វៀតណាម - កាណាដាឯកភាពគ្នាជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច-ពាណិជ្ជកម្មនិងវិនិយោគបន្ថែមទៀត

11:29 2020/07/10

យុគសម័យ - នាថ្ងៃទី ៩ ខែកក្កដា ឆ្នាំ ២០២០ អនុរដ្ឋមន្រ្តីអចិន្រ្តៃយ៍នៃក្រសួងការបរទេស លោក Bui Thanh Son និងអនុរដ្ឋមន្រ្តីទីមួយនៃក្រសួងបណ្តាកិច្ចការពិភពលោកកាណាដា លោកស្រី Marta Morgan បានធ្វើជាសហប្រធាននៃកិច្ចពិគ្រោះយោបល់នយោបាយ ថ្នាក់អនុរដ្ឋមន្រ្តីការបរទេសវៀតណាម - កាណាដា លើកទីពីរតាមប្រព័ន្ធវីដេអូ។

វៀតណាម - កាណាដាឯកភាពគ្នាជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច-ពាណិជ្ជកម្មនិងវិនិយោគបន្ថែមទៀត

អនុរដ្ឋមន្រ្តីការបរទេស លោក Bui Thanh Son និងអនុរដ្ឋមន្រ្តីទីមួយនៃក្រសួងបណ្តាកិច្ចការពិភពលោកកាណាដា លោកស្រី Marta Morgan បានធ្វើជាសហប្រធាននៃកិច្ចពិគ្រោះយោបល់នយោបាយ ថ្នាក់អនុរដ្ឋមន្រ្តីការបរទេសវៀតណាម - កាណាដា

នៅក្នុងជំនួបនេះ ភាគីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះការអភិវឌ្ឍដ៏ល្អនៃទំនាក់ទំនងទ្វេភាគីលើវិស័យជាច្រើន ជាពិសេសបន្ទាប់ពីប្រទេសទាំងពីរបានបង្កើតភាពជាដៃគូគ្រប់ជ្រុងជ្រោយនៅឆ្នាំ ២០១៧ និងបានឈានដល់ការអនុវត្តកិច្ចព្រមព្រៀងជឿនលឿននិងគ្រប់ជ្រុងជ្រោយសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP) ។

ភាគីទាំងពីរបានឯកភាពគ្នាបន្តរក្សាការផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់និងគ្រប់ជាន់ថ្នាក់ដោយទម្រង់ផ្សេងៗគ្នាជាច្រើន ដែលក្នុងនោះ ភាគីកាណាដាបានអះអាងថាខ្លួននឹងចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីការបរទេសអាស៊ានលើកទី ៥៣ និងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីពាក់ព័ន្ធដែលរំពឹងចាប់ពីថ្ងៃទី ៣១ ខែកក្កដាដល់ថ្ងៃទី ៥ ខែសីហានាពេលខាងមុខ។

ភាគីទាំងពីរបានឯកភាពជំរុញថែមទៀតកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចពាណិជ្ជកម្មនិងវិនិយោគក្នុងបរិបទដែលវៀតណាមជាដៃគូពាណិជ្ជកម្មធំជាងគេរបស់កាណាដានៅក្នុងអាស៊ាន ហើយកាណាដាជាដៃគូពាណិជ្ជកម្មធំទី ៣ របស់វៀតណាមក្នុងតំបន់។

ទាក់ទងនឹងកិច្ចសហប្រតិបត្តិការពហុភាគី ភាគីទាំងពីរបានអះអាងថា នឹងធ្វើការរួមគ្នាយ៉ាងជិតស្និទ្ធនៅវេទិកាអន្តរជាតិនិងតំបន់ក្នុងឆ្នាំដែលវៀតណាមកាន់ដំណែងជាប្រធានអាស៊ាន ២០២០ និងជាសមាជិកមិនអចិន្រ្តៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិអាណត្តិ ២០២០ -២០២១។

ភាគីទាំងពីរក៏បានផ្លាស់ប្តូរយោបល់គ្នាអំពីស្ថានភាពក្នុងតំបន់និងអន្តរជាតិដែលមានការយកចិត្តទុកដាក់ទៅវិញទៅមក រួមមានបញ្ហាសមុទ្រខាងកើតនិងទន្លេមេគង្គផងដែរ៕
(បកប្រែដោយសាមេត)
(ប្រភពព័ត៌មាន: baochinhphu.vn)
;

ព័ត៌មានទាក់ទិនផ្សេងៗ:

មតិយោបល់របស់មិត្តអ្នកអាន
ឈ្មោះ :
អ៊ីមែល :
យោបល់របស់លោកអ្នក:
   
 
 
 
 
   
Mobile
TieuDe
លេខកូដសុវត្ថិភាព:  
ផ្ញើ
  Hiển thị    kết quả / trang
Không tìm thấy bản ghi nào
Scroll