ពិធីជួបជុំគ្នាខួបលើកទី ៥៣ ឆ្នាំនៃទំនាក់ទំនងការទូតរវាងវៀតណាមនិងកម្ពុជា

13:41 2020/06/25

យុគសម័យ - នាព្រឹកថ្ងៃទី ២៤ ខែមិថុនានៅវត្តផូមីញ (ផ្លូវ Thien Ho Duong ខណ្ឌ Go Vap ទីក្រុងហូជីមិញ) បានប្រព្រឹត្តិទៅពិធិជួបជុំគ្នាខួបលើកទី ៥៣ ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូតរវាងវៀតណាមនិងកម្ពុជា (ថ្ងៃទី ២៤ ខែមិថុនាឆ្នាំ ១៩៦៧ - ថ្ងៃទី ២៤ ខែមិថុនាឆ្នាំ ២០២០)។

ពិធីជួបជុំគ្នាខួបលើកទី ៥៣ ឆ្នាំនៃទំនាក់ទំនងការទូតរវាងវៀតណាមនិងកម្ពុជា

ទិដ្ឋភាពនៃជំនួបនាព្រឹកថ្ងៃទី ២៤ ខែមិថុនា

អញ្ជើញចូលរួមក្នុងពិធីនេះមានព្រះតេជគុណ Thich Thien Tam អនុប្រធានគណសង្ឃប្រទេសវៀតណាម និងជាប្រចៅអធិការវត្តផូមិញ និងសមាគមមិត្តភាព កម្ពុជា-វៀតណាម; លោក Vuong Duc Hoang Quan ប្រធានសម្ព័ន្ធអង្គការមិត្តភាពទីក្រុងហូជីមិញ; លោកសុខដារ៉េត (Sok Dareth) អគ្គកុងស៊ុលកម្ពុជាប្រចាំនៅទីក្រុងហូជីមិញនិងបុគ្គលិកស្ថានកុងស៊ុលកម្ពុជាប្រចាំទីក្រុងហូជីមិញ; សាខាសមាគមមិត្តភាពកម្ពុជា - វៀតណាមនៅវត្តផូមីញ។

ថ្លែងមតិនៅក្នុងពិធិជួបជុំគ្នាខួបលើកទី ៥៣ នៃការបង្កើតទំនាក់ទំនងការទូតជាផ្លូវការរវាងប្រទេសទាំងពីរ លោក Duong Dinh Ba ប្រធានសាខាសមាគមមិត្តភាពវៀតណាម - កម្ពុជានៅវត្តផូមីញបានឱ្យដឹងថា ពុទ្ធបរិស័ទនិងសាខាសមាគមន៍នៅវត្តបានរៀបចំកិច្ចប្រជុំមួយ ដើម្បីរួមចំណែកពង្រឹងចំណងមិត្តភាពរវាងប្រទេសទាំងពីរ; សូមឱ្យចំណងមិត្តភាពរបស់ប្រជាជននិងពុទ្ធបរិស័ទនៃប្រទេសទាំងពីរត្រូវបានពង្រឹងបន្ថែមទៀតដើម្បីសុភមង្គលនិងសន្តិភាពស្របតាមស្មារតីនៃការបង្រៀនរបស់ព្រះពុទ្ធនិងស្របតាមគោលនយោបាយការទូតទ្វេភាគីនៅក្នុងនិន្នាការបច្ចុប្បន្ននៃការធ្វើសមាហរណកម្មអន្តរជាតិ។

 

លោកសុខដារ៉េត អគ្គកុងស៊ុលកម្ពុជាប្រចាំទីក្រុងហូជីមិញបានថ្លែងមតិជូនពរនិងថ្លែងអំណរគុណចំពោះព្រះតេជគុណ Thich Thien Tam

លោកសុខដារ៉េត អគ្គកុងស៊ុលកម្ពុជាប្រចាំទីក្រុងហូជីមិញបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះព្រះតេជគុណព្រះចៅអធិការវត្ត និងពុទ្ធបរិស័ទវត្តផូមីញ ដែលបានរៀបចំពិធីជួបជុំនេះ។ លោកបានបន្ថែមថា ទំនាកទំនងមិត្តភាពរវាងវៀតណាមនិងកម្ពុជាមានជាយូរមកហើយ និងបានបង្កើតទំនាក់ទំនងការទូតជាផ្លូវការចាប់តាំងពីឆ្នាំ ១៩៦៧ មកដោយសារការរួមចំណែករបស់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ។

ជាពិសេសដោយក្តីរីករាយនៃជំនួបនេះ សាខាសមាគមមិត្តភាពបានត្រៀមរៀបចំអំណោយជាលោហៈចំនួន ២០ ដែលមានទឹកប្រាក់សរុប ២០ លានដុងដើម្បីប្រគល់ជូននិស្សិតខ្មែរដែលកំពុងសិក្សានៅទីក្រុងហូជីមិញ។

 

គោរពបូជាព្រះពុទ្ធ

ផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជាចំនួន ២០ នាក់ដែលកំពុងសិក្សានៅទីក្រុងហូជីមិញ

និស្សិតដែលទទួលអាហារូបករណ៍ បានថតរូបអនុស្សាវរីយ៍

ព្រះតេជគុណ Thich Thien Tam ធ្វើពិធីប្រសិទ្ធពរដល់ប្រតិភូ

ព្រះតេជគុណធិចធៀនតដឹកនាំសមាធិ


 

(បកប្រែដោយសាមេត)
(ប្រភពព័ត៌មាន: giacngo.vn)
;

ព័ត៌មានទាក់ទិនផ្សេងៗ:

មតិយោបល់របស់មិត្តអ្នកអាន
ឈ្មោះ :
អ៊ីមែល :
យោបល់របស់លោកអ្នក:
   
 
 
 
 
   
Mobile
TieuDe
លេខកូដសុវត្ថិភាព:  
ផ្ញើ
  Hiển thị    kết quả / trang
Không tìm thấy bản ghi nào
ព័ត៌មាន​អាន​ច្រើន​ជាង​គេ៖
Scroll