ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិពិភាក្សាពីស្ថានការណ៍ស្តីពីបញ្ហាប្រទេសវេណេស៊ុយអេឡា

16:54 2020/05/21

យុគសម័យ - ថ្លែងមតិទៅកាន់អង្គប្រជុំ ឯកអគ្គរដ្ឋទូតលោក Dang Dinh Quy ប្រធានក្រុមបេសកកម្មអចិន្ត្រៃយ៍វៀតណាមប្រចាំនៅ អ.ស.ប បានអះអាងថាវៀតណាមបានប្រឆាំងយ៉ាងខ្លាំងចំពោះសកម្មភាពនៃការគំរាមកំហែងឬប្រើអំពើហឹង្សាដើម្បីប្រឆាំងនឹងបូរណភាពទឹកដី ឯករាជ្យភាព អធិបតេយ្យភាពនិងការជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់ប្រទេសមួយ ដោយរំលោភលើគោលការណ៍មូលដ្ឋានគ្រឹះនៃច្បាប់អន្តរជាតិនិងធម្មនុញ្ញរបស់អង្គការសហប្រជាជាតិផងដែរ។

ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិពិភាក្សាពីស្ថានការណ៍ស្តីពីបញ្ហាប្រទេសវេណេស៊ុយអេឡា
កិច្ចប្រជុំតាមប្រព័ន្ធអនឡាញនៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដែលពិភាក្សាពីស្ថានការណ៍ស្តីពីបញ្ហាប្រទេសវេណេស៊ុយអេឡា

បើយើងតាម អគ្គលេខាធិការរងនៃអង្គការសហប្រជាជាតិ លោក  Rosemary  បានឲ្យដឹងថា នាថ្ងៃទី ២០ ខែឧសភា ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានបើកកិច្ចប្រជុំតាមអនឡាញពីស្ថានការណ៍នៅវេណេស៊ុយអេឡាតាមសំណើរបស់រុស្ស៊ី បន្ទាប់ ពីវេណេស៊ុយអេឡាផ្ញើលិខិតទៅប្រធានក្រុមប្រឹក្សាសន្តិសុខដោយចោទប្រកាន់សកម្មភាពជ្រៀតចូលរបស់យោធានៅក្នុងប្រទេសនេះ។ 

យោងតាមព័ត៌មាននៅក្នុងលិខិតរបស់វេណេស៊ុយអេឡាដែលបានផ្ញើទៅកាន់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិកាលពីថ្ងៃទី ១៣ ខែឧសភា បានអោយដឹងថា      វេណេស៊ុយអេឡាបានបំផ្លាញផែនការជ្រៀតចូលដោយមានការប្រដាប់អាវុធខុសច្បាប់ទៅលើទឹកដីរបស់វេណេស៊ុយអេឡាកាលពីថ្ងៃទី ៣ និងទី ៤ ខែឧសភាហើយវេណេស៊ុយអេឡាអះអាងថាកម្លាំងនេះទទួលបានគាំទ្រពីអាមេរិកនិងកូឡុំបៀតែម្តង។ ប៉ុនុ្តសហរដ្ឋអាមេរិកនិងកូឡុំបៀសុទ្ធសឹងតែបានបដិសេធអ្វីៗដែលពាក់ព័ន្ធនឹងករណីនេះ។

 

ឯកអគ្គរដ្ឋទូតលោក Dang Dinh Quy ប្រធានក្រុមបេសកកម្មអចិន្ត្រៃយ៍វៀតណាមប្រចាំនៅ អង្គការសហប្រជាជាតិ

ថ្លែងមតិទៅកាន់អង្គប្រជុំ ឯកអគ្គរដ្ឋទូតលោក Dang Dinh Quy ប្រធានក្រុមបេសកកម្មអចិន្ត្រៃយ៍វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិបានអះអាងថាវៀតណាមបានប្រឆាំងយ៉ាងខ្លាំងចំពោះសកម្មភាពនៃការគំរាមកំហែងឬប្រើអំពើហឹង្សាដើម្បីប្រឆាំងនឹងបូរណ ភាពទឹកដី ឯករាជ្យភាព អធិបតេយ្យភាពនិងការជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់ប្រទេសមួយ ដោយរំលោភលើគោលការណ៍មូលដ្ឋានគ្រឹះនៃច្បាប់អន្តរជាតិនិងធម្មនុញ្ញរបស់អង្គការសហប្រជាជាតិផងដែរ។ 

លោកឯកអគ្គរដ្ឋទូត Dang Dinh Quy បានអំពាវនាវឱ្យភាគីនានាដែលពាក់ព័ន្ធនឹងស្ថានភាពនៅវេណេស៊ុយអេឡា គួរតែមានការអត់ធ្មត់ដោយកុំប្រើឬគំរាមកំហែងការប្រើប្រាស់អំពើហឹង្សា ដើម្បីចៀសវាងពីសកម្មភាពដែលបង្កើនភាពតានតឹង ក៏ដូចជាបង្កឱ្យមានអស្ថិរភាពនៅក្នុងប្រទេសនេះផងដែរ៕


(បកប្រែដោយ ហេងវុធ្ធី)
(ប្រភពព័ត៌មាន: baotintuc.vn)
;

ព័ត៌មានទាក់ទិនផ្សេងៗ:

មតិយោបល់របស់មិត្តអ្នកអាន
ឈ្មោះ :
អ៊ីមែល :
យោបល់របស់លោកអ្នក:
   
 
 
 
 
   
Mobile
TieuDe
លេខកូដសុវត្ថិភាព:  
ផ្ញើ
  Hiển thị    kết quả / trang
Không tìm thấy bản ghi nào
Scroll