យុគសម័យ - ពិធីបុណ្យប្រាសាទព្រះម៉ែ Panagar ឆ្នាំ ២០១៩ បានប្រារព្ធធ្វើឡើង នាថ្ងៃទី ២៥ ខែមេសា (ពោលគឺថ្ងៃទី២១ ខែទី៣ តាមច័ន្ទគតិ) នៅទីក្រុង Nha Trang (ខេត្ត Khanh Hoa)។
នៅខាងមុខមណ្ឌលកេរដំណែលប្រាសាទព្រះម៉ែ Panagar (រូបថតៈ TTXVN)
ពិធីបុណ្យនេះត្រូវបានប្រារព្ធធ្វើឡើងជាប្រចាំឆ្នាំ ដើម្បីសម្ដែងនូវការដឹងព្រះគុណចំពោះព្រះម៉ែ Thien Y A Na ជាព្រះម៉ែម្នាក់ដែលបានបង្រៀនឲ្យប្រជាជនដាំដុះ ចិញ្ចឹមសត្វ និងត្បាញក្រណាត់។ ពិធីបុណ្យនេះ គឺពោរពេញទៅដោយសកម្មភាពមានលក្ខណៈពិសេសរបស់ជនរួមជាតិ Cham ផងដែរ។
ក្នុងរយៈពេលដែលប្រព្រឹត្តទៅនូវពិធីបុណ្យនេះ ភ្ញៀវទេសចរជាច្រើនបានធ្វើធម្មយាត្រាពីខេត្ត Khanh Hoa និងបណ្តាខេត្តដូចជា Ninh Thuan, Binh Thuan, Gia Lai, Phu Yen និងទីក្រុង Da Nang ចូលទៅកាន់ប៉មធំមួយនៃមណ្ឌកេរដំណែលប្រាសាទព្រះម៉ែ ដើម្បីប្រគេនគ្រឿងដង្វាយ ថ្វាយព្រះម៉ែ Thien Y A Na។
ក្រៅពីពិធីបុណ្យជំនឿនានា សកម្មភាពវប្បធម៌ជាច្រើនក៏បានប្រព្រឹត្តទៅផងដែរ ដូចជាការសំដែងសិល្បៈ Tuong, របាំ Cham, ការសម្តែងតម្បាញក្រណាត់ និងធ្វើគ្រឿងភាជន៍តាមបែបប្រពៃណី ដើម្បីលើកតម្កើងនូវគុណតម្លៃនៃជីវភាពខាងស្មារតីរបស់ជនរួមជាតិជនជាតិ Cham និយាយដោយឡែក និងជនជាតិភាគតិចនៅតំបន់ភាគកណ្តាលប៉ែកខាងត្បូងរបស់វៀតណាមនិយាយរួម។ ទន្ទឹមនឹងនេះគឺរំលឹកដល់ព្រះគុណ ចំពោះការបង្រៀនរបស់ព្រះម៉ែ Thien Y A Na ផងដែរ។
សូមអញ្ជើញប្រិយមិត្តទស្សនានូវសោភ័ណ្ឌភាពដ៏ស្រស់ស្អាតរបស់ប្រាសាទព្រះម៉ែ Panagar៖
(ប្រភព៖ dichoinhatrang.com)
មណ្ឌលកេរដំណែលប្រាសាទព្រះម៉ែ Panagar ស្ថិតនៅលើភ្នំ Cu Lao ដែលមានទីតាំងស្ថិតនៅជាប់នឹងទន្លេ Cai នៃសង្កាត់ Vinh Phuoc ទីក្រុង Nha Trang ដែលត្រូវបានសាងសង់ឡើងតាមស្ថាបត្យកម្មពិសេសនៃជនជាតិ Cham ហើយមានអាយុកាលជាង ១.២០០ ឆ្នាំមកហើយ។ ប្រាសាទនេះត្រូវបានរដ្ឋទទួលស្គាល់ជាបេតិកភ័ណ្ឌប្រវត្តិសាស្ត្រជាតិនៅឆ្នាំ ១៩៧៩ ហើយពិធីបុណ្យប្រាសាទ Ponagar ត្រូវបានក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ដាក់បញ្ចូលទៅក្នុងបេតិកភណ្ឌអរូបីយជាតិ នៅចុងឆ្នាំ ២០១២៕ |
(សរុបព័ត៌មាន ដោយ ស្រីព្រេជ)
មតិពីមិត្តអ្នកអាន