Trending now

ការបញ្ចូនអដ្ឋិធាតុយុទ្ធជនស្មគ្រចិត្តវៀតណាមដែលពលីនៅកម្ពុជា

20:51 | 21/05/2018 (ដោយ ស្រីពេជ្រ)

យុគសម័យ - នារសៀលថ្ងៃទី១៦ខែឧសភានៅឈាបនដ្ឋានយុទ្ធជនពលីខេត្ត Dak Laខេត្ត Dak Lak បានរៀបចំពិធីរំលឹកវិញ្ញាណក្ខ័ន្ធនិងបញ្ចុះអដ្ឋធាតុយុទ្ធជនពលីស្ម័គ្រចិត្តវៀតណាមនិងជំនាញការវៀតណាមដែលពលីកម្មនៅសមរភូមិកម្ពុជា។

អដ្ឋិធាតុរបស់យុទ្ធជនពលីបានបញ្ចុះនៅឈាបនដ្ឋាន Dak Lak (រូបថតៈ TTXVN)


នៅពិធីរំលឹកវិញ្ញាណក្ខ័ន្ធ អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត Dak Lak លោកស្រី H’Yim Kđok បានឲ្យដឹងថា ក្រោយរយៈពេល៧ខែក្នុងឆ្នាំ២០១៧-២០១៨ (ពោលគឺពីខែវិច្ឆិកាដល់ខែឧសភា) ក្រុម K51 (បញ្ជាការដ្ឋានយោធាខេត្ត Dak Lak) បានជំនះពុះពារ ស្វែងរក ប្រមូលផ្តុំនិងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុយុទ្ធជនពលី កងទ័ពស្មគ្រចិត្តនិងជំនាញការវៀតណាម ពលីកម្មនៅសមរភូមិខេត្តមណ្ឌលគិរីនៃព្រះរាជាណាចក្រកម្ពុជា (ទាំងអស់នេះមិនទាន់ស្គាល់ឈ្មោះក្នុងនោះមានអដ្ឋិធាតុមួយជាស្រ្តី)។

ក្នុងបរិយាកាសនេះ តំណាងទាំងអស់និងប្រជាជនបានគោរពដាក់កម្រងផ្កា អុជធូបរំលឹកវិញ្ញាណក្ខ័ន្ធ និងសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះយុទ្ធជនដែលពលីសាច់ស្រស់ឈាមស្រស់ដើម្បីបុព្វហេតុអន្តរជាតិដ៏ខ្ពុងខ្ពស់។

យុទ្ធជ័យរបស់យុទ្ធជនពលីបានរួមចំណែកធ្វើឲ្យទំព័រប្រវត្តិសាស្ត្ររបស់ប្រទេសទាំងពីរកាន់តែត្រចះត្រចង់។ បន្ទាប់ពីពិធីរំលឹកវិញ្ញាណក្ខ័ន្ធមក អដ្ឋិធាតុយុទ្ធជនពលីបានបញ្ចូនទៅបញ្ចុះក្នុងឈាបនដ្ឋានយុទ្ធជនពលីរបស់ខេត្ត។

សូមគូសបញ្ជាក់ថា អស់រយៈពេល១៧ឆ្នាំ ក្រុម K51 ប្រមូលផ្តុំបានអដ្ឋិធាតុយុទ្ធជនពលីស្ម័គ្រចិត្តនិងជំនាញការវៀតណាមចំនួន៦៥២រូប ដែលពលីកម្មនៅសមរភូមិកម្ពុជា ធ្វើមាតុភូមិនិវត្តន៍៕

(ដោយ ស្រីពេជ្រ)

(ដោយ ស្រីពេជ្រ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ត្រូវមានភាពម៉ឺងម៉ាត់ រហ័សរហួន និងម៉ឺងម៉ាត់ជាងមុន ក្នុងការប្រកាសសង្គ្រាមប្រឆាំងនឹងការនេសាទខុសច្បាប់ និងខុសច្បាប់ (IUU)
ពិនិត្យ និងត្រួតពិនិត្យការងារប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ (IUU) នៅទីក្រុងហូជីមិញ
ខេត្តនិញប៊ិញបានចល័តកម្លាំងដើម្បីប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ (IUU) ដោយត្រៀមខ្លួនសម្រាប់ការត្រួតពិនិត្យ EC លើកទី ៥
នាវានេសាទ 100% ត្រូវបានចុះបញ្ជីនៅលើ VNFishbase
វឌ្ឍនភាពគួរឱ្យកត់សម្គាល់ត្រូវបានធ្វើឡើងក្នុងការផ្លាស់ប្តូរការយល់ឃើញរបស់អ្នកនេសាទអំពីការនេសាទខុសច្បាប់ មិនបានរាយការណ៍ និងមិនមានការគ្រប់គ្រង (IUU)