទីនេះក៏ជួបការលំបាកលំបិនផងដែរ។

លោក Leo បានងាកមកសំឡឹងមើលឆ្ពោះទៅព្រះអាទិត្យកំពុងរះហើយនិយាយថា « ឆ្ងាយណាស់ ហាក់ដូចជាមានខ្យល់ព្យុះមួយទៀតកំពុងមកដល់ហើយ ប៉ុន្តែជោគវាសនាប្រជានេសាទមិនអាចរួចផុតនូវការចេញដំណើរធ្វើនេសាទនោះទេ។ គ្មានជំរើសណាមួយទេ ហេតុដូច្នេះត្រូវធ្វើដំណើរឆ្ពោះទៅមុខពីមួយថ្ងៃទៅមួយថ្ងៃដើម្បីធ្វើប្រមាញ់ត្រី ទោះបីជាដឹងថាកាន់តែទៅឆ្ងាយកាន់តែជួបគ្រោះថ្នាក់ ក៏ដោយ»៕

(បកប្រែដោយ ហេង វុធ្ធី)
(ប្រភពព័ត៌មាន: thoidai.com.vn)
;

ព័ត៌មានទាក់ទិនផ្សេងៗ:

មតិយោបល់របស់មិត្តអ្នកអាន
ឈ្មោះ :
អ៊ីមែល :
យោបល់របស់លោកអ្នក:
   
 
 
 
 
   
Mobile
TieuDe
លេខកូដសុវត្ថិភាព:  
ផ្ញើ
  Hiển thị    kết quả / trang
Không tìm thấy bản ghi nào
ព័ត៌មាន​អាន​ច្រើន​ជាង​គេ៖
Scroll