Trending now

ការផ្លាស់ប្តូរទំនិញដ៏ប្លែកៗ នៅតំបន់ជាប់ព្រំដែនភាគនិរតី ក្នុងស្ថានភាពរីករាលដាលនៃជំងឺ Covid-19

14:17 | 04/04/2020 (បកប្រែដោយឌីណា)

យុគសម័យ - កងទ័ពការពារព្រំដែនខេត្ត Dong Thap បានមានមធ្យោបាយផ្លាស់ប្តូរទំនិញដ៏ប្លែក ដើម្បីជួយប្រជាជនរស់នៅតាមព្រំដែនវៀតណាម - កម្ពុជា ដោះស្រាយការលំបាក ក្នុងពេលដែលច្រកទ្វាព្រំដែនត្រូវបានបិទជាបណ្តោះអាសន្ន ដើម្បីគ្រប់គ្រងស្ថានការណ៍រាតត្បាត។

ការផ្លាស់ប្តូរទំនិញដ៏ប្លែក នៅព្រំដែនភាគនិរតី ក្នុង​ស្ថានភាពរីករាលដាលនៃជំងឺ Covid-19 ។ នៃរដូវភឺដ -១៩ ។ ក្នុងរូបថត ការដោះដូរនិងផ្លាស់ប្តូរទំនិញរវាងប្រជាជន បានអនុវត្ត តាមរយៈតុមួយ (រូបថត៖ Tien Phong)

ដោយសារច្រកទ្វារព្រំដែនត្រូវបានបិទជាបណ្តោះអាសន្ន ដើម្បីបង្ការនិង​ទប់ស្កាត់ជំងឺ Covid-19 ប្រជាជនរស់នៅតាមតំបន់ជាប់ព្រំដែនជាច្រើន ជួបប្រទះការលំបាក ក្នុងការផ្លាស់ប្តូរទំនិញចាំបាច់ សម្រាប់ជីវភាពរស់នៅប្រចាំថ្ងៃ។ នៅតំបន់ជាប់ព្រំដែននិរតីមានតំបន់ប្រជុំជនកម្ពុជាដែលចូលមកប្រទេសវៀតណាមជារៀងរាល់ថ្ងៃ ដើម្បីទៅផ្សារទិញបន្លែ សាច់ ត្រី មីកញ្ចប់សូម្បីតែបរិភោគហ្វើ ជួបជុំមិត្តភក្តិ ឬទាក់ទងជាមួយប្រជាជនវៀតណាម។ ។

ដោយមើលឃើញពីការលំបាកក្នុងការបិទច្រកព្រំដែនជាបណ្តោះអាសន្ន ដើម្បីបង្ការនិងទប់ស្កាត់ជំងឺ Covid-19 ក្រុមកងទ័ពការពារព្រំដែនខេត្ត Dong Thap បានស្នើសុំថ្នាក់ដឹកនាំខេត្តអនុញ្ញាតឱ្យមានការផ្លាស់ប្តូរទំនិញរវាងប្រជាជននៃប្រទេសទាំងពីរ តាមទម្រង់នៃការផ្លាស់ប្តូរមិនទាក់ទងដោយផ្ទាល់ឡើយ។

“ ថ្មីៗនេះអាជ្ញាធរមូលដ្ឋានបានអនុវត្តទម្រង់នៃការផ្លាស់ប្តូរទំនិញ តាមរយៈតុដែលមានទីតាំងនៅតំបន់ព្រំដែន។ ជារៀងរាល់ថ្ងៃ ប្រជាជននៅប្រទេសកម្ពុជាបានទូរស័ព្ទមក សំដៅបញ្ជាទិញទំនិញ ដូចជា អង្ករ គុយទាវ ស៊ុត ... ខ្ញុំយកទំនិញទាំងនោះដឹកទៅតំបន់ព្រំដែន និងដាក់នៅលើតុដែលរៀបចំដោយកងទ័ពការពារព្រំដែន។ បន្ទាប់ពី ប្រជាជនកម្ពុជាបានមកនិងទទួលទំនិញ ហើយទុកប្រាក់” លោកស្រី Khenh - អ្នកលក់ទំនិញមួយ​បាននិយាយឲ្យដឹងថា ។

យោងតាមលោកស្រី Khenh ការផ្លាស់ប្តូរទំនិញបែបនេះមិនស្រួលទេ។ ប៉ុន្តែនេះជាមធ្យោបាយមានសុវត្ថិភាព ដើម្បីចៀសវាងការឆ្លងមេរោគ Covid-19 ។ ដូច្នេះប្រជាជនកម្ពុជាក៏យល់និងធ្វើតាមការណែនាំរបស់កងទ័ពការពារព្រំដែននៃប្រទេសទាំងពីរផងដែរ។

រីឯនៅឃុំ Tan Ho Co ស្រុក Tan Hong វិញ លោក Vo Thanh Tuan អ្នកលក់ទំនិញម្នាក់បាននិយាយថា បន្ទាប់ពីទទួលទូរស័ព្ទពីប្រជាជនកម្ពុជា ដើម្បីបញ្ជាទិញ លោកបានយកទំនិញ និង​ដាក់ក្នុង​ថង់ប្លាស្ទិចដោយប្រុងប្រយ័ត្ន។ បន្ទាប់មកយកទំនិញទាំងនោះដាក់លើទូក។

“អ្នកទិញនឹងប្រើខ្សែនិងទាញទូកទៅកាន់ត្រើយម្ខាងទៀត ដើម្បីយកទំនិញ ហើយដាក់លុយក្នុងថង់ប្លាស្ទិច ឬដបប្លាស្ទិចដែលដាក់នៅលើទូក។ នៅពេលនេះ ខ្ញុំបានទាញទូកត្រឡប់មកវិញ បាញ់ថ្នាំសម្លាប់មេរោគ មុនពេលទទួលប្រាក់” លោក Vo Thanh Tuan បាននិយាយ។

ទូកគឺជាមធ្យោបាយដឹកជញ្ជូនទំនិញ។ (រូបថត៖ Tien Phong)

លោក Doan Tan Buu អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត Dong Thap បានមានប្រសាសន៍ថា ដោយសារទំនិញដែលត្រូវការសម្រាប់ជីវភាពប្រចាំថ្ងៃ ហេតុដូច្នេះ ខេត្តក៏បានបង្កលក្ខណៈងាយស្រួល សម្រាប់ប្រជាជនទាំងសងខាង ដើម្បីផ្លាស់ប្តូរនិងលក់ដូរ។ ប៉ុន្តែប្រជាជនត្រូវគោរពតាមបទបញ្ជាអំពី រក្សាគម្លាត មិនទាក់ទងដោយផ្ទាល់។ ការផ្លាស់ប្តូរទំនិញនេះគឺស្ថិតនៅក្រោមការត្រួតពិនិត្យរបស់សមត្ថកិច្ច។

ខេត្ត Dong Thap មានខ្សែព្រំដែនប្រវែង ៥០,៥ គីឡូម៉ែត្រ ជាមួយកម្ពុជា។ឥឡូវកងកម្លាំងដូចជា គយ កងទ័ពការពារព្រំដែន សុខាភិបាល ... តែងតែពង្រឹងការយាមល្បាត ដើម្បីត្រួតពិនិត្យប្រជាជនឆ្លងកាត់ព្រំដែន តាមបញ្ជាការដឹរបស់នាយករដ្ឋមន្រ្តី។ ទន្ទឹមនឹងនេះអនុវត្តវិធានការការពារផ្ទាល់ខ្លួន វាស់សីតុណ្ហភាពរាងកាយ កាឃោសនារ ដើម្បីប្រជាជនលើកកម្ពស់ការយល់ដឹងនិងគោរពប្រកបដោយល្អ./.

(បកប្រែដោយឌីណា)

(បកប្រែដោយឌីណា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អនុរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ Nguyen Thanh Tinh៖ វៀតណាមជានិច្ចកាលយកចិត្តទុកដាក់ និងខិតខំអនុវត្តការប្តេជ្ញាចិត្តអន្តរជាតិស្តីពីសិទ្ធិមនុស្ស
សាកលវិទ្យាល័យឱសថនិងវេជ្ជសាស្រ្តខេត្ត Thai Binh ប្រគល់សញ្ញាបត្របណ្ឌិតវេជ្ជសាស្ដ្រដល់និស្សិតអន្តរជាតិឡាវ និងកម្ពុជា
សាលានាយទាហានកងទ័ពជើងគោកលេខ២ រៀបចំពិធីបិទបញ្ចប់វគ្គបណ្តុះបណ្តាល
លោកស្រី Ha Thi Nga លេខាគណៈកម្មាធិការបក្សខេត្ត Tuyen Quang ត្រូវបានប្រមូលផ្តុំទៅចូលរួមគណៈកម្មាធិការបក្សរណសិរ្សមាតុភូមិវៀតណាម និងអង្គការមហាជនមជ្ឈិម
ដួនស្លឹកប្រពៃណីរបស់ជនជាតិ Ha Nhi នៅខេត្ត Dien Bien