ការធ្វើដំណើរដោយមិនចេះនឿយហត់របស់ក្រុម K93 ដែលជាក្រុមជីកគាស់និងប្រមូលអដ្ឋិធាតុយុទ្ធជនពលី

23:13 2020/07/29

យុគសម័យ - អស់រយៈពេលជិត ២០ ឆ្នាំមកហើយ ក្រុម K93 ដែលជាក្រុមទទួលបន្ទុកក្នុងការស្វែងរក ជីកគាស់ ប្រមូលនិងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាមដែលបានពលីជីវិតក្នុងអំឡុងសង្គ្រាមនៅកម្ពុជានិងនៅក្នុងស្រុក។ ក្រុមនេះ កំពុងរុករកទាំងយប់ទាំងថ្ងៃដើម្បីប្រមូលនិងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុយុទ្ធជនពលីដែលបានពលីជីវិតនៅលើទឹកដីកម្ពុជា ហើយឆាប់ៗនេះធ្វើមាតុភូមិនិវត្ត និងបញ្ចុះអដ្ឋិធាតុរបស់យុទ្ធជនទាំងនោះក្រោមដីនៃស្រុកកំណើត។

ការធ្វើដំណើរដោយមិនចេះនឿយហត់របស់ក្រុម K93 ដែលជាក្រុមជីកគាស់និងប្រមូលអដ្ឋិធាតុយុទ្ធជនពលី

រាល់ពេលទទួលបានព័ត៌មានអំពីអដ្ឋិធាតុយុទ្ធជនពលីសមាជិក​នៃក្រុមនេះមិនបាន​គិតគូរពីការលំបាក​ ជំនះ​និងឆ្លងកាត់​ភូមិសាស្ត្រមិន​រាបស្មើប្រកបដោយគ្រោះថ្នាក់ទេ។ ការធ្វើដំណើរ​ដោយ​ស្ងៀម​ស្ងាត់​និងមិនចេះនឿយហត់រ​ប​ស់​ពួកគេបានធឆ្លងកាត់ព្រៃនិងទឹកជ្រោះរាប់រយដងក្នុងដំណើរដ៏វែងឆ្ងាយនៃការប្រមូលអដ្ឋិធាតុ។

នាយទាហាននិងយុទ្ធជននៃក្រុម K93 បានបញ្ជូន​អដ្ឋិធាតុ​កងទ័ព​ស្ម័គ្រចិត្តវៀតណាម បានពលីក្នុងសង្គ្រាមនៅកម្ពុជានិងក្នុងប្រទេស​ដែល​​បាន​បញ្ចុះអដ្ឋិធាតុ​ នៅឯទីបញ្ចុះសព​យុទ្ធជនពលី Doc Ba Dac ឃុំ Thoi Son ស្រុក Tinh Bien។ (រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម)

កាតព្វកិច្ចពិសិដ្ឋ

លោកវរសេនីយ៍ឯក Nguyen Quoc Thong  ប្រធានក្រុម K93 បាននិយាយថា ក្រុម K93 ត្រូវបានបង្កើតឡើងនៅថ្ងៃទី ២៣ ខែវិច្ឆិកាឆ្នាំ ២០០០ ចំណុះបញ្ជាការដ្ឋានយោធាខេត្ត An Giang។ អស់រយៈពេលជិត ២០ ឆ្នាំមកហើយ ក្រុម K93 បានរកឃើញ និងប្រមូលនិងធ្វើមាតុភូមិ​និវត្តន៍អដ្ឋិធាតុចំនួនជាង ៣.១០០ របស់កងស្ម័គ្រចិត្តវៀតណាម​ដែលបានពលីជីវិតក្នុងអំឡុង​ពេលសង្គ្រាម​នៅកម្ពុជានិងក្នុងប្រទេស រួមទាំងអដ្ឋិធាតុចំនួន ៣៤៧ របស់យុទ្ធជនពលី​ដែល​ទទួលបាន​ព័ត៌មាន។

លោកវរសេនីយ៍ឯក Nguyen Quoc Thong  បានមានប្រសាសន៍ថា​ដំណើរការស្វែងរកនិងប្រមូលអដ្ឋិធាតុយុទ្ធជនពលី​ នៅរដូវប្រាំង ២០១៩-២០២០ ការវិវត្តស្មុគស្មាញ​នៃការរីករាលដាល​នៃជំងឺ​ឆ្លង​ COVID-19 ដូច្នេះចាប់ពីដើមឆ្នាំ ២០២០ ក្រុម K93 បានផ្តល់​អាទិភាព​ដល់ការស្វែងរកអដ្ឋិធាតុរបស់យុទ្ធជនពលីក្នុងប្រទេស។ តាមនោះ បានរកឃើញ​និងប្រមូលអដ្ឋិធាតុ​ចំនួន ៦៣របស់កងទ័ព​ស្ម័គ្រចិត្ត​វៀតណាម​ដែលពលីជីវិតក្នុងកំឡុងពេលសង្គ្រាម​នៅកម្ពុជា​និងនៅខេត្ត An Giang។ ក្នុងនោះមានអដ្ឋិធាតុចំនួន ៣០​ក្នុងខេត្តតាកែវនិងខេត្តកំពង់ស្ពឺ (នៃព្រះរាជាណាចក្រកម្ពុជា) អដ្ឋិធាតុ​ចំនួន ៣៣ កប់ក្នុងស្រុក Tri Ton ស្រុក​Tinh Bien ខេត្ត An Giang (វៀតណាម) ។

លោកវរសេនីយ៍ឯក Nguyen Quoc Thong  មានការព្រួយបារម្ភថា​​ប្រទេសមានសន្តិភាព​ ហើយប្រជាជនមានជីវភាបសុខដុមរមនា​នាបច្ចុប្បន្នេះ អាស្រ័យទៅលើ​ការលះបង់សាច់ឈាមជំនាន់មុន ៗ ដែរ។ ដូច្នេះការស្វែងរកនិងប្រមូលអដ្ឋិធាតុយុទ្ធជនពលី​វៀតណាមដែលបានពលីជីវិតក្នុងសង្គ្រាមនៅកម្ពុជានិងក្នុងប្រទេស។ នេះមិនត្រឹមតែជាកាតព្វកិច្ចនៃការដឹងគុណប៉ុណ្ណោះទេ​ប៉ុន្តែក៏ជាកាតព្វកិច្ចដ៏ពិសិដ្ឋនិងថ្លៃថ្នូផងដែរ ដែល ចូលរួម​ចំណែកក្នុងការធ្វើមាតុភូមិនិវត្តន៍យុទ្ធជនពលី ត្រឡប់ទៅស្រុក​កំណើត​និងសាច់ញាតិរបស់គេវិញ។

ទទួលកាតព្វកិច្ច​និងធ្វើការនៅក្រុម K93 ចាប់តាំងពី ១៨ ឆ្នាំមុន លោកអនុសេនីយ៍ឯក Chau Him ប្រធានក្រុមទី ២ នៃក្រុម K 93​តែងតែមានមោទនភាពខ្លាំងណាស់ ពីព្រោះការស្វែងរក​និងប្រមូលអដ្ឋិធាតុ​មិនត្រឹមតែជាកាតព្វកិច្ចពិសិដ្ឋប៉ុណ្ណោះទេ។ ថែមទាំងគឺជាទំនួលខុសត្រូវរបស់មនុស្សជំនាន់នេះ។

លោកអនុសេនីយ៍ឯក Chau Him បានសារភាពថា“ ពេលវេលា​កន្លងផុតទៅ ភារកិច្ចស្វែងរក ជីកគាស់និង​ប្រមូលអដ្ឋិធាតុជួបការ លំបាកនិងពិបាក ពីព្រោះសាក្សី​ដែលជា​អតីតយុទ្ធជន​បាន​មាន​អាយុ​ច្រើនហើយ​ ទេសភាពបានផ្លាស់ប្តូរច្រើន ​ដូច្នេះពេលខ្លះ​ពួកគេបានស្វែងរក ក្នុងរយៈពេល ២-៣ ខែ ហើយ​ជីកដីរាប់ពាន់​ម៉ែត្រ​​ក្រឡា​ ដែលទើបរកឃើញអដ្ឋិធាតុ។ ពិបាកណាស់​តែគ្មាន​នរណាប្រាប់អ្នកណាទាំងអស់ខិតខំនិងលើកទឹកចិត្តខ្លួនឯង ប្តេជ្ញាជំនះការលំបាកទាំងឡាយ ព្រោះមានតែការខិតខំប្រឹងប្រែង​បន្តិចបន្តួច​របស់ក្រុមនេះនឹងនាំមក ក្តីរីករាយ​សម្រាប់គ្រួសារ​យុទ្ធជនពលីជាច្រើន។

រឹតបន្តឹងទំនាក់ទំនង

ផ្នូររបស់យុទ្ធជនពលីត្រូវបានគេបញ្ចុះនៅឯទីបញ្ចុះសពរបស់យុទ្ធជនពលី Doc Ba Dac  ឃុំ Thoi Son ស្រុក Tinh Bien។ (រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម)

អស់រយៈពេលជិតពីរទសវត្សនៃការបំពេញបេសកកម្មនេះជារៀងរាល់ឆ្នាំ នៅក្នុងរដូវប្រាំង ក្រុម K93 ​ចែកចេញ​ជា​ពីរក្រុម​ ដើម្បីស្វែងរក ជីកគាស់និងធ្វើមាតុភូមិនិវត្តន៍​អដ្ឋិធាតុ​យុទ្ធជនពលីវៀតណាមដែលបានពលីជីវិតនៅកម្ពុជា។

ការធ្វើដំណើរនីមួយៗ អស់បន្លាយក្នុងរយៈពេលយ៉ាងតិចជាង ៤ ខែ ចាប់ពីចុងខែកុម្ភៈរហូតដល់ដើមខែកក្កដា ឬ​ពីខែតុលា​ឆ្នាំមុន​ទៅដល់ខែកុម្ភះឆ្នាំក្រោយ ក្រុម K93​  ត្រឡប់មកផ្ទះវិញ​ ដើម្បី​ត្រៀម​រៀបចំពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណី។ បន្ទាប់ពី​បុណ្យចូលឆ្នាំថ្មី​ប្រពៃណី​​ប្រហែលជាថ្ងៃទី ១០ នៃបុណ្យចូលឆ្នាំថ្មី​ សមាជិកទាំងអស់​នៃក្រុមនេះបានបន្តបំពេញភារកិច្ច។ អស់រយៈពេលជិត ២០ ឆ្នាំ​មកហើយ ក្រុម K93​បាន​ប្រមូលនិងធ្វើ​មាតុភូមិនិវត្តន៍​អដិ្ឋធាតុ​យុទ្ធជនពលី​ ។

ក្នុងដំណើរបំពេញបេសកកម្ម ក្រុម​ K93​ តែងតែបំពេញការងារបាន​ល្អក្នុងការឃោសនា ការព្យាបាល​និងផ្តល់ថ្នាំឱសថ ដោយឥតគិតថ្លៃ​ដល់ប្រជាជនកម្ពុជា​និង​កងកម្លាំងប្រដាប់អាវុធកម្ពុជាចំនួន ៤០០០ នាក់ ហើយមកសួរសុខទុក្ខនិងចែកអំណោយជាង ១.០០០ ដែលមានទឹកប្រាក់​ជិត ៥០០ លានដុង…

ឆ្លើយតបនឹងសកម្មភាពដ៏មានអត្ថន័យទាំងនេះប្រជាជនកម្ពុជាឆ្លងកាត់ព្រៃនិងជ្រោះ ដើម្បីណែនាំផ្លូវ​ ជួយនិងបង្កើត​លក្ខខណ្ឌ​អំណោយផលសម្រាប់ក្រុមការងារ K93​ ក្នុងដំណើរការ​ស្វែងរក​ជីកគាស់និងប្រមូលអដ្ឋិធាតុនិងធ្វើមាតុភូមិនិវត្តន៍របស់យុទ្ធជន​ពលីនៅលើដីកម្ពុជា។

បើតាមលោកវរសេនីយ៍ឯក Nguyen Quoc Thong ចំនួន អដ្ឋិធាតុ​កងទ័ពស្មគ្រ័​ចិត្ត​វៀតណាម​ដែល​ពលីជីវិត​ នៅលើទឹកដីកម្ពុជា​នៅ មានចំនួនច្រើននៅឡើយដែលកប់នៅតាមតំបន់នានានៅទូទាំងប្រទេសកម្ពុជា។

ព័ត៌មានអំពីទីកន្លែងបញ្ចុះសពរបស់យុទ្ធជនពលីវៀតណាមខ្វះខាតនិងតិចតួចណាស់។ យូរ ៗ ទៅផែនទី​មានការ​ភាន់ច្រឡំ​ដោយសារតែការផ្លាស់ប្តូរទីតាំងភូមិសាស្ត្រដែលធ្វើឱ្យមានការលំបាកក្នុងការស្វែងរកនិងប្រមូលអដ្ឋិធាតុ នៅកណ្តាលភ្នំ​និងព្រៃ​ឈើ​ដ៏​ធំធេង​របស់ប្រទេសកម្ពុជា។ ទន្ទឹមនឹងនេះក្រុម K93​​បាន​សហការយ៉ាងជិតស្និទ្ធជាមួយអង្គការ បុគ្គល ​ក្នុងប្រទេស​និង​ប្រទេសកម្ពុជា​ អតីតយុទ្ធជន​ដើម្បីស្វែងយល់​ពីស្ថានភាព​និងព័ត៌មាន​អំពីទីកន្លែងបញ្ចុះសពយុទ្ធជនពលី​ ។

ថ្លែងក្នុងពិធីគោរពវិញ្ញាណក្ខន្ធនិងកែលំអផ្នូររបស់កងទ័ពស្ម័គ្រចិត្ត វៀតណាមចំនួន ៩៩ ដែលបាន​ពលី​ក្នុងសង្គ្រាមនៅលើទឹកដីកម្ពុជា​និងក្នុងប្រទេស នាថ្ងៃទី ២០ ខែកក្កដាកន្លងមក។ លោក​ប្រធានគណៈកម្មាធិការប្រជាជនខេត្ត An Giang Nguyen Thanh Binh បានអះអាងថា ការលះបង់ របស់​វីរយុទ្ធជន​បានផ្សារភ្ជាប់ជារៀង​រហូតជាមួយ​បុព្វហេតុដ៏រុងរឿងរបស់មាតុភូមិនិងប្រទេសជាតិ ... ដូច្នេះការងារស្វែងរក ជីកគាស់ ប្រមូលនិងធ្វើមាតុភូមិនិវត្តន៍​គឺជា​ទំនួលខុសត្រូវ និងកាតព្វកិច្ច ​ដើម្បីធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុ​យុទ្ធជនពលី​ត្រឡប់​ទៅស្រុកកំណើត​វិញ​ ដើម្បីបញ្ចុះក្រោមដីនៃស្រុកកំណើត ​ដើម្បីឱ្យសាច់ញាតិនិង​ប្រជាជន​​​អាច​មកគោរពនិងដឹងគុណ./.

(បកប្រែដោយឌីណា)
;

ព័ត៌មានទាក់ទិនផ្សេងៗ:

មតិយោបល់របស់មិត្តអ្នកអាន
ឈ្មោះ :
អ៊ីមែល :
យោបល់របស់លោកអ្នក:
   
 
 
 
 
   
Mobile
TieuDe
លេខកូដសុវត្ថិភាព:  
ផ្ញើ
  Hiển thị    kết quả / trang
Không tìm thấy bản ghi nào
ព័ត៌មាន​អាន​ច្រើន​ជាង​គេ៖
Scroll