សមាគមមិត្តភាពវៀតណាម-កម្ពុជាខេត្ត Ben Tre បានបង្កើតជាផ្លូវការ

11:37 2018/08/13

យុគសម័យ - ទទួលបានការអនុញ្ញាតពីគណៈកម្មាធិការប្រជាជនខេត្ត Ben Tre គណកម្មការចលនាការបង្កើតសមាគមមិត្តភាពវៀតណាម-កម្ពុជាខេត្ត Ben Tre បានរៀបចំមហាសន្និបាតស្តីពីការបង្កើតសមាគមមិត្តភាពវៀតណាម-កម្ពុជា អាណត្តិ២០១៨-២០២៣ នៅទីក្រុង Ben Tre ខេត្ត Ben Tre។

ទិដ្ឋភាពនៃមហាសន្និបាតបង្កើតសមាគមមិត្តភាពវៀតណាម - កម្ពុជាខេត្ត Ben Tre (រូបថតៈសមាគមមិត្តភាពខេត្ត Ben Tre )

អញ្ជើញចូលរួមក្នុងមហាសន្និបាតមានវត្តមាន លោក Le Quang Liem អតីតអនុប្រធានគណកម្មការត្រួតពិនិត្យមជ្ឈឹមបក្ស និងជាអនុប្រធានមជ្ឈឹមសមាគមមិត្តភាពវៀតណាម-កម្ពុជា លោក Tran Ngoc Tam លេខារងនៃគណៈកម្មាធិការបក្សខេត្ត  លោក Nguyen Huu Phuoc អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត តំណាងសមាគមមិត្តភាពវៀតណាម - កម្ពុជា តាមខេត្ត ក្រុងដូចជាទីក្រុងហូជីមិញ, Can Tho, វិញឡុង, Tien Giang, Dong Thap, Long An និង Tra Vinh; ថ្នាក់ដឹកនាំមន្ទីរ ស្ថាប័ន សាខានានា រួមទាំងសមាជិកផ្លូវការ ចំនួន៦៤នាក់  តំណាងឲ្យអង្គការនយោបាយ - សង្គម, អតីតអ្នកជំនាញឬអ្នកស្ម័ចិត្តដែលធ្លាប់ចូលរួមសមរភូមិកម្ពជា និងប្រជាពលរដ្ឋវៀតណាមបានរស់នៅ សិក្សារៀនសូត្រឬធ្វើការនៅក្នុងប្រទេសកម្ពុជា អ្នកទាំងឡាយណាដែលបានធ្វើការក្នុងភ្នាក់ងារនិងអង្គភាពមានទំនាក់ទំនងសហប្រតិ បត្តិការជាមួយប្រទេសកម្ពុជាផងដែរ។

សមាគមមិត្តភាពវៀតណាម - កម្ពុជាខេត្ត Ben Tre ជាអង្គការសង្គម បង្កើតដោយស្ម័គ្រចិត្តដោយមានគោលបំណងប្រមូលផ្តុំ សមាគ្គីគ្នា ការពារសិទ្ធិនិងផលប្រយោជន៍ស្របច្បាប់របស់សមាជិករបស់ខ្លួន។ គាំទ្រគ្នាទៅវិញទៅមកដើម្បីធ្វើការប្រកបដោយប្រសិទ្ធភាព រួមចំណែកដល់ការពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការមិត្តភាព ការយល់ដឹងរវាងប្រជា ជននៃប្រទេសទាំងពីរ លើកកំពស់ប្រពៃណីនៃសាមគ្គីភាពនិងមិត្តភាព កិច្ចសហប្រតិបត្តិការពហុវិស័យរវាងប្រជាជន វៀតណាមជាទូទៅ ប្រជាជន Ben Tre និយាយដោយឡែកជាមួយប្រជាជនកម្ពុជាដើម្បីផលប្រយោជន៍របស់ប្រជាពលរដ្ឋទាំងពីរនិងប្រទេសពីរ។

គណៈកម្មាធិការប្រតិបត្តិនៃសមាគមមិត្តភាពវៀតណាម-កម្ពុជាខេត្ត Ben Tre នីតិកាលទី១ (រូបថតៈសមាគមមិត្តភាពខេត្ត Ben Tre )

គោលបំណងរបស់សមាគមគឺដើម្បីបន្តរក្សាសន្តិភាព សាមគ្គីភាព មិត្តភាពនិងលើកកម្ពស់គុណភាពនិងប្រសិទ្ធភាពនៃទំនាក់ទំនងកិច្ចការបរទេស។ ទន្ទឹមជាមួយគ្នានោះពង្រឹងចំណងមិត្តភាពនិងទំនាក់ទំនងរវាងប្រជាជននិងប្រជាជន រក្សាទំនាក់ទំនងជាមួយអាជ្ញាធរនិងប្រជាជនតាមខេត្តនានារបស់កម្ពុជា។

ជម្រុញកិច្ចសន្ទនាក្នុងវិស័យសំខាន់ៗជាច្រើន លើកកំពស់ការអភិវឌ្ឍន៍ក្នុងវិស័យសេដ្ឋកិច្ច វប្បធម៌ សង្គម វិទ្យាសាស្រ្តនិងបច្ចេកវិទ្យា។ រួមជាមួយគ្នានោះគឺសហការជាមួយអង្គការមហាជន សំដៅជួបប្រាស្រ័យទាក់ទងប្រជាជន ដើម្បីពង្រឹងនិងពង្រឹងចំណងសាមគ្គីភាព មិត្តភាពជាមួយប្រទេសក្រោមគោលការណ៍ណែនាំរបស់បក្សនិងរដ្ឋ។

ចូលរួមយ៉ាងសកម្មក្នុងសកម្មភាពប្រយុទ្ធប្រឆាំងដើម្បីសន្តិភាពនិងវឌ្ឍនភាពសង្គម។ ត្រូវប្រុងប្រយ័ត្នដោយឥតឈប់ ឈរនិងទប់ទល់នឹងល្បិចកលឈ្លានពានរបស់កម្លាំងអមិត្តដើម្បីបំផ្លាញ់ទំនាក់ទំនងល្អប្រពៃណីមិត្តភាពប្រពៃណីរវាងប្រ ជាជននៃប្រទេសទាំងពីរវៀតណាម - កម្ពុជា។

នៅមហាសន្និបាតតំណាងទាំងអស់បានអនុម័តនូវរបាយការណ៍ស្តីពីដំណើរការចលនាបង្កើតសមាគម សេចក្តីព្រាងលក្ខ័ន្តកៈសមាគមនិងលើកឡើងទិសដៅ សកម្មភាពរបស់សមាគម។ ទន្ទឹមនឹងនោះដែរសន្និបាតបានជ្រើសរើសគណកម្មការប្រតិបត្តិសមាគមមិត្តភាព វៀតណាម - កម្ពុជានៅខេត្ត Ben Tre នីតិកាលទី១ អាណាត្តិ ២០១៨-២០២៣ រួមមានសមាជិកចំនួន១៩នាក់។ លោកស្រី Truong Thi Yen​ អតីតនាយិការរងនៃមន្ទីរហិរញ្ញវត្ថុខេត្តត្រូវបានជ្រើសតាំងជាប្រធានសមាគម៕

(ប្រែសម្រូលដោយស្រីពេជ្រ)
;

ព័ត៌មានទាក់ទិនផ្សេងៗ:

មតិយោបល់របស់មិត្តអ្នកអាន
ឈ្មោះ :
អ៊ីមែល :
យោបល់របស់លោកអ្នក:
   
 
 
 
 
   
Mobile
TieuDe
លេខកូដសុវត្ថិភាព:  
ផ្ញើ
  Hiển thị    kết quả / trang
Không tìm thấy bản ghi nào
ព័ត៌មាន​អាន​ច្រើន​ជាង​គេ៖
Scroll