DUFO ពង្រឹងកិច្ចសហប្រតិបត្តិការ និងកៀរគរជំនួយក្រៅរដ្ឋាភិបាលបរទេស ក្នុងដំណាក់កាល ២០១៩-២០២៥

17:12 2020/07/10

យុគសម័យ - ប្រភពជំនួយបរទេសក្រៅរដ្ឋាភិបាល ចូលក្នុងខេត្ត Dong Nai ក្នុងរយៈពេល ៥ ឆ្នាំកន្លងមក ដោយផ្តោតលើវិស័យសុខាភិបាល អប់រំ បណ្តុះបណ្តាល សន្តិសុខ សង្គម ការការពារធនធានធម្មជាតិនិងបរិស្ថាន ដែលបានចូលរួមចំណែក ផ្តល់ការគាំទ្រខាងសំភារៈ និងបច្ចេកទេសសម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរបស់ខេត្ត ហើយទន្ទឹមនឹងនោះបង្កើនការយល់ដឹងនិងសាមគ្គីភាពរវាងប្រជាជនខេត្ត Dong Nai និងប្រជាជននៃប្រជាជននៅទូទាំងប្រទេស។

DUFO ពង្រឹងកិច្ចសហប្រតិបត្តិការ និងកៀរគរជំនួយក្រៅរដ្ឋាភិបាលបរទេស ក្នុងដំណាក់កាល ២០១៩-២០២៥
ទិដ្ឋភាពនៃពិធីចុះហត្ថលេខាលើឯកសារមួយចំនួនស្តីពីពង្រឹងកិច្ចសហប្រតិបត្តិការ និងកៀរគរជំនួយក្រៅរដ្ឋាភិបាលបរទេស ក្នុងដំណាក់កាល ២០១៩-២០២៥។ (រូបថត៖ Baodongnai) 

យោងតាមស្ថិតិខេត្ត Dong Nai មានប្រទេសនិងដែនដីចំនួន ៤៣ បាន​វិនិយោគ​ ក្នុងនោះគម្រោងវិនិយោគផ្ទាល់ពីបរទេសចំនួន ២,០៥២ គម្រោង​ដោយមានទុនវិនិយោគសរុបដែលបានចុះបញ្ជីមានចំនួន ៣៦,៣៧ ពាន់លានដុល្លារ។ ក្នុងនោះចំនួនគំរោងដែលមានសុពលភាពគឺ ១.៥១៥ គំរោង FDI ដែលមានទុនវិនិយោគសរុប ៣០,៨៦ ពាន់លានដុល្លារ។

ខេត្ត Dong Nai ជាខេត្តអភិវឌ្ឍន៍ឧស្សាហកម្មស្ថិតនៅក្នុងក្រុមទី ១ នៃប្រទេស​ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះសហគ្រាសវិនិយោគបរទេសផ្ទាល់នៅក្នុងខេត្តបានចាត់ទុកការអនុវត្តទំនួលខុសត្រូវសង្គមរបស់ក្រុមហ៊ុន ដើម្បីលើកកម្ពស់​កិត្យានុភាពរ​បស់​ក្រុមហ៊ុន​​នៅ លើពិភពលោកនិងក្នុងសហគមន៍។

សកម្មភាព​ជាច្រើន​ត្រូវបានអនុវត្តឆ្ពោះទៅការអភិវឌ្ឍប្រកបដោយចីរភាព​នៅក្នុងតំបន់ដែលសហគ្រាសវិនិយោគ។ នេះជាគុណប្រយោជន៍របស់ខេត្តក្នុងកិច្ចសហប្រតិបត្តិការនិងកៀរគរមូលនិធិជំនួយក្រៅរដ្ឋាភិបាលបរទេសសម្រាប់សកម្មភាពសន្តិសុខ សង្គម​ ក្នុងភូមិ​សាស្ត្រខេត្ត Dong Nai ។ ទន្ទឹមនឹងនោះរួមចំណែកកសាងនិងអភិវឌ្ឍន៍​ទំនាក់ទំនងល្អ កិច្ចសហប្រតិបត្តិការ​និងចំណង​មិត្តភាព​រវាងប្រជាជន​ខេត្ត​ Dong Nai និងប្រជាជននៃប្រទេសជុំវិញពិភពលោក។

នៅក្នុងពិធីចុះហត្ថលេខានេះមានសហគ្រាសចំនួន ៣ ដែល​បាន​គាំទ្រ​និង​បរិច្ចាគថវិកាសម្រាប់​គម្រោងគឺសមាគមពាណិជ្ជកម្មតៃវ៉ាន់នៅវៀតណាម - សមាគម Dong Nai ឧបត្ថម្ភគម្រោង“ គាំទ្រដល់ការសាងសង់បង្គន់អនាម័យ នៅសាលាបឋមសិក្សា Xuan My” ស្រុក Cam My ដែលមានទឹកប្រាក់ជាង ២១០ លានដុង។ ក្រុមហ៊ុន Hyosung វៀតណាមឧបត្ថម្ភគំរោង“ បង្កើន​ចំណេះដឹង បឋមសម្រាប់សិស្សនិងគ្រូ ជួយឧបត្ថម្ភ​សម្ភារៈ​ឧបករណ៏​សិក្សាដល់សាលាបឋម Tam Phuoc 1 និង Tam Phuoc 2 ដែលមានទឹកប្រាក់ ៥០ លានដុង។ ក្រុមហ៊ុន Thanh Binh បានឧបត្ថម្ភគំរោង“ រទេះរុញ រញ្ជួយសំរាប់ជនរងគ្រោះដោយជាតិគីមី dioxin “ ដែលមានចំនួន ៧៦ លានដុង./.

(បកប្រែដោយឌីណា)
;

ព័ត៌មានទាក់ទិនផ្សេងៗ:

មតិយោបល់របស់មិត្តអ្នកអាន
ឈ្មោះ :
អ៊ីមែល :
យោបល់របស់លោកអ្នក:
   
 
 
 
 
   
Mobile
TieuDe
លេខកូដសុវត្ថិភាព:  
ផ្ញើ
  Hiển thị    kết quả / trang
Không tìm thấy bản ghi nào
Scroll