Trending now

វៀតណាមចេញផ្សាយយុតតែម“ចូលរួមក្នុងការបង្ការការពារនិងប្រយុទ្ធប្រឆាំងនឹងជំងឺ Covid - 19”

16:52 | 31/03/2020 (ប្រែសម្រូលដោយវិច្ឆិកា)

យុគសម័យ - សារដែលយុតតែមចង់ផ្សព្វផ្សាយគឺជាការឯកភាពរួមរបស់កម្លាំងទាំងអស់បង្កើតជាការរួមគ្នាមួយក្នុងការបង្ការការរីករាលដាលនៃ Covid – 19 របស់វៀតណាម។

វៀតណាមចេញផ្សាយយុតតែម“ចូលរួមក្នុងការបង្ការការពារនិងប្រយុទ្ធប្រឆាំងនឹងជំងឺ Covid - 19”។ (ប្រភព៖ សាជីវកម្មប្រៃសណីយ៍វៀតណាម)

ដើម្បីចូលរួមចំណែកក្នុងការឃោសនានិងលើកកម្ពស់ការយល់ដឹងនិងទំនួលខុសត្រូវរបស់ប្រជាជនទាំងមូលក្នុងការបង្ការការពារនិងប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺ Covid -19 ក្រសួងព័ត៌មាននិងគមនាគមន៍វៀតណាមបានសម្របសម្រួលជាមួយក្រសួងសុខាភិបាលនិងសាជីវកម្មប្រៃសណីយ៍វៀតណាម បានចេញផ្សាយយុតតែម “ចូលរួមក្នុងការបង្ការការពារនិងប្រយុទ្ធប្រឆាំងនឹងជំងឺ​ Covid - 19” ។

ឈុតតែមរួមបញ្ចូលទាំង ២ គំរូដែលរចនាតាមបែបក្រាហ្វិច។

គំរូតែមដែលមានតម្លៃមុខ ៤០០០ វៀតណាមដុង មានរូបភាពតំណាងឲ្យកម្លាំងវេជ្ជសាស្ត្រយោធានគរបាល…គឺទាំងយប់ទាំងថ្ងៃចូលរួមក្នុងការបង្ការនិងប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត។

គំរូតែមដែលមានតម្លៃមុខ ១៥០០០ វៀតណាមដុង បង្ហាញគ្រូពេទ្យវៀតណាមដែលខិតខំទាំងយប់ទាំងថ្ងៃដើម្បីស្រាវជ្រាវនិងរកឃើញវិធីព្យាបាលល្អបំផុតដើម្បីព្យាបាលអ្នកជម្ងឺឱ្យបានទាន់ពេលវេលានិងការប្តេជ្ញាស្រាវជ្រាវវ៉ាក់សាំងសម្រាប់មេរោគ SAR – COV - 2 ដែលត្រូវបានគេចាត់ទុកថាជាបេសកកម្មដ៏ថ្លៃថ្នូ។

ឈុតតែមនឹងត្រូវចេញជាផ្លូវការនៅថ្ងៃទី ៣១ ខែមីនា ឆ្នាំ ២០២០ ផ្គត់ផ្គង់នៅការិយាល័យប្រៃសណីយ៍ខេត្តក្រុងចំនួន ៦៣ និងផ្សព្វផ្សាយយ៉ាងទូលំទូលាយនៅ ១៩២ ប្រទេសនិងដែនដីក្រោមអង្គការសម្ព័ន្ធប្រៃសណីយ៍ពិភពលោក។

ការចេញផ្សាយយុតតែមក្នុងពេលបច្ចុប្បន្នគឺមានសារៈសំខាន់ខ្លាំងណាស់នៅក្នុងសហគមន៍ដែលបង្ហាញពីការទទួលខុសត្រូវនិងការប្តេជ្ញាចិត្តរបស់ប្រទេសវៀតណាមរួមជាមួយបណ្តាប្រទេសផ្សេងទៀតក្នុងតំបន់និងលើពិភពលោកក្នុងការរួមដៃគ្នាក្នុងការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺ Covid - 19 ៕

(ប្រែសម្រូលដោយវិច្ឆិកា)

(ប្រែសម្រូលដោយវិច្ឆិកា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

កម្ពុជា​ស្នើ​វិធីសាស្ត្រ​បី​យ៉ាង​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ព្រំដែន​ជាមួយ​ថៃ
កងទ័ពឡាវ-វៀតណាម-កម្ពុជាឯកភាពលើខ្លឹមសារសហប្រតិបត្តិការចំនួន៥
ប្រទេសថៃមានបំណងធ្វើការយ៉ាងជិតស្និទ្ធជាមួយកម្ពុជា ដើម្បីដោះស្រាយឧក្រិដ្ឋកម្មតាមអ៊ីនធឺណិត
វៀតណាម-កម្ពុជាខិតខំនាំពាណិជ្ជកម្មទ្វេភាគីឡើងដល់ ២០ពាន់លានដុល្លារ
វៀតណាមជាទីផ្សារនាំចេញធំទីពីររបស់កម្ពុជា