យុគសម័យ - នាថ្ងៃទី ១៩ ខែតុលា នៅសកលវិទ្យាល័យ Can Tho នៃទីក្រុង Can Tho គណៈកម្មការឃោសនាអប់រំមជ្ឈិមបក្ស បានសហការជាមួយក្រសួងការបរទេស មជ្ឈឹមសម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញនិងគណៈកម្មាធិការបក្សទីក្រុង Can Tho បើកសន្និសីទបណ្តុះបណ្តាលនិងផ្សព្វផ្សាយអំពីលទ្ធផលនៃការគ្រប់គ្រងព្រំដែនគោក វៀត ណាម - កម្ពុជា សម្រាប់មន្រ្តី សាស្រ្តាចារ្យនិងនិស្សិតនៃសាកលវិទ្យាល័យនិងមហាវិទ្យាល័យជាង ៦០០ នាក់នៅក្នុងទីក្រុង។ លោក Le Manh Hung អនុប្រធានគណៈកម្មការឃោសនាអប់រំមជ្ឈិម បានចូលរួមក្នុងសន្និសីទនេះ។
ប្រតិភូចូលរួមសន្និសិទ (ប្រភព៖ tuyengiao.vn)
នៅក្នុងសន្និសីទនេះ ប្រតិភូបានស្តាប់ប្រធានបទទាក់ទងនឹងព្រំដែនគោកវៀតណាម - កម្ពុជានិងដំណើរការខ័ណ្ឌសីមានិងបោះបង្គោលព្រំដែនវៀតណាម - កម្ពុជា រួមទាំងស្ថានភាពនៃការគ្រប់គ្រងព្រំដែនគោកវៀតណាម - កម្ពុជានាពេលអនាគតទៀតផង។ ជាពិសេស គឺលទ្ធផលដែលទទួលបាននិងសារៈសំខាន់នៃការងារខ័ណ្ឌសីមានិងការគ្រប់គ្រងព្រំដែនគោកវៀតណាម - កម្ពុជា ក៏ដូចជា តួនាទីនិងទំនួលខុសត្រូវរបស់និស្សិតក្នុងការការពារអធិបតេយ្យភាពព្រំដែនជាតិនិងការកសាងខ្សែព្រំដែនសន្តិភាព មិត្តភាព សហប្រតិបត្តិការនិងការអភិវឌ្ឍ។
អង្គសន្និសីទនេះបានផ្តោតលើការបញ្ជាក់អំពីលទ្ធផលដែលទទួលបាន ទាំងលក្ខណៈងាយស្រួលក៏ដូចជាការលំបាកក្នុងការងារបោះបង្គោលព្រំដែនវៀតណាម - កម្ពុជា ការគ្រប់គ្រងព្រំដែន ការថែរក្សា ព្រមទាំងការពង្រឹងនិងពង្រីកទំនាក់ទំនងមិត្តភាពជាប្រពៃណីរវាងប្រទេសទាំងពីរ។ លើសពីនេះទៅទៀត អង្គសន្និសីទបានចំណាយពេលវេលា ដើម្បីផ្លាស់ប្តូរយោបល់ជាមួយសាស្រ្តាចារ្យនិងនិស្សិតដែលចូលរួមអង្គសន្និសីទនេះផងដែរ។
សន្និសីទនេះបានរួមចំណែកលើកកម្ពស់ការយល់ដឹង មោទនភាពជាតិ ការគោរពខ្លួនឯងនិងស្មារតីទទួលខុសត្រូវរបស់យុវជនជំនាន់ក្រោយ សាស្រ្តាចារ្យ និស្សិតនៃសាកលវិទ្យាល័យនិងមហាវិទ្យាល័យនានាក្នុងទីក្រុង Can Tho និយាយដោយឡែកនិងយុវជនជំនាន់ក្រោយរបស់វៀតណាមនិយាយរួមសម្រាប់រក្សា សកសាងនិងការពារព្រំដែនចំពោះមុខស្ថានភាពថ្មី៕
(ប្រែសម្រូលដោយវិច្ឆិកា)
មតិពីមិត្តអ្នកអាន