កាសែតអន្តរជាតិបានកោតសរសើរចំពោះវិធីដែលប្រទេសវៀតណាមទប់ទល់នឹងជំងឺ Covid-19 ដោយធនធានមានកំណត់

18:08 2020/03/31

យុគសម័យ - ក្នុងបរិបទដែលជំងឺ Covid-19 កំពុងរីករាលដាលពាសពេញពិភពលោក វៀតណាមបានលេចចេញជាចំណុចភ្លឺមួយអំពីវិធីដើម្បិទប់ទល់ជំងឺរាតត្បាតដោយធនធានមានកំណត់។

កាសែតអន្តរជាតិបានកោតសរសើរចំពោះវិធីដែលប្រទេសវៀតណាមទប់ទល់នឹងជំងឺ Covid-19 ដោយធនធានមានកំណត់
កាសែតអន្តរជាតិបានកោតសរសើរចំពោះវិធីដែលប្រទេសវៀតណាមទប់ទល់នឹងជំងឺ Covid-19 ដោយធនធានមានកំណត់។

គេហទំព័រនៃវេទិកាសេដ្ឋកិច្ចពិភពលោក (WEF) នៅថ្ងៃទី ៣០ ខែមីនា បានចុះផ្សាយអត្ថបទរបស់អ្នកកាសែតអង់គ្លេសឈ្មោះ Sean Fleming ដែលមានចំណងជើងថា “វៀតណាមបង្ហាថាអាចទប់ទល់នឹងជំងឺ Covid-19 ដោយធនធានមានកំណត់” ។

យោងតាមអ្នកនិពន្ធនៃអត្ថបទនេះ រហូតមកដល់ពេលនេះវៀតណាមមិនទាន់មានអ្នកស្លាប់ដោយសារជំងឺរាតត្បាតទេ។ អ្នកនិពន្ធឆ្ងល់ថា តើប្រទេសមួយដែលមានធនធានមានកំរិតអាចប្រឈមមុខនឹងការរីករាលដាលនៃជំងឺរាតត្បាតសកលដែលនឹងបណ្តាលឱ្យប្រទេសជឿនលឿនចូលទៅក្នុងវិបត្តិយ៉ាងដូចម្តេច?

អ្នកកាសែត Sean Fleming បានសរសេរថា ក្នុងបរិបទនេះ ប្រទេសវៀតណាមលេចធ្លោជាចំណុចភ្លឺមួយស្តីពីវិធីដើម្បីទប់ទល់ជំងឺរាតត្បាត ដោយធនធានមានកំណត់។ ប្រទេសវៀតណាមបានបញ្ជាក់ពីករណីឆ្លង Covid-19 ចំនួន ២០៤ ករណី។ មិនដូចបណ្តាប្រទេសអ្នកមាននៅអាស៊ីផ្សេងទៀត ប្រទេសវៀតណាមមិនអាចធ្វើការតេសី្តទ្រង់ទ្រាយធំបានទេ។ ឧទាហរណ៍ប្រទេសកូរ៉េខាងត្បូងបានធ្វើតេស្តីមនុស្សចំនួន ៣៣៨.០០០ នាក់។ នៅប្រទេសវៀតណាមចំនួនអ្នកបានធ្វើតេស្តីមានតែ ១៥.៦៣៧ នាក់ប៉ុណ្ណោះ (គិតត្រឹមថ្ងៃទី ២០ ខែមីនា) ។ ប៉ុន្តែដោយផ្តោតលើវិធានការដែលស្ថិតក្នុងការគ្រប់គ្រងរបស់ខ្លួនប្រទេសនេះទទួលបានការកោតសរសើរពីសហគមន៍អន្តរជាតិ។

កិច្ចប្រឹងប្រែងសកម្មរបស់វៀតណាមធ្វើឡើងក្នុងបរិបទដែលប្រទេសនេះបានឆ្លងកាត់ការកែលម្អគុណភាពនៃជីវិតក្នុងរយៈពេលជាង ២ ទសវត្សកន្លងមក។ ចាប់ពីឆ្នាំ ២០០២-២០១៨ ការផ្លាស់ប្តូរសេដ្ឋកិច្ចបានជួយជំរុញប្រជាជនវៀតណាមជាង ៤៥ លាននាក់ចេញពីភាពក្រីក្រ។ ផលិតផលក្នុងស្រុកសរុប (GDP) សសម្រាប់មនុស្សម្នាក់ៗបានកើនឡើងជាងទ្វេដង ឈានដល់ជាង ២៥០០ ដុល្លារក្នុងឆ្នាំ ២០១៨ អត្រាកំណើនផលិតផលក្នុងស្រុកសរុបចំនួន ៧,១% ។ សុខភាពជាតិក៏មានភាពប្រសើរឡើងដែរ - អាយុកាលមធ្យមបានកើនឡើងពី ៧១ (១៩៩០) ដល់ ៧៦ (ឆ្នាំ ២០១៥) ។

ប្រព័ន្ធថែទាំសុខភាពរបស់ប្រទេសវៀតណាមក៏កំពុងត្រូវបានធ្វើឱ្យប្រសើរឡើងដែរប៉ុន្តែនៅមានកិច្ចការជាច្រើនដែលត្រូវធ្វើ។ នៅប្រទេសវៀតណាមមានគ្រូពេទ្យប្រហែលជា ៨ នាក់ក្នុង ១ ម៉ឺននាក់។ ប្រទេសអ៊ីតាលីនិងអេស្បាញទាំងពីរមានវេជ្ជបណ្ឌិតចំនួន ៤១ នាក់ក្នុង ១ ម៉ឺននាក់អាមេរិកមាន ២៦ នាក់និងចិនមាន ១៨ នាក់។

វិធានការរបស់វៀតណាមដើម្បីទប់ទល់នឹងជំងឺ Covid-19 ត្រូវបានអនុវត្តរួមទាំងការដាក់ឲ្យនៅដាច់ពីគេក្នុងរយៈពេល ១៤ ថ្ងៃដែលចាំបាច់សម្រាប់ប្រជាជនទាំងអស់ដែលចូលប្រទេសវៀតណាមនិងការលុបចោលជើងហោះហើរបរទេសទាំងអស់។ ប្រទេសវៀតណាមក៏ដាក់អ្នកផ្ទុកមេរោគឲ្យនៅដាច់ពីគេនិងតាមដានអ្នកដែលបានទាក់ទងជាមួយអ្នកឆ្លង។

ប្រទេសវៀតណាមធ្វើការសម្រេចចិត្តយ៉ាងរហ័សនិងចេញសេចក្តីសម្រេចចិត្តទាន់ពេលវាលា។ ក្រៅពីនេះប្រទេសវៀតណាមក៏មានការគ្រប់គ្រងមនុស្សយ៉ាងខ្លាំងផងដែរ។ ប្រភពក្លែងក្លាយនិងព័ត៌មានមិនពិតអំពីការរីករាលដាលនៃ Covid-19 គឺប្រឈមនឹងការផាកពិន័យមនុស្សប្រហែល ៨០០ នាក់ត្រូវបានពិន័យដោយសារហេតុផលនេះ។

អ្នកនិពន្ធបានកត់សម្គាល់ថាដោយមានធនធានមានកំណត់វៀតណាមហាក់ដូចជាកំពុងស្ថិតនៅលើផ្លូវត្រូវដើម្បីបង្ការនិងប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-19៕

(ប្រែសម្រូលដោយវិច្ឆិកា)
;

ព័ត៌មានទាក់ទិនផ្សេងៗ:

មតិយោបល់របស់មិត្តអ្នកអាន
ឈ្មោះ :
អ៊ីមែល :
យោបល់របស់លោកអ្នក:
   
 
 
 
 
   
Mobile
TieuDe
លេខកូដសុវត្ថិភាព:  
ផ្ញើ
  Hiển thị    kết quả / trang
Không tìm thấy bản ghi nào
ព័ត៌មាន​អាន​ច្រើន​ជាង​គេ៖
Scroll