Khmertimes​ ៖ ទំនាក់​ទំនងជា​មិត្តភាព កម្ពុជា​-​វៀតណាម និង​វ​ឌ្ឍ​ភាព​

22:43 2021/01/06

ក្នុងឱកាសខួបលើកទី ៤១ នៃជ័យជំនះ ៧ មករាគេហទំព័រ Khmertimes មានអត្ថបទស្តីពីទំនាក់ទំនងកម្ពុជា - វៀតណាម។ អត្ថបទបានបង្ហាញពីសមិទ្ធផលប្រកបដោយមោទនភាពក្នុងទំនាក់ទំនងទ្វេភាគីពីប្រវត្តិសាស្ត្ររហូតមកដល់បច្ចុប្បន្ន។

Khmertimes​ ៖ ទំនាក់​ទំនងជា​មិត្តភាព កម្ពុជា​-​វៀតណាម និង​វ​ឌ្ឍ​ភាព​

កងទ័ពស្ម័ត្រចិត្តនៃប្រជាជនវៀតណាម នៅខេត្តកំពង់ចាម នៅឆ្នាំ១៩៨៩។

៤១​ឆ្នាំ​បន្ទាប់ពី​បានទទួល​ជ័យជំនះ លើ​របប​ប្រល័យពូជសាសន៍​ខ្មែរក្រហម ដោយមាន​ការជួយជ្រោមជ្រែង​ពី​សំណាក់​កងទ័ព​ស្ម័គ្រចិត្ត​នៃ​ប្រជាជន​វៀតណាម ក្រោម​រជ្ជកាល​របស់​ព្រះមហាក្សត្រ និង​ថ្នាក់ដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ដឹកនាំ​ដោយ​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប្រទេស​កម្ពុជា​ទទួលបាន​សមិទ្ធិផល​យ៉ាងច្រើន​សន្ធឹក​ស្ធា​ប់​។ រហូតមកទល់​ពេលនេះ ប្រទេស​កម្ពុ​ជាមាន​កំណើន​សេដ្ឋកិច្ច​យ៉ាង​លឿន​បំផុត​នៅលើ​ពិភពលោក រួមទាំង​វិស័យ​នយោបាយ សន្តិសុខ សណ្តាប់ធ្នាប់​សង្គម សាមគ្គីភាព វិបុលភាព និង​ស្ថិរភាព​នយោបាយ​កាន់​តែមាន​ភាពល្អប្រសើរ​។ កិត្តិនាម​របស់​ប្រទេស​កម្ពុជា​នៅលើ​ឆាក​អន្តរជាតិ​ត្រូវបាន​ទទួល​ការលើកកម្ពស់ និង​កោតសរសើរ​ជា​បន្តបន្ទាប់​។​

ចំណងមិត្តភាព​កម្ពុជា​-​វៀតណាម នៅបាន​បន្ត​អភិវឌ្ឍ​ជា​បន្តបន្ទាប់​។ នាពេល​ថ្មីៗ​នេះ​ថ្នាក់ដឹកនាំ​នៃ​ប្រទេស​ទាំង​ពីរបាន​ឯកភាពគ្នា​បន្ត​សម្របសម្រួល​ការអនុវត្ត​សេចក្តីប្រកាស​រួម និង​កិច្ចព្រមព្រៀង​សហប្រតិបត្តិការ​រវាង​ភាគី​ទាំងពីរ រួមមាន ការជំរុញ​ការផ្សព្វផ្សាយ​យ៉ាង​ទូលំទូលាយ​ក្នុងចំណោម​ប្រជាជន​នៃ​ប្រទេស​ទាំងពី ពិសេស​យុវជន​ជំនាន់​ក្រោយៗ អំពី​ទំនាក់ទំនង​មិត្តភាព​កម្ពុជា​-​វៀតណាម ហើយ​កម្ពុជា​បានចាត់ទុក​ថ្ងៃទី​៧ ខែមករា នេះ​ជា​ថ្ងៃ​សម្រាក​ជា​ប្រវត្តិសាស្ត្រ​របស់​ជាតិ​ផងដែរ​។ ប្រទេស​ទាំងពីរ​នៅបាន​អនុវត្ត​យ៉ាង​ល្អ​នូវ​ពិធីសារ និង​ផែនការ​សហប្រតិបត្តិកា​រ​ស្តីពី​កិច្ចការពារ និង​សន្តិសុខ​ជាតិ​។

ប្រទេស​ទាំងពីរ​ត្រៀមខ្លួន​យ៉ាងសកម្ម ដើម្បី​ត្រៀម​រៀបចំ​កិច្ចប្រជុំ​គណៈកម្មាធិការ​ចម្រុះ​លើក​ទី​១៨ សន្និសីទ​លើក​ទី​១១ ស្តីពី​កិច្ចសហប្រតិបត្តិការ និង​ការអភិវឌ្ឍ​តាម​បណ្តា​ខេត្ត​ជាប់​ព្រំដែន​កម្ពុជា​-​វៀតណាម ឱ្យបាន​ឆាប់​តាម​ដែល​អាចធ្វើ​ទៅបាន​។

រួមគ្នា​កាត់បន្ថយ​រាល់​បញ្ហា​ស្មុគស្មាញ​នានា ដើម្បី​ជំរុញ​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​រវាង​ប្រទេស​ទាំងពីរ ឆ្ពោះទៅរក​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព និង​ប្តេជ្ញាចិត្ត​យ៉ាង​មុតមាំ ក្នុងការ​រួមដៃគ្នា​ក្នុងការ​ប្រយុទ្ធ​ប្រឆាំងនឹង​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩ ។​

​ថ្នាក់ដឹកនាំ​នៃ​ប្រទេស​ទាំងពីរ ក៏បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​សារៈសំខាន់​ជា​ប្រវត្តិសាស្ត្រ នៃ​ការចុះហត្ថលេខា​លើ​ឯកសារ​ស្របច្បាប់​ចំនួន​២ ដែល​ទទួលស្គាល់​សមិទ្ធិ​ផល (៨៤%) នៃ​ការបោះបង្គោល​ព្រំដែន​គោក​រវាង​ប្រទេស​ទាំងពីរ ហើយ​ទន្ទឹមគ្នានេះ​បាន​ឯកភាព​ព​ន្លឿ​ន​ការបំពេញ​នីតិវិធី​ចាំបាច់​សម្រាប់​ឯកសារ​ទាំងពីរ​ខាងលើ​នឹង​ចូល​ជា​ធរមាន​ក្នុងពេល​ឆាប់ៗ ហើយ​បន្ត​ចរចា​ដើម្បី​ដោះស្រាយ​តំបន់​ព្រំដែន​ដែល​នៅ​សេសសល់​ដែល​មិនទាន់បាន​បោះបង្គោល​ព្រំដែន ដើម្បី​កសាង​ព្រំដែន​កម្ពុជា​-​វៀតណាម ប្រកបដោយ​សន្តិភាព​។ ថ្នាក់ដឹកនាំ​នៃ​ប្រទេស​ទាំងពីរ​ក៏បាន​បញ្ជាក់​ផងដែរ​ថា នឹងធ្វើ​ការសម្របសម្រួល​យ៉ាង​ជិតស្និទ្ធ​ប្រកបដោយ​ប្រសិទ្ធភាព និង​គាំទ្រ​គ្នា​ទៅវិញទៅមក​ក្នុង​បញ្ហា​អន្តរជាតិ និង​ក្នុង​តំបន់ ជាពិសេស​នៅក្នុង​ក្របខ័ណ្ឌ​នៃ​កិច្ចសហប្រតិបត្តិការ​អា​ស៊ាន និង​យន្ត​ការដែល​ដឹកនាំ​ដោយ​អាស៊ាន​, អង្គការសហប្រជាជាតិ​, អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​, ASEM, និង​យន្តការ​សហប្រតិបត្តិកា​រ​អនុតំបន់​មេគង្គ​។​

​ក្នុង​ក្របខ័ណ្ឌ​សេដ្ឋកិច្ច ការវិនិយោគ​របស់​វៀ​ត​ណា​ម​នៅ​កម្ពុជា​ទទួលបាន​លទ្ធផល​ជា​វិជ្ជមាន​។ រហូតមកទល់​ល់​បច្ចុប្បន្ននេះ ប្រទេស​វៀតណាម​មាន​គ​ម្រោ​ង​វិនិយោគ​ចំនួន​១៨៤ នៅ​កម្ពុជា ដែលមាន​ទុន​សរុប​ប្រមាណ ២.៧៦ ពាន់​លាន​ដុល្លារ​អាម៉េរិក​ដែលជា​ប់​ចំណាត់ថ្នាក់​ទី​៣ ក្នុងចំណោម​៧៨ ប្រទេស​និង​ដែនដី ដែល​វៀតណាម​បានដាក់​ទុនវិនិយោគ (​បន្ទាប់ពី​ប្រទេស​រុស្ស៊ី និង​ឡាវ​)​។ ប្រទេស​វៀតណាម​បានចាប់ផ្តើម​វិនិយោគ​នៅ​កម្ពុជា​ចាប់ពី​ឆ្នាំ​២០០៥​។ ចាប់ពី​ឆ្នាំ​២០១៥ រហូតមកទល់​ពេលនេះ ទទួលបាន​គម្រោង​ជា​មធ្យម​ចំនួន​១០​ក្នុង​មួយឆ្នាំ ដែលមាន​ទុនវិនិយោគ​សរុប​ប្រមាណ​ពី ៣០-៧០ លាន​ដុល្លារ​អាម៉េរិក​ក្នុង​មួយឆ្នាំ ហើយ​ភាគច្រើន​ផ្តោតលើ​វិស័យ​កសិកម្ម ធនាគារ និង​ទូរគមនាគមន៍​។ ប្រទេស​ទាំងពីរ​ក៏​នៅមាន​ការវិវឌ្ឍ​លើ​វិស័យ​ជាច្រើន​ផ្សេងទៀត​ដូចជា ទេសចរណ៍ ការផ្លាស់ប្តូរ​វប្បធម៌​រវាង​ប្រជាជន​នៃ​ប្រទេស​ទាំងពីរ ការអប់រំ ការបណ្តុះបណ្តាល និង​កិច្ចសហប្រតិបត្តិការ​ផ្នែក​សុខភាព​សាធារណៈ​។ ជាមួយនឹង​ទំនាក់ទំនង​ទ្វេភាគី​ដ៏​យូរអង្វែង​ជា​ប្រវត្តិសាស្ត្រ និង​ប្រកបដោយ​សុ​ឆន្ទៈ​នេះ នឹង​ធ្វើឱ្យ​ទំនាក់ទំនង​ទ្វេភាគី​នៃ​ប្រទេស​ទាំងពីរ នឹង​បន្ត​អភិវឌ្ឍ​និង​ឈានដល់​កម្រិត​ខ្ពស់​ថ្មី​មួយ នាពេល​អនាគត​ដ៏​ខ្លី​ខាងមុខ​។​

​គួរ​រំលឹក​ផងដែរ​ថា រយៈពេល​៤១​ឆ្នាំ​កន្លងទៅ (០៧-០១-១៩៧៩ – ០៧-០១-២០២០) កងទ័ព និង​ប្រជាជន​កម្ពុជា ដោយមាន​ការជួយជ្រោមជ្រែង​ពី​កងទ័ព​ស្ម័គ្រចិត្ត​វៀតណាម បាន​រំដោះប្រជាជន​កម្ពុជា ដោយ​ផ្តួលរំលំ​របប​ប្រល័យពូជសាសន៍​ខ្មែរក្រហម បង្កើតបាន​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា​និង​ក្រុមប្រឹក្សា​ប្រជាជន​បដិវត្ត​កម្ពុជា (៨ មករា ១៩៧៩) ។ ជ័យជំនះ​នេះ​បាន​ក្លាយជា​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​ដ៏​សំខាន់​នៃ​សាមគ្គីភាព​អន្តរជាតិ ដ៏​ស្មោះត្រង់ រវាង​ប្រជាជន​កម្ពុជា​និង​ប្រជាជន​វៀតណាម និង​បាន​បើក​ទំព័រ​ប្រវត្តិសាស្ត្រ​ថ្មី​មួយ នៅក្នុង​ទំនាក់ទំនង​មិត្តភាព​រវាង​ប្រទេសជិតខាង​ទាំងពីរ​។​

​ក្នុង​ឆ្នាំ​១៩៧៥ បន្ទាប់ពី​ការបញ្ចប់​សង្គ្រាម​វៀតណាម ប្រជាជន​កម្ពុជា​នៅ​មិនទាន់​ទទួលបាន​សន្តិភាព​នៅឡើយ ប៉ុន្តែ​បែ​ជា​ត្រូវ​ធ្លាក់​ចូលក្នុង​សោកនាដកម្ម​ដ៏​ធំធេង​បន្ថែមទៀត​។ ក្រុម​របប​ប្រល័យពូជសាសន៍ ខ្មែរក្រហម ដែល​ដឹកនាំ​ដោយ ប៉ុល ពត​-​អៀង សារី​-​ខៀវ សំផន បានដាក់​ប្រទេស​កម្ពុជា ក្នុង​របប​ប្រល័យពូជសាសន៍​ឯង​ដ៏​គួរឱ្យ​ភ័យខ្លាច​បំផុត ដែល​មិន​ធ្លាប់មាន​ទាល់តែសោះ​តាំ​ពីមុនមក នៅក្នុង​ប្រវត្តិសាស្ត្រ​មនុស្សជាតិ​។ ក្នុង​រយៈពេល​តែ​៣​ឆ្នាំ ៨​ខែ និង​២០​ថ្ងៃ​ប៉ុណ្ណោះ ពួកគេ​បានសម្លាប់​ប្រជាជន​ស្លូតត្រង់​អស់​ជាង ៣​លាន​នាក់​។ ពួកគេ​ក៏បាន​ជាន់ឈ្លី​តម្លៃ​ល្អ​នៃ​ទំនាក់ទំនង​កម្ពុជា​-​វៀតណាម ដោយបាន​ធ្វើសង្គ្រាម​បង្ហូរឈាម​រំលោភ​លើ​អធិបតេយ្យភាព និង​បូរណភាព​ទឹកដី​ភាគ​និរតី​នៃ​ប្រទេស​វៀតណាម​។​

​ទោះបីជា​ប្រទេស​វៀតណាម​នៅ​មិនទាន់បាន​រួច​ផុតពី​ការលំបាក​ធ្ងន់ធ្ងរ​នៃ​សង្គ្រាម​របស់ខ្លួន និង​ការឡោមព័ទ្ធ និង​ធ្វើការ​ចរាចរណ៍ មុនពេល​មាន​សកម្មភាព​ឈ្លានពាន និង​ប្រល័យពូជសាសន៍ ដ៏​ឃោរឃៅ​ពី របប​ខ្មែរក្រហម​ក៏ដោយ តែ​ដោយ​ឆ្លើយតប​តាម​ការអំពាវនាវ​បន្ទាន់​របស់​រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា ដើម្បី​ជួយសង្គ្រោះ​ប្រទេស និង​ប្រជាជន​កម្ពុជា ដែល​កំពុង​ធ្លាក់​ក្នុង​របប​ប្រល័យពូជសាសន៍ បក្សកុម្មុយនិស្ត​វៀតណាម ជាមួយ​កងទ័ព និង​ប្រជាជន​វៀតណាម បាន​អនុវត្ត​សិទ្ធិ​ស្របច្បាប់ ដើម្បី​ការពារ​ខ្លួន និង​ការជួយ​សង្គ្រោះ បានធ្វើ​ការវាយលុក​ចូលមក​កម្ពុជា និង​បាន​ផ្តួលរំលំ​របប​ប្រល័យពូជសាសន៍​ខ្មែរក្រហម នៅ​ថ្ងៃទី​៧ ខែមករា ឆ្នាំ​១៩៧៩​។​

​ជ័យជម្នះ​នៅ​ថ្ងៃទី​៧ ខែមករា ឆ្នាំ​១៩៧៩ បាន​ជួយសង្គ្រោះ​ប្រជាជន​កម្ពុជា​ពី​អំពើ​ប្រល័យពូជសាសន៍ បានទទួល​មកវិញ​នូវ​សិទ្ធិ​រស់រានមានជីវិត មាន​សិទ្ធិ​ជាម​នុស្ស ហើយ​ឈានចូល​យុគសម័យ​ឯករាជ្យ សេរីភាព​ពិតប្រាកដ ធ្វើឱ្យ​ប្រទេស​និង​ប្រជាជន​រស់​ឡើងវិញ កសាង​ជីវិត​ប្រកបដោយ​សន្តិភាព និង​ស្រស់បំព្រង​។ នេះ​ក៏​ជា​ជ័យជម្នះ​រួម​របស់​ប្រជាជន នៃ​ប្រទេស​ទាំងពីរ​ដែល​បង្ហាញ​ពី​កម្លាំង​នៃ​ស្មារតី​សាមគ្គីភាព​អន្តរជាតិ​ភាពស្មោះត្រង់ និង​សេចក្តីស្រឡាញ់​ដ៏​ពេញលេញ​រវាង​ប្រជាជន​នៃ​ប្រទេស​ទាំងពីរ​។ ជាមួយនឹង​ជ័យជម្នះ នេះ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ កម្ពុជា​-​វៀតណាម បាន​ផ្លាស់ប្តូរ​ទៅរក​សម័យកាល​ថ្មី​មួយ ដែល​ជំរុញ​សាមគ្គីភាព មិត្ត​ភាពជា​ប្រពៃណី និង​កិច្ចសហប្រតិបត្តិការ​គ្រប់​ជ្រុងជ្រោយ​រវាង​ប្រទេស​ទាំងពីរ លើ​គោលការណ៍​សន្តិភាព និង​ការគោរព​ឯករាជ្យភាព អធិបតេយ្យភាព បូរណភាព​ទឹកដី គោរព​ផលប្រយោជន៍​ស្របច្បាប់​របស់​គ្នា​ទៅវិញទៅមក សម្រាប់​ការអភិវឌ្ឍ និង​វិបុលភាព​របស់​ប្រទេស​ទាំងពីរ​។​

​បន្ទាប់ពី​ការផ្តួលរំលំ​របប​ប្រល័យពូជសាសន៍​ខ្មែរក្រហម វៀតណាម​បាន​បន្ត​បេសកកម្ម​ដ៏​ខ្ពស់​របស់ខ្លួន​ក្នុងការ​ស្តារ និង​កសាង​ប្រទេស​កម្ពុជា​ឡើងវិញ និង​ធ្វើឱ្យ​ការរស់នៅ​របស់​ប្រជាជនមាន​សភាព​ដូចដើម​វិញ​។ ការប្រយុទ្ធ​គ្នា​យ៉ាង​លំបាក និង​ដោយមាន​ការលះបង់​ខ្ពស់​របស់​ទាហាន​ស្ម័គ្រចិត្ត​វៀតណាម​ជាច្រើន​កង និង​កំលាំងប្រដាប់អាវុធ​បដិវត្ត​កម្ពុជា បាន​ជួយ​ឱ្យកំលាំង​ប្រដាប់​អាវុធក​ម្ពុ​ជា​ខ្លួនឯង​កាន់តែខ្លាំង​ឡើង និង​អាច​ការពារ​ប្រទេស​បាន​។ ពី​ភាពជាក់ស្តែង​នេះ យោងតាម​កិច្ចព្រមព្រៀង​រវាង​បក្ស និង​រដ្ឋ​នៃ​ប្រទេស​ទាំងពីរ នា​ឆ្នាំ​១៩៨៩ វៀតណាម​បានសម្រេច​ដក​កងទ័ព​ស្ម័គ្រចិត្ត​ទាំងអស់​ដែល​បាន​បំពេញ​កាតព្វកិច្ច​អន្តរជាតិ​ដ៏​រុងរឿង​របស់ខ្លួន​ពី​កម្ពុជា​។​

​អាច​និយាយបានថា ជ័យជំនះ​របស់​ប្រជាជន​កម្ពុជា​លើ​របប​ប្រល័យពូជសាសន៍​ខ្មែរក្រហម បាន​បិទ​ប្រវត្តិសាស្ត្រ​ដ៏​ខ្មៅ​ងងឹត និង​ឈឺចាប់​បំផុត​របស់​ប្រជាជន​កម្ពុជា ដោយ​បើក​យុគសម័យ​ឯករាជ្យ សន្តិភាព សេរីភាព និង​ការអភិវឌ្ឍ​សម្រាប់​ប្រទេសមួយ​នេះ​។ ជាមួយគ្នានេះ ថ្ងៃទី​៧ ខែមករា ឆ្នាំ​១៩៧៩ បាន​ក្លាយជា​ទិវា​ជាតិ​របស់​ប្រជាជន​កម្ពុជា​ផងដែរ​។​

​យើង​អាច​មើលឃើញថា អត្ថន័យ​របស់​កងទ័ព​ប្រជាជន​វៀតណាម ដែល​ជួយ​ប្រជាជន​កម្ពុជា​ឱ្យ​រួច​ផុតពី​អំពើ​ប្រល័យពូជសាសន៍​ខ្មែរក្រហម​នា​ថ្ងៃទី​៧ ខែមករា ឆ្នាំ​១៩៧៩ នៅតែ​ស្ថិត​ដក់​នៅជាប់​ក្នុង​ចិត្ត​របស់​ប្រជាជន​ជា​រៀងរហូត​តទៅ​។ ក្នុងន័យនេះ ចំណងមិត្តភាព​នេះ នឹង​ជួយ​លើកស្ទួយ​ដល់​បុព្វហេតុ​កសាង និង​ការពារជាតិ​របស់​ប្រទេស​ទាំងពីរ ក៏ដូចជា​រួមចំណែក​ព​ង្រឹ​ង​កិច្ចសហប្រតិបត្តិការ​ជាតិ លើកកម្ពស់​ការធ្វើសមាហរណកម្ម​តំបន់​និង​អន្តរជាតិ នៃ​ប្រទេស​ទាំងពីរ​កម្ពុជា​-​វៀតណាម​ក្នុង​យុគសម័យ​ថ្មី​៕

(សរុបដោយវិច្ឆិកា)
;

ព័ត៌មានទាក់ទិនផ្សេងៗ:

មតិយោបល់របស់មិត្តអ្នកអាន
ឈ្មោះ :
អ៊ីមែល :
យោបល់របស់លោកអ្នក:
   
 
 
 
 
   
Mobile
TieuDe
លេខកូដសុវត្ថិភាព:  
ផ្ញើ
  Hiển thị    kết quả / trang
Không tìm thấy bản ghi nào
ព័ត៌មាន​អាន​ច្រើន​ជាង​គេ៖
Scroll