ពិធីប្រគល់គ្រឿងអនុស្សាវរីយ៍ជូនឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ីប្រចាំវៀតណាម

15:39 2020/11/26

នាថ្ងៃទី ២៤ ខែវិច្ឆិកា នៅទីក្រុងហាណូយ សម្ព័ន្ធអង្គការមិត្តភាពវៀតណាម (VUFO) បានរៀបចំពិធីប្រគល់គ្រឿងអនុស្សាវរីយ៍ “ដើម្បីសន្តិភាព និងមិត្តភាពរវាងបណ្តាប្រជាជាតិ” ជូនលោក Ibnu Hadi ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃសាធារណរដ្ឋឥណ្ឌូនេស៊ីប្រចាំវៀតណាម ដើម្បីលើកតម្កើងការរួមវិភាគទានជាវិជ្ជមានរបស់លោកឯកអគ្គរដ្ឋទូតក្នុងការជំរុញទំនាក់ទំនងសហប្រតិបត្តិការមិត្តភាពរវាងវៀតណាម និងឥណ្ឌូនេស៊ី។

ពិធីប្រគល់គ្រឿងអនុស្សាវរីយ៍ជូនឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ីប្រចាំវៀតណាម

ប្រធាន VUFO លោកស្រី Nguyen Phuong Nga ប្រគល់គ្រឿងអនុស្សាវរីយ៍ “ដើម្បីសន្តិភាព និងមិត្តភាពរវាងបណ្តាប្រជាជាតិ” ជូនលោកឯកអគ្គរដ្ឋទូត Ibnu Hadi (រូបថត៖ dangcongsan.vn)

ថ្លែងមតិនៅក្នុងពិធីនេះ ប្រធាន VUFO លោកស្រី Nguyen Phuong Nga បានសង្កត់ធ្ងន់ថា ក្នុងអំឡុងពេលបំពេញបេសកកម្មការទូតនៅវៀតណាម លោកឯកអគ្គរដ្ឋទូត Ibnu Hadi បានចូលរួមសកម្មភាពជាច្រើនដើម្បីជំរុញកិច្ចសហប្រតិបត្តិការរវាងវៀតណាមនិងឥណ្ឌូនេស៊ីលើវិស័យជាច្រើន ដូចជា នយោបាយ ការទូត សេដ្ឋកិច្ច វប្បធម៌ និងកីឡាជាដើម។ លោកឯកអគ្គរដ្ឋទូត Ibnu Hadi បានសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយ VUFO សមាគមមិត្តភាពវៀតណាម-ឥណ្ឌូនេស៊ី និងបណ្តាស្ថាប័នរបស់វៀតណាមដើម្បីអនុវត្តសកម្មភាពមិត្តភាពជាច្រើនដូចជា ការប្រឡង “ស្វែងយល់អំពីដំណើរទស្សនកិច្ចជាប្រវត្តិសាស្ត្ររបស់លោកប្រធានហូជីមិញទៅកាន់ប្រទេសឥណ្ឌូនេស៊ី និងដំណើរទស្សនកិច្ចជាប្រវត្តិសាស្ត្ររបស់លោកប្រធានាធិបតី  Sukarno ទៅកាន់ប្រទេសវៀតណាម”  និងសិក្ខាសាលា ក្រោមប្រធានបទ “កិច្ចសហប្រតិបត្តិការមិត្តភាពដើម្បីបង្កើនប្រសិទ្ធភាពនៃការជំរុញការវិនិយោគវៀតណាម-ឥណ្ឌូនេស៊ី”។ល។

លោកឯកអគ្គរដ្ឋទូត Ibnu Hadi បានសម្តែងនូវកិត្តិយសដែលទទួលបានគ្រឿងអនុស្សាវរីយ៍ “ដើម្បីសន្តិភាព និងមិត្តភាពរវាងបណ្តាប្រជាជាតិ”  របស់ VUFO។ លោកឯកអគ្គរដ្ឋទូត Ibnu Hadi បានវាយតម្លៃខ្ពស់ចំពោះវៀតណាមដែលទទួលបានជោគជ័យក្នុងតួនាទីជាប្រធានអាស៊ានឆ្នាំ ២០២០  ក្នុងបរិបទដែលការរីករាលដាលនៃជំងឺរាតត្បាត Covid-19 នៅទូទាំងពិភពលោក។ លោកក៏បានសម្តែងនូវក្តីជឿជាក់ថា ទំនាក់ទំនងឥណ្ឌូនេស៊ី-វៀតណាម នឹងត្រូវបានពង្រឹងនាពេលខាងមុខ./.

(ប្រភពព័ត៌មាន: kh.qdnd.vn,)
;

ព័ត៌មានទាក់ទិនផ្សេងៗ:

មតិយោបល់របស់មិត្តអ្នកអាន
ឈ្មោះ :
អ៊ីមែល :
យោបល់របស់លោកអ្នក:
   
 
 
 
 
   
Mobile
TieuDe
លេខកូដសុវត្ថិភាព:  
ផ្ញើ
  Hiển thị    kết quả / trang
Không tìm thấy bản ghi nào
ព័ត៌មាន​អាន​ច្រើន​ជាង​គេ៖
Scroll