បង្កើតមូលនិធិមនុស្សធម៌ដើម្បីជួយឧបត្ថម្ភដល់ប្រជាជនដើមកំណើតវៀតណាមនៅតំបន់បឹងទន្លេសាប

18:21 2020/10/18

គិតត្រឹមពេលនេះ បណ្ដាសហគ្រាស សប្បុរសជនវៀតណាមនិងកម្ពុជាបានជួយឧបត្ថម្ភជាសាច់ប្រាក់ចំនួន២៧.០៥០ដុល្លាអាមេរិកនិងអង្ករចំនួន២តោន។

បង្កើតមូលនិធិមនុស្សធម៌ដើម្បីជួយឧបត្ថម្ភដល់ប្រជាជនដើមកំណើតវៀតណាមនៅតំបន់បឹងទន្លេសាប
យោងតាមសេចក្ដីជូនដំណឹងពីអាជ្ញាធរខេត្តកំពង់ឆ្នាំងបានឲ្យដឹងថា ប្រជាជនដើមកំណើតវៀតណាមប្រមាណ ៥០០គ្រួសារជាមួយនឹងមនុស្សចំនួន១៤៧១នាក់ដែលកំពុងរស់នៅក្នុងផ្ទះបណ្ដែតឬទូកលើផ្ទៃបឹងទន្លេសាប (ទីក្រុងកំពង់ឆ្នាំង) នឹងត្រូវផ្លាស់ទីលំនៅឡើងដីគោកក្នុងខែតុលានេះតែម្ដង។ (រូបថត៖ TTXVN)

ដោយស្មារតីដើម្បីសហគមន៍ “ស្លឹកមិនរហែកជួយស្លឹករហែក” នាថ្ងៃទី១៧ តុលា ស្ថានទូតវៀតណាមប្រចាំនៅកម្ពុជានិងក្លឹបធុរកិច្ចវៀតណាមនៅកម្ពុជា (VBCC) បានបង្កើតមូលនិធិមនុស្សធម៌ក្នុងគោលបំណងរៃអង្គាសទឹកប្រាក់ជួយដល់ប្រជាជនដើមកំណើតវៀតណាមនៅតំបន់បឹងទន្លេសាប ដែលត្រូវផ្លាស់ទីលំនៅឡើងដីគោក។ គិតត្រឹមពេលនេះ បណ្ដាសហគ្រាស សប្បុរសជនវៀតណាមនិងកម្ពុជាបានជួយឧបត្ថម្ភជាសាច់ប្រាក់ចំនួន២៧.០៥០ដុល្លាអាមេរិកនិងអង្ករចំនួន២តោន។

យោងតាមសេចក្ដីជូនដំណឹងពីអាជ្ញាធរខេត្តកំពង់ឆ្នាំងបានឲ្យដឹងថា ប្រជាជនដើមកំណើតវៀតណាមប្រមាណ ៥០០គ្រួសារជាមួយនឹងមនុស្សចំនួន១៤៧១នាក់ដែលកំពុងរស់នៅក្នុងផ្ទះបណ្ដែតឬទូកលើផ្ទៃបឹងទន្លេសាប (ទីក្រុងកំពង់ឆ្នាំង) នឹងត្រូវផ្លាស់ទីលំនៅឡើងដីគោកក្នុងខែតុលានេះតែម្ដង។ ហើយមនុស្សដែលត្រូវផ្លាស់ទីលំនៅ នឹងត្រូវតែជួលដីលំនៅដ្ឋាន ដឹកឥវ៉ាន់និងសាងសង់ផ្ទះឡើងវិញដោយខ្លួនឯង។

ស្ថានទូតវៀតណាមនិងសមាគមន៍ខ្មែរ-វៀតណាមប្រចាំនៅកម្ពុជាបានអំពាវនាវឲ្យប្រមូលប្រភពធនធាន ពីសហគមន៍នៅកម្ពុជា ដើម្បីជួយដល់ប្រជាជនជំនះពុះពារលើការលំបាក ធ្វើឲ្យជីវភាពរស់នៅមានស្ថិរភាព ជាពិសេសគឺក្នុងបរិបទដែលកម្ពុជាមានភ្ញៀងនិងទឹកជំនន់អស់រយៈពេល២សប្ដាហ៍មក។ ដំបូងបង្អស់ ការងារជួយឧបត្ថម្ភប្រជាជននឹងផ្ដល់អាទិភាពដល់ការជួលរថយន្តដឹកឥវ៉ាន់ សម្ភារៈសាងសង់ផ្ទះទៅកាន់តំបន់តាំងទីលំនៅថ្មី ធានាស្បៀងអាហារ កែលម្អបរិយាកាសរស់នៅនៃតំបន់តាំងទីលំនៅថ្មី ជាពិសេសគឺទឹកស្អាត បង្គន់ ហើយផ្លាស់ប្ដូរអាជីពជាបណ្ដើរៗសម្រាប់ប្រជាជនដែលត្រូវផ្លាស់ទីលំនៅ៕

(តាម​ VOV)
;

ព័ត៌មានទាក់ទិនផ្សេងៗ:

មតិយោបល់របស់មិត្តអ្នកអាន
ឈ្មោះ :
អ៊ីមែល :
យោបល់របស់លោកអ្នក:
   
 
 
 
 
   
Mobile
TieuDe
លេខកូដសុវត្ថិភាព:  
ផ្ញើ
  Hiển thị    kết quả / trang
Không tìm thấy bản ghi nào
ព័ត៌មាន​អាន​ច្រើន​ជាង​គេ៖
Scroll