ពិព័រណ៍អបអរសាទរខួបលើកទី ៦៥ នៃទំនាក់ទំនងរវាងវៀតណាមនិងម៉ុងហ្គោលី

19:48 2019/09/12

យុគសម័យ - ស្ថិតនៅក្នុងសកម្មភាពជាបន្តបន្ទាប់ដើម្បីអបអរសាទរខួបលើកទី ៦៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងវៀតណាមនិងម៉ុងហ្គោលី (ថ្ងៃទី១៧ វិច្ឆិកា ឆ្នាំ១៩៥៤ - ថ្ងៃទី១៧ វិច្ឆិកា ឆ្នាំ២០១៩) និងខួបលើកទី ៧៤ នៃបដិវត្តខែសីហានិងទិវាបុណ្យឯករាជ្យជាតិថ្ងៃទី ២ កញ្ញា នាថ្ងៃទី ៩ ខែកញ្ញា នៅទីក្រុងអ៊ូឡានបូត ប្រទេសម៉ុងហ្គោលី ស្ថានទូតវៀតណាមប្រចាំនៅម៉ុងហ្គោលីបានរៀបចំការតាំងពិព័រណ៍នេះក្រោមប្រធានបទ “វៀតណាម- ប្រទេសរាងអក្សរ S ជាទីស្រឡាញ់” ។

ពិព័រណ៍អបអរសាទរខួបលើកទី ៦៥ នៃទំនាក់ទំនងរវាងវៀតណាមនិងម៉ុងហ្គោលី
ពិព័រណ៍អបអរសាទរខួបលើកទី ៦៥ នៃទំនាក់ទំនងរវាងវៀតណាមនិងម៉ុងហ្គោលី (រូបថត៖ baoquocte.vn)

ការតាំងពិព័រណ៍នេះគឺជាព្រឹត្តិការណ៍ដែលបង្ហាញពីចំណងមិត្តភាពរវាងវៀតណាមនិងម៉ុងហ្គោលីរយៈពេល ៦៥ ឆ្នាំ ព្រមទាំងមានគោលបំណងណែនាំដល់មិត្តអន្តរជាតិនិងប្រជាជនម៉ុងហ្គោលីអំពីប្រទេសវៀតណាមដែលមានវិបុលភាព ស្រស់ស្អាតនិងស្រឡាញ់សុខសន្តិភាព។

ថ្លែងក្នុងពិធីបើកពិព័រណ៌នេះ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅម៉ុងហ្គោលីលោកស្រី Doan Thi Huong បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការរៀបចំពិព័រណ៍នេះ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងវៀតណាមនិងម៉ុងហ្គោលី ក៏ដូចជាជាមួយបណ្តាប្រទេសផ្សេងៗទៀតនិងមិត្តអន្តរជាតិផងដែរ។ លោកស្រីបន្តទៀតថារដ្ឋាភិបាលវៀតណាមនឹងបន្តខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត ដើម្បីធ្វើកំណែទម្រង់សេដ្ឋកិច្ច សុក្រិត្យប្រព័ន្ធច្បាប់ កែលម្អបរិយាកាសធុរកិច្ច និងវិនិយោគ បង្កើតលក្ខខណ្ឌអំណោយផល សមភាពនិងតម្លាភាពសម្រាប់វិនិយោគិនដែលចាប់អារម្មណ៍យ៉ាងខ្លាំងលើវិនិយោគិនម៉ុងហ្គោលី។

ស្តង់តាំងបង្ហាញទំនិញវៀតណាមនៅពិព័រណ៌ (រូបថត៖ baoquocte.vn)
រីឯលោកបណ្ឌិត Tsengellkham Byambaa (បណ្ឌិត្យសភាវិទ្យាសាស្ត្រម៉ុងហ្គោលី) បានឲ្យដឹងថានេះជាពិព័រណ៍ធំបំផុតរបស់វៀតណាមនៅម៉ុងហ្គោលី។ តាមរយៈការតាំងពិព័រណ៍នេះ ម៉ុងហ្គោលីនិងមិត្តភក្តិអន្តរជាតិអាចយល់ច្បាស់អំពីទំនាក់ទំនងល្អរវាងវៀតណាមនិងម៉ុងហ្គោលី ព្រមទាំងជឿជាក់ថាបន្ទាប់ពីពិព័រណ៍នេះនឹងមានសហគ្រាសម៉ុងហ្គោលីជាច្រើននឹងមានបំនងចង់សហការជាមួយវៀតណាមផងដែរ៕
(ហេង វុធ្ធី)
;

ព័ត៌មានទាក់ទិនផ្សេងៗ:

មតិយោបល់របស់មិត្តអ្នកអាន
ឈ្មោះ :
អ៊ីមែល :
យោបល់របស់លោកអ្នក:
   
 
 
 
 
   
Mobile
TieuDe
លេខកូដសុវត្ថិភាព:  
ផ្ញើ
  Hiển thị    kết quả / trang
Không tìm thấy bản ghi nào
ព័ត៌មាន​អាន​ច្រើន​ជាង​គេ៖
Scroll