ជំរុញការផ្លាស់ប្តូរទំនិញរវាងបណ្តាខេត្តជាប់ព្រំដែនរវាងវៀតណាមនិងកម្ពុជា

20:56 2020/05/22

យុគសម័យ - នៅថ្ងៃទី ២១ ខែឧសភា នាយកដ្ឋានទីផ្សារអាស៊ី - អាហ្វ្រិក នៃក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មវៀតណាម បានសហការជាមួយមន្ទីរឧស្សាហកម្មនិងពាណិជ្ជកម្មមួយចំនួនននៃបណ្តាខេត្តជាប់ព្រំដែននឹងប្រទេសកម្ពុជា ដើម្បីរៀបចំកិច្ចប្រជុំតាមប្រព័ន្ធវីដេអូ ស្តីពីស្ថានភាពនៃការនាំចូលនិងនាំចេញទំនិញ” ឆ្លងកាត់ព្រំដែនប្រទេសកម្ពុជា” ។

ជំរុញការផ្លាស់ប្តូរទំនិញរវាងបណ្តាខេត្តជាប់ព្រំដែនរវាងវៀតណាមនិងកម្ពុជា

នៅក្នុងកិច្ច​ប្រជុំ​នេះ បណ្តាមន្ទីរឧស្សាហកម្មនិងពាណិជ្ជកម្មនានា​បានពិភាក្សាពីស្ថានភាពនៃការនាំចូលនិងនាំចេញឆ្លងកាត់ព្រំដែនប្រទេសកម្ពុជានិងសកម្មភាពមួយ​ចំនួន​ទៀត​ដើម្បីធានាការនាំចូលនិងនាំចេញទំនិញរវាងវៀតណាមនិងកម្ពុជាឲ្យ​ត្រូវបានអនុវត្តយ៉ាង​រលូន ព្រម​ទាំង​ធានាបាននូវការ​ទប់​ស្កាត់នឹង​​ការរីករាលដាលជំងឺ Covid-19 ។

ទិដ្ឋភាពនៃកិច្ច​ប្រជុំ​។ (រូបថត៖​ QDND)

ស្ថាប័ន​ពាណិជ្ជកម្មវៀតណាមប្រចាំ​នៅកម្ពុជាក៏បានលើកឡើង​នូវ​ស្ថានភាពសេដ្ឋកិច្ច - សង្គមនៅកម្ពុជានិងវិធានការណ៍​គ្រប់គ្រងការរីករាលដាលជំងឺរាត​ត្បាត​នៃប្រទេសកម្ពុជា​និងការលំបាករបស់សហគ្រាសក្នុងដំណើរការផ្លាស់ប្តូរទំនិញនាំចូលនិងនាំចេញជាមួយកម្ពុជា ក្នុងបរិបទនៃការ​ផ្ទុះឡើង​ជំងឺរាតត្បាត​Covid-19 ​នាបច្ចុប្បន្ននេះ ព្រមទាំង​បាន​ដាក់​ចេញ​សំណើរ​មួយចំនួនដើម្បីជំរុញការផ្លាស់ប្តូរពាណិជ្ជកម្មទំនិញរវាងបណ្តាខេត្តជាប់ព្រំដែនវៀតណាម - កម្ពុជានិយាយដោយឡែក​ និង​ការ​បង្កើនកិច្ចសហប្រតិបត្តិការផ្លាស់ប្តូរ​​ទំ​និញរវាងវៀតណាម និង​កម្ពុជានិយាយរួម​។

សកម្មភាពលើកកម្ពស់ពាណិជ្ជកម្មគឺចាំបាច់ ដើម្បីលើកកម្ពស់ផលិតផលនិងលើកកំពស់ពាណិជ្ជៈសញ្ញា​ផលិតផលវៀតណាមនៅកម្ពុជា ជាពិសេសទំនិញដែលមានប្រៀបខ្លាំងរបស់ខេត្តជាប់ព្រំដែន។ នាពេលខាងមុខនេះក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មនឹងសម្របសម្រួលជាមួយភាគីកម្ពុជានិងមន្ទីរឧស្សាហកម្មនិងពាណិជ្ជកម្មនៃបណ្តាខេត្ត​ជាប់ព្រដែន​ជាមួយ​ប្រទេសកម្ពុជា​ ដើម្បីរៀបចំសន្និសីទពាណិជ្ជកម្មនិងកម្មវិធីជំរុញពាណិជ្ជកម្ម តាមប្រព័ន្ធ​វីដេ​អូ ដើម្បីជំរុញផលិតផលវៀតណាមទៅកាន់ទីផ្សារកម្ពុជាបន្ថែមទៀត។

នៅចុងបញ្ចប់នៃកិច្ចប្រជុំនេះ ក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មនិងមន្ទីរឧស្សាហកម្មនិងពាណិជ្ជកម្មនៃបណ្តា​ខេត្តជាប់ព្រំដែនជាមួយប្រទេសកម្ពុជាបានបង្ហាញនូវការប្តេជ្ញាចិត្តក្នុងការបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួ​យ​គ្នា ​ដើម្បីដោះ​ស្រាយ​ការលំបាកសម្រាប់សកម្មភាពនាំចូល - នាំចេញជាមួយប្រទេសកម្ពុជាក៏ដូចជាការត្រៀមជំរុញផលិតកម្ម ការធ្វើ​អាជីវកម្ម និងការអភិវឌ្ឍ​ទីផ្សារ​នៅក្នុងដំណាក់កាលថ្មី​នៅពេលដែលប្រទេសទាំងពីរទប់ស្កាត់នឹងការរីករាលដាលនៃ​ជំងឺរាតត្បាត​Covid-19 ៕

(បកប្រែដោយឌីណា)
;

ព័ត៌មានទាក់ទិនផ្សេងៗ:

មតិយោបល់របស់មិត្តអ្នកអាន
ឈ្មោះ :
អ៊ីមែល :
យោបល់របស់លោកអ្នក:
   
 
 
 
 
   
Mobile
TieuDe
លេខកូដសុវត្ថិភាព:  
ផ្ញើ
  Hiển thị    kết quả / trang
Không tìm thấy bản ghi nào
ព័ត៌មាន​អាន​ច្រើន​ជាង​គេ៖
Scroll