Trending now

វៀតណាមបញ្ជាក់ពីភាពចាំបាច់ដើម្បីថែរក្សាសន្តិភាពប្រកបដោយចីរភាពនិងស្ថេរភាពនៅសមុទ្រខាងកើត

09:55 | 21/11/2020 (បកប្រែដោយ ហេង វុធ្ធី)

យុគសម័យ - ចាំបាច់ក្នុងការថែរក្សាសន្តិភាពប្រកបដោយស្ថេរភាពនិងស្ថិរភាពនៅសមុទ្រខាងកើត។ នេះគឺជាខ្លឹមសារនៃការឆ្លើយតបរបស់អ្នកនាំពាក្យក្រសួងការបរទេសវៀតណាមស្តីពីបញ្ហាសមុទ្រខាងកើត ដែលត្រូវលើកយកមកពិភាក្សាក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៧ និងកិច្ចប្រជុំកំពូលអាស៊ីបូព៌ា (EAS) លើកទី១៥ ។

លោកស្រី​ Le Thi Thu Hang អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម

នារសៀលថ្ងៃទី ១៩ ខែវិច្ឆិកានៅសន្និសីទសារព័ត៌មានវិសាមញ្ញនៃក្រសួងការបរទេសវៀតណាម លោកស្រី​ Le Thi Thu Hang អ្នកនាំពាក្យក្រសួងការបរទេសបានថ្លែងថា៖ «នៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៧ និងកិច្ចប្រជុំកំពូលអាស៊ីបូព៌ាលើកទី ១៥ តំណាងនៃប្រទេសជាច្រើនបានសម្តែងការព្រួយបារម្ភអំពីស្ថានភាពសមុទ្រខាងកើតនិងបានបញ្ជាក់ពីភាពចាំបាច់ដើម្បីរក្សាសន្តិភាពប្រកបដោយស្ថិរភាពនិងយូរវែងនៅលើដែនសមុទ្រសំខាន់ៗនៃតំបន់នេះ។ ដើម្បីសំរេចបាននូវគោលដៅនេះ ប្រទេសនានាចាំបាច់ត្រូវលើកកំពស់ស្មារតីទទួលខុសត្រូវជាពិសេសចៀសវាងសកម្មភាពដែលអាចបង្កើនភាពតានតឹងធ្វើឱ្យកានើតែស្មុគស្មាញដល់ស្ថានភាពនិងមិនធ្វើយោធូបនីយកម្មផងដែរ។

បណ្តាប្រទេសទាំងនោះក៏បានបញ្ជាក់ថា ចាំបាច់ត្រូវប្រកាន់ខ្ជាប់នូវច្បាប់អន្តរជាតិ រួមមានអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ (UNCLOS ១៩៨២) និងស្ថិតនៅក្នុងក្របខ័ណ្ឌច្បាប់សម្រាប់សកម្មភាពទាំងអស់នៅសមុទ្រនិងការដោះស្រាយជម្លោះដោយសន្តិវិធីផងដែរ។ ទន្ទឹមនឹងនេះដែរ បណ្តាប្រទេសនានាបានអំពាវនាវឱ្យអាស៊ាននិងចិនបង្កើនការអនុវត្តន៍ពេញលេញនៃសេចក្តីប្រកាសស្តីពីការប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (DOC) និងព្យាយាមបន្តការចរចាស្តីពីក្រមប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើតប្រកបដោយប្រសិទ្ធភាព និងអនុលោមតាមច្បាប់អន្តរជាតិ ក្នុងនោះរួមមានអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ (UNCLOS ១៩៨២) ផងដែរ៕

(បកប្រែដោយ ហេង វុធ្ធី)

(ប្រភពព័ត៌មាន: tapchithongtindoingoai.vn)

(បកប្រែដោយ ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ពិធីបើកពិព័រណ៍ពាណិជ្ជកម្ម OCOP នៅតំបន់ព្រំដែនវៀតណាម-កម្ពុជា
ពន្លឿនការប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ (IUU)៖ បំពេញភារកិច្ចឲ្យរួចរាល់មុនថ្ងៃទី ១៥ ខែធ្នូ
ទីក្រុង Hue មានគម្រោងចំណាយប្រាក់ចំនួន ១៦ ពាន់លានដុង ដើម្បីគាំទ្រដល់ការរុះរើនាវានេសាទជាង ១០០ គ្រឿង ដែលមិនបំពេញតាមតម្រូវការប្រតិបត្តិការ
លោកវេជ្ជបណ្ឌិត Tra My បង្ហាញពីអាថ៌កំបាំងក្នុងការជួយកូនរបស់គាត់ឱ្យ "អាន និងសរសេរបានស្ទាត់ជំនាញ" ជាភាសាវៀតណាម
សារព័ត៌មាន - ផ្តល់ស្លាបដល់ភាសាវៀតណាមឱ្យហោះហើរបានឆ្ងាយ និងទូលំទូលាយ