សហគមន៍ជនជាតិវៀតណាមប្រគល់អំណោយបុណ្យណូអែលនិងបុណ្យចូលឆ្នាំថ្មីសកលដល់កុមារកំព្រានៅទីក្រុង Brno (សាធារណរដ្ឋឆែក)

13:56 2020/12/22

យុគសម័យ - សមាគមជនជាតិវៀតណាមនៅទីក្រុង Brno នៃប្រទេសឆែកបានធ្វើចលនាយ៉ាងសកម្មនៅក្នុងសហគមន៍ ដើម្បីបរិច្ចាគនិងរៀបចំអំណោយសម្រាប់មជ្ឈមណ្ឌលកុមារកំព្រា Dětský domov Dagmar Brno ក្នុងឱកាសបុណ្យណូអែលនិងបុណ្យចូលឆ្នាំថ្មីសកល។

សហគមន៍ជនជាតិវៀតណាមប្រគល់អំណោយបុណ្យណូអែលនិងបុណ្យចូលឆ្នាំថ្មីសកលដល់កុមារកំព្រានៅទីក្រុង Brno (សាធារណរដ្ឋឆែក)

នាពេលថ្មីៗនេះនៅទីក្រុង Brno (សាធារណរដ្ឋឆែក) ដែល​ដឹកនាំ​ដោយលោក​ Trung Cong Su - ប្រធានសមាគម ជនជាតិវៀតណាមនៅទីក្រុង Brno និងតំបន់ខាងត្បូង Morava ជាមួយលោកស្រី Pham Tuyet Van អនុប្រធាន​ក្លឹបស្រី្ត Huong Sen និង កញ្ញា Mai Khanh Ngoc បានទៅ​មជ្ឈមណ្ឌល​កុមារកំព្រា Dětský domov Dagmar ដើម្បីទៅ​សួរសុខទុក្ខនិងប្រគល់ អំណោយ ក្នុងឱកាសបុណ្យណូអែល ២០២០ និងបុណ្យ​ចូលឆ្នាំថ្មីសកល ២០២១ ។

សមាជិកនៃក្លឹបស្ត្រីវៀតណាមក្នុងតំបន់ ក៏ដូចជាអ្នកស្ម័គ្រចិត្ត​តំណាងឲ្យយុវជន នៅទីនេះបានប្រញាប់ប្រញាល់​ទទួល​ប្រាក់ ​វត្ថុនិងទិញអំណោយ ហើយយកចិត្តទុកដាក់លើ​ការវេចខ្ចប់អំណោយ ព្រមទាំង​ទាក់ទងអាសយដ្ឋាន​និង​រៀបចំថ្ងៃដែល​ប្រគល់អំណោយ ផងដែរ។

ដោយសារស្ថានភាពស្មុគស្មាញនៃជំងឺ COVID-១៩ នៅ​សាធារណរដ្ឋឆែក មជ្ឈមណ្ឌលគាំពារសង្គម​មិនអាច​ទទួលយកអំណោយដោយផ្ទាល់បានទេ។ ដូច្នេះ តំណាង​សមាគម​ជនជាតិវៀតណាម​មិនអាចប្រគល់​អំណោយ​ នៅ​មជ្ឈមណ្ឌលនិងជួយប្រាស្រ័យជាមួយកុមារកំព្រា​ ដូច​ប៉ុន្មាន​ឆ្នាំមុន​ទេ។ អំណោយតូចៗ តែទឹកចិត្តធំៗ និងក្តីស្រឡាញ់របស់ប្រជាជន​វៀតណាមត្រូវបានប្រគល់ជូនតំណាងនៅច្រកទ្វារនៃមជ្ឈមណ្ឌល ដោយមានបំណងចង់ចូលរួមវិភាគទាន​ ដើម្បីផ្តល់​ភាពកក់ក្តៅ​​ដល់ក្មេងកំព្រាខ្វះការស្រឡាញ់ពីគ្រួសារ។

 

តំណាងសមាគមជនជាតិវៀតណាមបានប្រគល់អំណោយនៅមជ្ឈមណ្ឌលកុមារកំព្រា Dětský domov Dagmar Brno ។ (រូបថត៖ VNA)

នៅឆ្នាំ ២០២០ សហគមន៍ជនជាតិវៀតណាម​ នៅសាធារណ​រដ្ឋឆែកបន្តបញ្ជាក់ពីកិត្យានុភាពរបស់ខ្លួននៅក្នុងប្រទេស​សាមី ព្រមទាំង​ លើកកម្ពស់ស្មារតីឆ្ពោះទៅស្រុកកំណើត ផង​ដែរ។ ឆ្នាំ២០២០ គឺជាឆ្នាំដែល​មានបញ្ហាប្រឈមមុខ​និងការផ្លាស់​ប្តូរជាច្រើន​ ក្នុងបរិបទផ្ទុះឡើងនៃ COVID-១៩ ។ លោកបណ្ឌិត Nguyen Duy Nhien ប្រធានសមាគមជនជាតិ​វៀតណាម នៅសាធារណរដ្ឋឆែក បានមានប្រសាសន៍ថា​ទោះបីជួបការលបាកជាច្រើន ក្នុង​ការធ្វើអាជីវកម្មនិងជីវិភាព​ប្រចាំថ្ងៃ ​ក្នុងរយៈពេលកន្លងមក ប៉ុន្តែ​សហគមន៍ជនជាតិ​វៀតណាម​បានរួមវិភាគទាន​ជាច្រើនដល់រដ្ឋាភិបាល​និងប្រជាជនឆែក​ ក្នុងការការពារការរីករាលដាលនៃជំងឺ COVID-១៩។

ភ្លាមៗបន្ទាប់ពីការផ្ទុះឡើងនៃ COVID-១៩ បានកើតឡើង​សហគមន៍ជនជាតិវៀតណាម នៅសាធារណរដ្ឋឆែក​ តែងតែ​គោរព​និងជឿជាក់លើវិធានការប្រឆាំងនឹង​ការរាតត្បាត​របស់រដ្ឋាភិបាលឆែក។ ទន្ទឹមនឹងនេះ សមាគមជន​ជាតិ​វៀតណាម​បានកាត់ដេរម៉ាស់រាប់រយ និងទិញ​ទឹកអាកុលសំលា​ប់មេរោគ​បានបរិច្ចាគដល់មណ្ឌលសុខភាព​គណៈកម្មាធិការ អង្គការសង្គម ​កម្លាំងមានសមត្ថកិច្ច​និងប្រជាជននៅមូលដ្ឋាន​​ ថែមទាំង សហគមជនជាតិ​វៀតណាម​បានបរិច្ចាគថវិកាជាង ៥ លាន korun (ជាង ៥ ពាន់លានដុង) និងសំភារៈពេទ្យនិងឧបករណ៍​រាប់តោន​ដើម្បីគាំទ្រអង្គភាពប្រឆាំងនឹងការរាតត្បាត។

មិនត្រឹមតែប៉ុណ្ណោះទេ សហគមន៍​ជនជាតិវៀតណាម​នៅ​សាធារណរដ្ឋឆែកក៏បានបង្ហាញស្មារតីឆ្ពោះទៅស្រុកកំណើតផងដែរ។ ក្នុងបរិបទប្រជាជនជាច្រើននៅភាគកណ្តាលនៃប្រទេសវៀតណាម កំពុងប្រឈមមុខនឹងការលំបាកជាច្រើន ដោយសារ​ព្យុះនិងទឹកជំនន់​ ដោយ​មានប្រពៃណីសាមគ្គីភាព “ជួយគ្នា​ទៅវិញទៅមក ” សមាគមជនជាតិ​វៀតណាម​បាន​អំពាវនាវយ៉ាងសកម្ម ការ​រៃអង្គាសប្រាក់ តាមស្មារតីឆ្ពោះ​ទៅកាន់​ភាគកណ្តាល​នៃប្រទេសវៀតណាម​ និងគាំទ្រជនក្រី​ក្រ​នៅឆ្នាំ ២០២០ ។

បន្ទាប់ពី  ២ សប្តាហ៍​បំផុសចលនានេះ គណៈកម្មាការ​ធ្វើចលនានៃសមាគមជនជាតិវៀតណាម បានបរិច្ចាគថវិកា​ប្រមាណ ២ ពាន់​លានដុង ដើម្បីជួយដល់ប្រជាជន​នៅភាគកណ្តាល​នៃ​ប្រទេស​វៀតណាម។ ដោយវាយតម្លៃលើសកម្មភាពរបស់សមាគមជនជាតិ​វៀតណាមជាពិសេសនិងសហគមន៍ជនជាតិវៀតណាម នៅ​សាធារណរដ្ឋឆែកជាទូទៅ ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ​លោកឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅសាធារណរដ្ឋឆែក Thai Xuan Dung បានមានប្រសាសន៍ថា ទោះបីការរីក​រាលដាលនៃជំងឺ COVID-១៩ នៅសាធារណរដ្ឋឆែកមាន​ភាពស្មុគស្មាញ​ក៏ដោយ។ ប៉ុន្តែប្រជាជនវៀតណាម​បាន​ចូលរួម​​យ៉ាងសកម្មក្នុងសកម្មភាពគាំទ្រ​ ចូលរួមសហការ​ជាមួយរដ្ឋាភិបាលឆែកក្នុងការប្រយុទ្ធប្រឆាំងនឹងការរាតត្បាតនេះ./.

(បកប្រែដោយឌីណា)
(ប្រភពព័ត៌មាន: thoidai.com.vn)
;

ព័ត៌មានទាក់ទិនផ្សេងៗ:

មតិយោបល់របស់មិត្តអ្នកអាន
ឈ្មោះ :
អ៊ីមែល :
យោបល់របស់លោកអ្នក:
   
 
 
 
 
   
Mobile
TieuDe
លេខកូដសុវត្ថិភាព:  
ផ្ញើ
  Hiển thị    kết quả / trang
Không tìm thấy bản ghi nào
ព័ត៌មាន​អាន​ច្រើន​ជាង​គេ៖
Scroll