Trending now

ការប្រកួតបាល់ទាត់មិត្តភាពសំដៅជួយបងប្អូនមានដើមកំណើ់តវៀតណាមដែលកំពុងជួបការលំបាកនៅខេត្តកំពង់ឆ្នាំង

13:15 | 17/10/2020 (យោងតាមស្ថានទូតវៀតណាមប្រចាំកម្ពុជា)

នៅពេលរសៀលថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០ ស្ថានឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅប្រទេសកម្ពុជាបានសហការជាមួយនិងក្លឹបធុរកិច្ចវៀតណាមនៅកម្ពុជា (VBCC) រៀបចំការប្រកួតបាល់ទាត់មិត្តភាពរវាងក្រុមបាល់ទាត់ U38 របស់ស្ថានទូតជាមួយនឹងក្រុមបាល់ទាត់ U38 របស់ VBCC ក្នុងគោលបំណងបង្កើ់តមូលនីធិមនុស្សធម៌ដើម្បីជួយដល់៥០០គ្រួសារដែលមានសមាជិក១,៤៧១នាក់ជាបងប្អូនមានដើមកំណើ់តវៀតណាមដែលកំពុងជួបការលំបាកក្នុងដំណាក់កាលផ្លាស់ទីលំនៅពីផ្ទៃទឹកឡើងដីគោកនៅខេត្តកំពង់ឆ្នាំង។

ការប្រកួតបាល់ទាត់មិត្តភាពសំដៅជួយបងប្អូនមានដើមកំណើ់តវៀតណាមដែលកំពុងជួបការលំបាកនៅខេត្តកំពង់ឆ្នាំង

អញ្ជើញចូលរួមកម្មវិធីមានវត្តមានរបស់ ឯកឧត្តម វ៉ូ ក្វាងមិញ ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពវៀតណាមប្រចាំនៅប្រទេសកម្ពុជា; តំណាងសមាគមខ្មែរ-វៀតណាមនៅកម្ពុជា; តំណាងក្រុមហ៊ុនវៀតណាមជាច្រើនដែលកំពុងវិនិយោគនៅកម្ពជា។

គិតដល់ត្រឹមពេលនេះ គណៈកម្មការរៀបចំកម្មវិធីបានទទួលការរួមចំណែកនិងជួយឧបត្ថម្ភពីសហគ្រាសជាច្រើនដូចជា MGN bank, Agribank, Metfone, MB bank, Angkormilk, Farax, Hoa Sen,...ព្រមទាំងសប្បុរសជនមួយចំនួនទៀតដែលមានសាច់ប្រាក់សរុប២៤,៦៥០ដុល្លារអាមេរិកនិងអង្ករចំនួន២តោន។

គណៈកម្មការរៀបចំកម្មវិធីបានសម្តែងនូវក្តីសង្ឃឹមថានឹងបន្តទទួលបានការជួយគាំទ្រពីស្ថាប័ននិងបុគ្គលផ្សេងទៀតដើម្បីជួយសម្រួលដល់ការបន្លាស់ទីរបស់បងប្អូនមានដើមកំណើតវៀតណាមដែលកំពុងជួបការលំបាកតាមស្មារតីប្រពៃណីដ៏ល្អរបស់ជនជាតិវៀតណាមគឺ “ស្លឹកមិនរហែកជួយស្លឹករហែក ស្លឹករហែកតិចជួយស្លឹករហែកច្រើន”។

រាល់ការជួបឧបត្ថម្ភសូមទាក់ទងតាមលេខទូរស័ព្ទ៖ 0974798888៕


(យោងតាមស្ថានទូតវៀតណាមប្រចាំកម្ពុជា)

(យោងតាមស្ថានទូតវៀតណាមប្រចាំកម្ពុជា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ផ្សព្វផ្សាយផលិតផលវៀតណាមតាមរយៈស្ពានវប្បធម៌សហគមន៍
វៀតណាមតែងតែតស៊ូមតិដើម្បីលើកកម្ពស់ និងការពារសិទ្ធិមនុស្ស
ដោយអនុវត្តតាមអនុសាសន៍របស់ EC តំបន់ជាច្រើនកំពុងពន្លឿនការលុបបំបាត់ "កាតលឿង" នៃ IUU
សារព័ត៌មានអន្តរជាតិបានផ្តល់ការវាយតម្លៃវិជ្ជមានអំពីការរៀបចំរចនាសម្ព័ន្ធថ្នាក់ដឹកនាំសំខាន់ៗរបស់វៀតណាម
វៀតណាម និងកម្ពុជា មានទំនុកចិត្តថា នឹងសម្រេចបាននូវសមិទ្ធផលដ៏ទូលំទូលាយមួយ ក្នុងទំនាក់ទំនងទ្វេភាគី