Trending now

ដើមទុនវិនិយោគពីបរទេសជាង២១ពាន់លានដុល្លាអាមេរិកហូរចូលមកវៀតណាម

10:12 | 27/09/2020

នាយកដ្ឋានវិនិយោគបរទេសបានចាត់ទុកថា ទោះបីជាដើមទុន FDI ចូលមកវៀតណាមមានការថយចុះបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំទៅមិញក្ដី ប៉ុន្តែក្នុងស្ថានភាពលំបាកដោយសារវិបត្តិ Covid-19 នាបច្ចុប្បន្ននេះ គឺលទ្ធផលនៃការទាក់ទាញទុន FDI របស់វៀត ណាមនៅតែខ្ពស់ជាង ប្រទេសជាច្រើនផ្សេងៗទៀត។


យោងតាមនាយកដ្ឋានវិនិយោគបរទេស (ក្រសួងផែនការនិងវិនិយោគ វៀតណាម) បានឲ្យដឹងថា គិតត្រឹមថ្ងៃទី២០ កញ្ញា ទុនចុះបញ្ជីថ្មី ទុនកែ សម្រួល និងទុនបដិភាគសម្រាប់ទិញភាគហ៊ុនរបស់វិនិយោគិនបរទេស (FDI) ចូលមកវៀតណាម សម្រេចបានចំនួនសរុប២១,២ពាន់លានដុល្លា អាមេរិក ស្មើនឹង ៨១,១%បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំទៅមិញ។ ក្នុង នោះ មានគម្រោងការណ៍ថ្មីជាង១៩០០ ត្រូវបានផ្ដល់វិញ្ញាបនបត្រចុះបញ្ជី វិនិយោគ ក្នុងដើមទុនសរុបជាង១០ពាន់លានដុល្លាអាមេរិក។

នាយកដ្ឋានវិនិយោគបរទេសបានចាត់ទុកថា ទោះបីជាដើមទុន FDI ចូលមកវៀតណាមមានការថយចុះបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំទៅមិញក្ដី ប៉ុន្តែក្នុងស្ថានភាពលំបាកដោយសារវិបត្តិ Covid-19 នាបច្ចុប្បន្ននេះ គឺលទ្ធផលនៃការទាក់ទាញទុន FDI របស់វៀតណាមនៅតែខ្ពស់ជាង ប្រទេសជាច្រើនផ្សេងៗទៀត។

នាពេលកន្លងទៅ វិនិយោគិន FDI បានបោះទុនចូលក្នុងវិស័យចំនួន ១៨នៅវៀតណាម ក្នុងនោះឈរលំដាប់ថ្នាក់ទី១គឺវិស័យឧស្សាហកម្មកែច្នៃ ផលិត ដោយទាក់ទាញបាននូវដើមទុនចំនួន៩,៩ពាន់លាន ដុល្លាអាមេរិក។ បន្ទាប់មកគឺវិស័យផលិត ចែកចាយអគ្គីសនី អាជីវកម្មអចលនទ្រព្យ និង លក់ដុំលក់រាយ។

ក្នុងរយៈពេល៩ខែកន្លងទៅ មានប្រទេសនិងតំបន់ដែនដីចំនួន១១១ បានបោះទុនចូលមកវៀតណាម។ នាំមុខគេគឺប្រទេសសឹង្ហបុរី ហើយបន្ទាប់ មកគឺកូរ៉េខាងត្បូង ចិន ជប៉ុន ថៃ ជាដើម៕

(ប្រភពព័ត៌មាន: vov)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ផ្នែកទី ២: បណ្តាញនៅពីក្រោយការវាយប្រហារនៅ Dak Lak
ផ្នែកទី ១: អំពើហិង្សាប្រឆាំងនឹងជនស៊ីវិលគឺមិនសមហេតុផលទេ
អ្នកប្រាជ្ញចិន៖ សមាជជាតិលើកទី១៤ បើកដំណាក់កាលថ្មីមួយនៅក្នុងដំណើរការកែទម្រង់ និងអភិវឌ្ឍន៍របស់ប្រទេសវៀតណាម
លោក Thomas Gass ឯកអគ្គរដ្ឋទូតស្វីស៖ ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី១៦ គឺជាឱកាសមួយដើម្បីធានាថា គោលនយោបាយ និងគំនិតផ្តួចផ្តើមទាំងអស់ត្រូវបានអនុ
ឯកអគ្គរដ្ឋទូតប៉ាគីស្ថាន Kohdayar Marri៖ វៀតណាមកំពុងដើរលើផ្លូវឆ្ពោះទៅរកភាពជោគជ័យដ៏អស្ចារ្យជាមួយនឹងស្មារតីនៃ "ការសម្រេចបាននូវភាពជោគជ័យដ៏អស្ចារ្យ"