Trending now

លោកឧត្តមសេនីយ៍ឯក Nguyen Chi Vinh អញ្ជើញទទួលជួបអនុព័ន្ធការពារជាតិអាមេរិក

19:50 | 13/09/2019 (ហេង វុធ្ធី)

យុគសម័យ - នាថ្ងៃទី ១២ ខែកញ្ញា នៅទីស្នាក់ការក្រសួងការពារប្រទេសវៀតណាម លោកឧត្តមសេនីយ៍ឯក Nguyen Chi Vinh អនុរដ្ឋមន្រ្តីក្រសួងការពារប្រទេសវៀតណាម បានអញ្ជើញទទួលជួបលោកវរសេនីយ៍ឯក Thomas Stevenson អនុព័ន្ធការពារជាតិអាមេរិក មកចូលជួបសំដែងការគួរសមក្នុងឱកាសដែលលោកបំពេញបេសកកម្មថ្មីរបស់ខ្លួននៅវៀតណាម។

លោកឧត្តមសេនីយ៍ឯក Nguyen Chi Vinh អនុរដ្ឋមន្រ្តីក្រសួងការពារប្រទេសវៀតណាម និងលោកវរសេនីយ៍ឯក Thomas Stevenson អនុព័ន្ធការពារជាតិអាមេរិក (រូបថត៖ qdnd.vn)

ក្នុងជំនួបនេះ លោកឧត្តមសេនីយ៍ឯក Nguyen Chi Vinh បានអបអរសាទរចំពោះលោកវរសេនីយ៍ឯក Thomas Stevenson ដែលត្រូវបានតែងតាំងជាអនុព័ន្ធការពារជាតិអាមេរិកប្រចាំនៅវៀតណាម។ លោកក៏បានសង្កត់ធ្ថន់ថានាពេលថ្មីៗនេះ ទំនាក់ទំនងការពារជាតិរវាងវៀតណាមនិងសហរដ្ឋអាមេរិកបានរីកចម្រើនជាច្រើនគួរឲ្យកត់សម្គាល់ ជាពិសេសគឺក្នុងវិស័យដូចជាការផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់ ការជំនះនូវផលវិបាកពីសង្គ្រាម ការបណ្តុះបណ្តាល និងការចែករំលែកបទពិសោធន៍ជាដើម។ លោកឧត្តមសេនីយ៍ឯក Nguyen Chi Vinh បានសង្ឃឹមថា ក្នុងឋានៈថ្មីនេះ លោកវរសេនីយ៍ឯក Thomas Stevenson នឹងចូលរួមចំណែកយ៉ាងសកម្មក្នុងការជម្រុញទំនាក់ទំនងការពារជាតិរវាងប្រទេសទាំងពីរឲ្យកាន់តែស៊ីជម្រៅព្រមទាំងនាំមកនូវប្រសិទ្ធភាពជាក់ស្តែងបន្ថែមទៀតផងដែរ។

រីឯខ្លួនវិញ លោកវរសេនីយ៍ឯក Thmas Stevenson បានថ្លែងអំណរគុណចំពោះ លោកឧត្តមសេនីយ៍ឯក Nguyen Chi Vinh ដែលបានចំណាយពេលដ៏ថ្លៃថ្នូរដើម្បីទទួលជួបលោក ហើយបញ្ជាក់ទៀតថាលោកនឹងប្រឹងប្រែងអស់ពីសមត្ថភាពដើម្បីជំរុញកិច្ចសហប្រតិបត្តិការការពារជាតិរាងវៀតណាម និងអាមេរិកឲ្យកាន់តែល្អប្រសើរថែមទៀតនាពេលខាងមុខ៕

(ហេង វុធ្ធី)

(ប្រភពព័ត៌មាន: (ប្រភព៖ qdnd.vn))

(ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

និស្សិតឡាវ និងកម្ពុជា ដែលកំពុងសិក្សានៅខេត្តដុងណៃ បានរៀបចំពិធីជួបជុំគ្នា ដើម្បីអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីរបស់ប្រទេសរៀងៗខ្លួន
បញ្ជាការដ្ឋានកងការពារព្រំដែន បានទៅសួរសុខទុក្ខ និងជូនពរឆ្នាំថ្មីដល់កងកម្លាំងប្រដាប់អាវុធកម្ពុជា ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីកម្ពុជា
លោក Tran Cam Tu សមាជិកអចិន្ត្រៃយ៍នៃលេខាធិការដ្ឋានគណៈកម្មាធិការកណ្តាលបក្សកុម្មុយនិស្តវៀតណាម បានអញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសឡាវ និងកម្ពុជា
ក្រុមអ្នកសារព័ត៌មាន អ្នកបោះពុម្ពផ្សាយ សិល្បករ និងអ្នកបញ្ញវន្ត គឺជាក្រុមជួរមុខនៃការអនុវត្តសេចក្តីសម្រេចនៃសមាជជាតិលើកទី ១៤ របស់បក្ស
ការធានា និងការលើកកម្ពស់សិទ្ធិមនុស្សនៅវៀតណាម៖ ភស្តុតាងពីការអនុវត្ត