សាខាសមាគមខ្មែរ-វៀតណាមនៅកម្ពុជាទទួលសេចក្តីសម្រចចិត្តជាផ្លូវការ

22:58 2018/06/16

យុគសម័យ - នាពេលរសៀលថ្ងៃទី១៦មិថុនា នៅរាធានីភ្នំពេញ សមាគមខ្មែរ-វៀតណាមនៅកម្ពុជាបានរៀបចំពិធីប្រគល់សេចក្តីសម្រេចចិត្ត លក្ខន្តិកៈនិងត្រាថ្មីសម្រាប់សាខាសមាគមខ្មែរ-វៀតណាមតាមបណ្តាខេត្ត ក្រុងរបស់កម្ពុជា។

សាខាសមាគមខ្មែរ-វៀតណាមនៅកម្ពុជាទទួលសេចក្តីសម្រចចិត្តជាផ្លូវការ
ប្រធានសមាគមខ្មែរ-វៀតណាម លោក Chau Van Chi ប្រគល់ត្រានិងលក្ខន្តិកៈដល់សមាជិកសាខាតាមខេត្ត ក្រុងនានា (រូបថតៈ VOV)

 

បន្ទាប់ពីទទួលបានសេចក្តីសម្រេចចិត្តចុះឈ្មោះក្នុងបញ្ជីឈ្មោះសមាគមនៅក្រសួងមហាផ្ទៃកម្ពុជា សមាគមខ្មែរ-វៀត ណាម បានរៀបចំពិធីប្រគល់សេចក្តីសម្រេចចិត្ត លក្ខន្តិកៈនិងត្រាថ្មីសម្រាប់សាខាសមាគមខ្មែរ-វៀតណាមចំនួន២៥ទូទាំងខេត្ត ក្រុងរបស់កម្ពុជា។

អញ្ជើញចូលរួមក្នុងពិធីមានវត្តមានឯកអគ្គរដ្ឋទូតកម្ពុជាប្រចាំនៅវៀតណាម លោក Vu Quang Minh ថ្នាក់ដឹកនាំសមាគមខ្មែរ-វៀតណាមនៅកម្ពុជា ថ្នាក់ដឹកនាំសាខាសមាគមខ្មែរ-វៀតណាមតាមខេត្ត ក្រុងនានារបស់កម្ពុជា រួមទាំងសមាជិកសមាគមនិងបងប្អូនអាណិកជនដែលកំពុងរស់នៅកម្ពុជា។

តំណាងសហគមន៍ជនវៀតណាមដែលកំពុងរស់នៅកម្ពុជា លោក Chau Van Chi ប្រធានសមាគមខ្មែរ-វៀតណាមនៅកម្ពុជាបានឲ្យដឹងថា ការដែលសមាគមខ្មែរ-វៀតណាមនៅកម្ពុជាក៏ដូចជាសាខាសមាគមតាមខេត្ត ក្រុងទទួលបានសេចក្តីសម្រេចចិត្ត លក្ខន្តិកៈនិងត្រាធ្វើសកម្មភាពថ្មីដោយរដ្ឋាភិបាលកម្ពុជាទទួលស្គាល់នោះជាបំណងប្រាថ្នាដែលបងប្អូនទន្ទឹងរងចាំតាំងពីយូរណាស់មកហើយ។

ប្រការនេះក៏បានជួយបង្កលក្ខណៈងាយស្រួលជាងសម្រាប់សមាគមក្នុងសកម្មភាពបម្រើសហគមន៍ ជួយបងប្អូនអាណិក ជនវៀតណាមស្ថិរភាពជីវភាពរស់នៅនិងសម្របខ្លួនល្អជាងទៅក្នុងសង្គមខ្មែរ។

អញ្ជើញថ្លែងមតិក្នុងពិធី ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅកម្ពុជា លោក Vu Quang Minh បានអះអាងថា សហគមន៍ជនវៀតណាមនៅកម្ពុជាជាផ្នែកមួយមិនអាចបំបែកចេញសម្រាប់ប្រជាជននិងប្រជាជាតិវៀតណាមឡើយ។ ប្រ ការនេះនឹងជួយបង្កលក្ខណៈងាយស្រួកសម្រាប់សមាគមដំណើរសកម្មភាព បង្កើតគ្រឹះសាមគ្គីទូលំទូលាយសម្រាប់បងប្អូនខ្មែរដើមកំណើតវៀតណាមនៅកម្ពុជា។ ទន្ទឹមជាមួយគ្នានោះ ក៏បង្កើតឡើងសមភាពជាមួយសមាគមនានា ហើយឋានៈរបស់សមាគមក៏ត្រូវបានទទួលស្គាល់តាមច្បាប់ថ្មីរបស់ព្រះរាជាណាចក្រកម្ពុជា៕

 

(យោងតាម vov.vn ប្រែសម្រួលដោយស្រីពេជ្រ)
;

ព័ត៌មានទាក់ទិនផ្សេងៗ:

មតិយោបល់របស់មិត្តអ្នកអាន
ឈ្មោះ :
អ៊ីមែល :
យោបល់របស់លោកអ្នក:
   
 
 
 
 
   
Mobile
TieuDe
លេខកូដសុវត្ថិភាព:  
ផ្ញើ
  Hiển thị    kết quả / trang
Không tìm thấy bản ghi nào
ព័ត៌មាន​អាន​ច្រើន​ជាង​គេ៖
Scroll